Wednesday, March 21, 2012

គណៈកម្មាធិការ ទេសចរណ៍អាស៊ាន ប្រជុំក្រុមការងារ ដើម្បីពង្រឹងសេវា ទេសចណ៍

ផ្សាយថ្ងៃទី២០-០៣-២០១២: ដកស្រងdap-news.com


ភ្នំពេញ៖ ស្របពេលដែលកម្ពុជាធ្វើ

ជាប្រធានអាស៊ាន ក្នុងឆ្នាំ២០១២នេះ ក្រុមការងារទេសចរណ៍អាស៊ាន បានជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ ២២ ខែមីនា ដើម្បីពិភាក្សាអំពីការ

ងារទីផ្សារទេសចរណ៍ និងទំនាក់ទំនងអំពីវិធានការអនុវត្តតាមយុទ្ធសាស្រ្តទី

ផ្សារអាស៊ានឆ្នាំ ២០១២-២០១៥។អគ្គនាយកទេសចរណ៍ លោក ទិត ចន្ថា
 បានថ្លែងប្រាប់អ្នកកាសែត បន្ទាប់ពីបើកកិច្ចប្រជុំក្រុមការងារ និងគណៈ ក
ម្មាធិការទេសចរណ៍អាស៊ាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ថា ការអភិវឌ្ឍ
ផលិតផលទេសចរណ៍អាស៊ាន ផ្តោតសំខាន់លើផលិតផលទេសចរណ៍វប្ប
ធម៌ និងធម្មជាតិទេសចរណ៍សហគមន៍ ទេសចរណ៍ដំណើរកម្សាន្ត តាមនាវា។
លោកបានបញ្ជាក់ថា ការពិភាក្សារបស់ក្រុមការងារទេសចរណ៍ពេលនេះ មានគោលបំណងពង្រឹងគុណភាពទេស ចរណ៍អាស៊ាន ដោយខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបាននូវគុណភាពសេវាកម្មទេសចណ៍ និងការបង្កើតចេញជា ស្តង់ដារទេសចរណ៍អាស៊ាន មានដូចជាស្តង់ដារ សណ្ឋាគារបៃតង, ស្តង់ដារទីក្រុងទេសចរណ៍ស្អាត, ស្តង់ដារ សេវាស្ប៉ា, ស្តង់ដារផ្ទះស្នាក់ និង ស្តង់ដារបង្គន់សាធារណៈ។បើតាមលោកអគ្គនាយក គឺកិច្ចប្រជុំក៏ផ្តោតលើ
ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សផ្នែកវិស័យទេសចរណ៍ ដើម្បី ដោះដូរ
ការងារគ្នា ក្នុងក្របខណ្ឌអាស៊ានទៀតផង«យើងនឹងពិភាក្សាពីកាជំរុញអភិវឌ្ឍ
អ្នកជំនាញទេសចរណ៍ អាស៊ាន ធនធានមនុស្ស និងការអនុវត្តកិច្ចព្រមព្រៀង
ទទួលស្គាល់គ្នាទៅវិញទៅមក នៃអ្នកជំនាញទេសចរណ៍ អាស៊ាន (MRA) ព្រមទាំងគម្រោងថវិកា និងការធ្វើសមាហរណកម្មទេសចរណ៍អាស៊ាន»។
លើសពីនេះទៅទៀតក្រុមការងារ និងគណៈកម្មាធិការទេចរណ៍អាស៊ាន នឹងជជែកលើការជំរុញ អនុវត្តវិធានការ ដែលបានចែងក្នុងផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន និងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងការតភ្ជាប់ ការសម្រួលការធ្វើដំណើរក្នុងអាស៊ាន។
ទាក់ទងការធ្វើដំណើរនេះដែរ ត្រូវបានលោក ចន្ថា អះអាងថា កម្ពុជាព្រមព្រៀងការលើកលែងទិដ្ឋាការជាមួយ ប្រទេស៨ ហើយក្នុងសមាគមអាស៊ាន នៅសល់តែប្រទេសពីរទៀតប៉ុណ្ណោះ គឺព្រុយណេ និងសហភាពមីយ៉ាន់ ម៉ា។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១១កន្លងទៅ ទេសចរណ៍អាស៊ានកើនឡើង ៧ភាគយ រីឯកម្ពុជាទទួលបានទេសចរណ៍ អន្តរជាតិជាង ២,៨៨ លាននាក់ មានអត្រាកំណើន ១៥ភាគរយ ហើយកម្ពុជាគ្រោងនឹងទាក់ទាញទេសចរណ៍ អន្តរជាតិឲ្យបាន ៣,២លាននាក់ ក្នុងឆ្នំា២០១២នេះ ៤,៥ លាននាក់ ក្នុងឆ្នាំ២០១៥ និង ៧លាននាក់ក្នុងឆ្នាំ ២០២០៕

No comments: