Wednesday, March 21, 2012

ឈាម​ស្រែក​ស្បែក​ហៅ​ឃាតកសម្លាប់​បុរស​ពោះម៉ាយ​កូន​៦​បាន​សារភាព​បន្ទាប់​ពី​ប៉ូ​លិស​ឃាត់ខ្លួន​

ផ្សាយថ្ងៃទី២០-០៣-២០១២: ដកស្រងnokorwatnews.com


ព្រះ​សីហ​នុ​៖ ឈាម​ស្រែក​ស្បែក​ហៅ​ ឃាតក​សម្លាប់​បុរស​ពោះម៉ាយ​កូន​៦​នាក់នៅ​ភូមិ​បឹង​ជុំ​ ឃុំ​បឹង​​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​ បាន​សារភាព​ប្រាប់​ប៉ូ​លិស​នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​មីនា ​ឆ្នាំ​២០១២​នេះ​ថា​រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ ពិតប្រាកដ​មែន​​ បន្ទាប់​ពី​ប៉ូ​លិស​ចាប់​ឃាត់ខ្លួន​រូបគេ​តាំងពី​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​មី​នា ​ឆ្នាំ​២០១២​   ខ​ណៈដែល​ប៉ូ​លិស​ចុះ​​ពិនិត្យ​សាកសព​ និង​បើក​ការ​ស៊ើបអង្កេត​ទីកន្លែង​កើតហេតុ​  ប៉ុន្តែ​ពេល​នោះ​ជន​ស​ង្ស័យមិន​ព្រម​​សារភាព​នោះ​ទេ​ ។​​លោក​ នៅ​ សា​វុ​ធ​ ប្រធាន​កា​រិ​យា​ល​

យ័​ប៉ូ​លី​ស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ព្រះ​សីហ​នុ​ បាន​ប្រាប់​​នគរវត្ត​ថា​ ជន​ស​ង្ស័យនៃ​អំពើ​ឃាត្តកម្ម​បាន​សារភាព​ថា​រូបគេ​មានឈ្មោះ​ ញ៉​ ញ៉ា​ន​ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ មុខរបរ​នេសាទ​សមុទ្រ ​(​ចាប់​ក្តាម​បង្គា​សមុទ្រ​) ​រស់​ជិត​កន្លែង​កើតហេតុ​ ក្នុង​ក្រុម​៥ ​ភូមិ​បឹង​ជុំ​​ ឃុំ​បឹង​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ពិតជា​បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​​ស៊ឹ​ម​ ឌឿ​ន​ ភេទ​ប្រុស​អាយុ​ ៣៨​ឆ្នាំ​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា​ប្រាកដ​មែន​ ។​
​លោក​ នៅ​សា​វុ​ធ​បាន​បន្ត​ថា​ មូលហេតុ​ដែល​ពួក​គេ​បង្ក​អំពើ​ហិង្សា​ឈាន​ដល់​ឃាត្តកម្ម​​សម្លាប់​មនុស្ស​ ដោយ​ចេតនា​នេះ​គឺ​បណ្តាល​មក​ពី​រាំ​ធុងបាស់​ជាន់​ជើង​គ្នា​ ហើយ​ដាល់​គ្នា​ក្នុង​វង់​រាំ​ និង​​ឈាន​ដល់​តាម​កាប់​ដល់​ផ្ទះ​រហូត​ស្លាប់​ម្ខាងៗ​ទើប​ពួក​គេ​អស់ចិត្ត​ ។​គួរ​បញ្ជាក់​ថា​ កាលពី​វេលា

​ម៉ោង​ ប្រហែលជា​២២,៣០​នាទី​យប់​ថ្ងៃ​ទី​១៨​ខែ​មិ​នា​ឆ្នាំ​២០១២​នៅ​​ភូមិ​បឹង​ជុំ​ ឃុំ​បឹង​តា​ព្រហ្ម​ ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​ មាន​អំពើ​ឃាត្តកម្ម​មួយ​បាន​កើតឡើង​ជន​រង​​គ្រោះជា​បុរស​ពោះម៉ាយ​កូន​៦​នាក់ ​មានឈ្មោះ​ស៊ឹ​ម​ ឌឿ​ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​នេសាទ​សមុទ្រ​(​ចាប់​ក្តាម​បង្គា​សមុទ្រ​)​ ត្រូវ​បាន​ឃាត្តករ​កាប់សម្លាប់​នៅ​មុខ​ផ្ទះ​មិន​ឆ្ងាយ​ជាង​១០​ម៉ែត្រ​ ។​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ខែ​មិ​នា​ឆ្នាំ​២០១២​ប៉ូ​លី​សបាន​ចាប់​ឃាត់ខ្លួន​ជន​ ស​ង្ស​យ័​ ញ៉​ ញ៉ា​ន​ ភេទ​ប្រុស​អាយុ​ ២៨​ឆ្នាំ​ជា​អ្នក​ភូមិ​​ជាមួយ​គ្នា​ជន​រង​គ្រោះ​ តែ​ភ្លាមៗ​នោះ​ ជន​ស​ង្ស​យ័​មិន​បាន​សារភាព​ប្រាប់​ប៉ូ​លី​ស​នោះ​ទេ​ ប៉ុន្តែ​រហូត​ដល់​​រសៀល​ថ្ងៃ​ដដែល​នេះ​ជន​ស​ង្ស​យ័​ ញ៉​ ញ៉ា​ន​បាន​សារភាព​ប្រាប់​ប៉ូ​លី​ស​អំពី​សកម្មភាព​របស់​គេ​ទាំងអស់​​ដោយ​ គ្មាន​លាក់លៀម​អ្វី​ទេ​ ។​
បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ញ៉​ ញ៉ា​ន​ ត្រូវ​បាន​ប៉ូ​លី​ស​បង្ក​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​​ដើម្បី ​ចាត់ការ​តាម​ច្បាប់​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ខែ​មិ​នា​ឆ្នាំ​២០១២​នេះ​ហើយ​ ៕​

No comments: