ក្រសួងសង្គមកិច្ចបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីអង្គការសុវត្ថិភាពកុមារ
ផ្សាយថ្ងៃទី២១-០៩-២០១១: ដកស្រង bayontv.com
ភ្នំពេញ៖ កាលពីថ្ងៃទី២០ខែកញ្ញា លោកអ៊ុំ សុផាន់ណារ៉ា ប្រធាននាយកដ្ឋាន
សុខុមាលភាពកុមារ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បាន
បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីអង្គការសុវត្ថិភាពកុមារ ដើម្បីពង្រឹងការផ្ដល់សេវា
កុមារ ដែលងាយរងគ្រោះនៅតាមសហគមន៍។
លោកជា ពីដែន នាយកប្រតិបត្តិអង្គការសុវត្ថិភាពកុមារ គូសបញ្ជាក់ថា អង្គការ
គាំពារកុមារដែលងាយរងគ្រោះធ្វើការផ្ទាល់ជាមួយកុមារដែល ងាយរងគ្រោះ ប្រកបដោយបទពិសោធន៍ជាច្រើនសម្រាប់កិច្ចការពារកុមារ និងការផ្ដល់សេវា
សុខុមាលភាពចំពោះកុមារ ។ លោកប្រធាននាយកដ្ឋាន គូសបញ្ចាក់ថា រាជរដ្ឋា
ភិបាលកម្ពុជារៀបចំច្បាប់ និងលិខិតបទដ្ឋានជាច្រើន ដើម្បីការពារផលប្រយោជន៍
ចំពោះកុមារ ពិសេសកុមារដែលងាយរងគ្រោះ គឺនយោបាយស្ដីពីការថែទាំជំនួស ចំពោះកុមារ។
លោកមានប្រសាសន៍ទៀតថា វគ្គបណ្ដុះបណ្ដាលគឺចែករំលែកព័ត៌មានអំពីបទ
ពិសោធន៍ និងយល់ដឹងអំពីបញ្ហា នៃការការពារកុមារព្រោះការរំលោភបំពានកុមារ
វានឹងអាចកើតមាន ក្នុងសហគមន៍។អង្គការដែលធ្វើការផ្ដោតលើកុមារ ត្រូវមាន
កាតព្វកិច្ច និងសមត្ថភាពក្នុងការថែទាំ និងផ្ដល់សុវត្ថិភាពចំពោះកុមារ។ដូច្នេះ ទើប
ក្រសួងសង្គមកិច្ចបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រី និងអង្គការពាក់ព័ន្ធអំពីច្បាប់
និងគោនយោបាយ ដើម្បីការពារឧត្តម ប្រយោជន៍ចំពោះកុមារជាបន្ដបន្ទាប់៕
No comments:
Post a Comment