រដ្ឋមន្ត្រីការពារជាតិថៃនឹងមកទស្សនកិច្ចនៅកម្ពុជា
ផ្សាយថ្ងៃទី២២-០៩-២០១១: ដកស្រង postkhmer
ភ្នំពេញៈ ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិថៃ យុត្ថាសក្តិ សាស៊ីប្រាផា នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា នៅថ្ងៃទី២៣-២៤ ខែកញ្ញា ជាងមួយសប្តាហ៍ក្រោយពីដំណើរទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងទំនាក់ទំនងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ ដែលបានប្រទូសរាយនឹងគ្នាអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
No comments:
Post a Comment