Tuesday, September 20, 2011

​មាន​​​អ្នក​អើត​ឡឺម​ក្បែរ​​គយព្រែកចាក​​​​មួយ​ចំនួន​​ឃាត់ម៉ូតូ​យក​លុយ ​មន្ត្រី​​​គយ​​​ថា ដេញ​​​ចោលអស់ហើយ​

ផ្សាយថ្ងៃទី១៩-០៩-២០១១: ដកស្រង kohsantepheapdaily

ខេត្តកំពត​​​​ ៖ ​មន្ត្រីគយ​ច្រកទ្វារ​អន្តរ​ជាតិ​​​ព្រែក​ចាក​​កំពុង​​រង​ការ​ចោទប្រកាន់​​​​ថា មាន​មនុស្ស​​​​៣នាក់ នៅស្និទ្ធ​នឹង​​​មន្ត្រី​​​គយ​បាន​​ដើរ​ប្រមូល​លុយ​​​ពីក្រុម​​​ម៉ូតូ​​ដឹកផ្លែ​​​ឈើ​​​​ និងម៉ូតូ​ដឹក​ទំនិញ​​ផ្សេង​ៗ​​ទៀត ​​​ដែល​ឆ្លង​​ដែនទៅ​​ប្រទេស​វៀតណាម​។

បើ​​​​យោង​​តាម​សម្តី​​​​អ្នករត់ម៉ូតូ​ដឹកផ្លែ​ឈើ​​​និយាយ​​ថា ​មាន​មនុស្ស​ចំនួន​​៣នាក់​ដែលក្រុម​ម៉ូតូ​ដឹក​ទំនិញ​​​​ឆ្លងដែន ​​​ធ្លាប់​មាន​​​​ការប្រកែកគ្នា​​​ជាញឹកញាប់​​ ដោយសារ​តែ​​អ្នកទាំង​​​នោះ​​​​ស្លៀក​ពាក់ស៊ីវិល​ ហើយ​មាន​កាន់​វិទ្យុ​ទាក់​ទង​​​​ម្នាក់​មួយ​គ្រឿង​ដើរ​ប្រមូល​លុយ​​​ពីម៉ូតូ​​​របស់​ពួកគាត់​​​ដោយ​មួយគ្រឿង​​ត្រូវ​​បង់​​លុយ​​​​​៥​ពាន់រៀល ​​ហើយ​បើ​​មិនបាន​តាម​​​ការ​កំណត់ទេ​ ​​គឺ​មាន​​​បញ្ហា​អាច​នាំ​ម៉ូតូ​ចូលទៅទុក​​​នៅ​កន្លែង​​គយ។​ ​បន្ទាប់​​ពី​យក​លុយ​ពីក្រុម​​​​​ម៉ូតូ​ដឹក​ផ្លែឈើ​​​​ហើយ ​អ្នក​ទាំង​​នោះ​ចល័ត​​តាម​របៀង ​រកមើល​​​​អ្នក​ដឹកឈើគ្រញូង​​​​​ទៀត​​ផង​។

អ្នក​​​ដឹក​ទំនិញ​​​តាមម៉ូតូ​​មក​ពី​​​ប្រទេសវៀត​ណាម ​ឆ្លង​កាត់​​​ច្រកទ្វារ​​អន្តរជាតិ​​​ព្រែក​ចាក​​ម្នាក់​ ឈ្មោះ​​​​ដេញ​​​​ ញាញ់ ​​ភេទប្រុស អាយុ​​​៣២​ឆ្នាំ ​និយាយ​ថា ម៉ូតូដឹក​អីវ៉ាន់​​របស់​គាត់​​​​មាន​ចំនួន​​​​២គ្រឿង ត្រូវបានគេ​ស្ទាក់​​ឱ្យចូល​ទៅ​បង់​លុយ ​ពីមុនត្រឹម​​តែ​២ម៉ឺន​រៀល​ទេ ​ហើយ​ឥឡូវ​នេះ​​ គយ​ឡើង​ដល់​​​៨​ម៉ឺនរៀល​​ឯណោះ​។

ទាក់ទិន​នឹង​​​ការចោទប្រកាន់​​ថា មាន​មនុស្ស​របស់​​គយដើរ​ប្រមូល​​​លុយ​គ្រប់ទីកន្លែង​​​នេះ លោក​​ទន់ ចាន់​ធី ប្រធាន​​គយច្រកទ្វារ​​​អន្តរ​ជាតិ​​ព្រែកចាក ​បានមាន​ប្រសាសន៍​ថា ​​លោកទទួល​ស្គាល់​​ថា ពិតជា​មាន​​ករណីនេះមែន ហើយ​​​​ខាង​គយ​ក៏​បាន​​ដកចេញ​អស់ហើយដែរ ៕

No comments: