មន្ត្រីកាំកុងត្រូលវាយតម្លៃថា ឆ្នាំនេះការប្រើប្រាស់ធាតុគីមីលើម្ហូបអាហារដែលដាក់នៅតាម ទីផ្សារគឺថយចុះច្រើន បើប្រៀបនឹងឆ្នាំ២០១០ ការថយចុះនៃការប្រើប្រាស់សារធាតុគីមីលើម្ហូបអាហារ
ផ្សាយថ្ងៃទី២១-០៩-២០១១: ដកស្រង bayontv.com
ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាព សុវត្ថិភាពផលិតផលនិងលើកកម្ពស់សុខភាព
របស់ប្រជាពលរដ្ឋនៅថ្ងៃទី២១ ខែកញ្ញានេះ លោក លឹម រុឌ្ឍី អនុប្រធានសាខា
កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសហការជាមួយ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះអង្កេតទំនិញនិងផលិតផលផ្សេងៗនៅទីផ្សាបឹងកេងកងនៅខណ្ឌ ចំការ
មនរាជធានីភ្នំពេញ។
លោកអនុប្រធានសាខាបានអោយដឹងថា ការចុះត្រួតពិនិត្យនេះ សំខាន់ទៅលើ
ផលិតផលជាគ្រឿងឧបភោគ-បរិភោគម្ហូបអាហារវេចខ្ចប់ស្រាប់ និងភេជ្ជៈគ្រប់ប្រ
ភេទ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។
មន្ត្រីកាំកុងត្រូលបានកត់សំគាល់ថា ក្នុងឱកាសកាន់បិណ្ឌភ្ជុំបិណ្ឌតម្រូវការនៃ
ផលិតម្ហូបអាហារមានការ កើនឡើងជាពិសេសផលិតផលម្ហូបអាហារនៅ
ទីក្រុងភ្នំពេញ មិនត្រឹមតែបំរើតម្រូវការរបស់ប្រជាជននៅទីក្រុងភ្នំពេញប៉ុណ្ណោះ
ទេ ហើយក៏ជាកន្លែងប្រមូលផ្ដុំម្ហូបអាហារមុននឹងធ្វើការចែកចាយបន្ដ ទៅតាម
បណ្ដាខេត្តផ្សេងៗក្នុងប្រទេស។
មន្ត្រីកាំកុងត្រូល បានណែនាំដល់អាជីវករ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន
មុននឹងសម្រេចទិញទំនិញយកមក ប្រើប្រាស់ និងសំណូមពរដល់សមត្ថកិច្ចពាក់
ព័ន្ធ អាជីវករ ប្រជាពលរដ្ឋចូលរួមសហការជាមួយមន្ត្រីកាំកុងត្រូល ក្នុងការផ្ដល់
ព័ត៌មានកន្លែងស្ដុក និងចែកចាយទំនិញខុសច្បាប់ តាមរយៈប្រអប់សំបុត្រ នៅតាមទីផ្សារមួយចំនួនក្នុងខេត្ត-រាជធានី៕
No comments:
Post a Comment