Thursday, September 22, 2011

មន្ត្រីគណៈកម្មការប្រតិបត្តិគម្រោងបាន ជួបប្រជុំលើកទី៣ដើម្បី ពង្រឹងសមត្ថិភាពអំពីការគិតគូរពិចារណាលើផលប៉ះពាល់បរិស្ថាននិង សង្គម(TCP-COR)និងនីតិវិធីជាមូលដ្ឋាននៃការងារដោះស្រាយផលប៉ះពាល់

ផ្សាយថ្ងៃទី២១-០៩-២០១១:  ដកស្រង bayontv.com

ភ្នំពេញ៖ មន្ត្រីពាក់ព័ន្ធមកពីក្រសួងពីរគឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង
សាធារណការនិងដឹកជញ្ជូននិងដៃគូរ នៅថ្ងៃទី២១ខែកញ្ញានេះ បានបើកសិក្ខា
សាលាស្ដីពីកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការប្រតិបត្តិគម្រោងពង្រីកសមត្ថ
ភាពលើការគិតគូរពិចារណា អំពីផលប៉ះពាល់បរិស្ថាននិងសង្គម(TCP-COR) និងការផ្សព្វផ្សាយសេចក្ដីព្រាងកូនសៀវភៅ ស្ដីពីនីតិវិធីជាមូលដ្ឋាន នៃការ
ងារដោះស្រាយផលប៉ះពាល់។

កិច្ចប្រជុំនេះ សហការរៀបចំឡើងដោយអ្នកជំនាញការជប៉ុន JICA និងនាយ
កដ្ឋានដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិប
តីភាពឯកឧត្តមញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អង្គសិក្ខាសាលាបានបង្ហាញនូវបទពិសោធន៍លើការងារដោះស្រាយផលប៉ះ ពាល់ពីបណ្ដាប្រទេសឥណ្ឌូណេស៊ី បង់ក្លាដេស និងប្រទេសជប៉ុន និងផ្ដល់ជូន
សិក្ខាកាមទាំងមូល ឲ្យបានទទួលនូវបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាព
បន្ថែមលើការគិតគូរពិចារណាអំពីផលប៉ះពាល់ បរិស្ថានសង្គមព្រមទាំងបាន
បង្ហាញនូវនីតិវិធីជាមូលដ្ឋាននៃការងារ ដោះស្រាយផលប៉ះពាល់ផងដែរ៕

No comments: