Thursday, September 22, 2011

ទឹកជំនន់​បណ្តាល​អោយ​កសិករ​ថៃ​ខាតបង់​២០.០០០​លាន​

ផ្សាយថ្ងៃទី២១-០៩-២០១១: អន្ដរជាតិៈ ដកស្រង cen.com

យោងតាមមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវមួយ ការខូចខាតសេដ្ឋកិច្ចចំពោះវិស័យ
កសិកម្មរបស់ប្រទេសថៃដែលបង្កឡើងដោយ ទឹកជំនន់ទំនងនៅឆ្នាំនេះជាមាន
ចំនួន២០.០០០លានដុល្លារ។

មក ទល់ថ្ងៃព្រហស្បត៍សប្តាហ៍មុន ការខូចខាតចំពោះវិស័យនេះមានប្រមាណ
៨.០០០លានបាត។ ទឹកជំនន់ដែលជន់ លិចដីរាប់លានរ៉ៃបានវាយប្រហារចំពេលដែលកសិករជិតប្រមូល
ផលស្រូវ។ការខូចខាតសេដ្ឋកិច្ចអាចឡើងខ្ពស់ជាងនេះប្រសិនបើអាជ្ញាធរមិនអាច
ទប់ស្កាត់កុំអោយទឹកហូរមកជន់លិចក្រុងបាងកក។

សមាគមកសិករថៃនិយាយថាពួកកសិករដាំស្រូវថៃមិនសប្បាយចិត្តនឹងការងារ គ្រប់គ្រងទឹកជំនន់របស់រដ្ឋាភិបាលហើយបានគំរាមធ្វើការប្រឆាំងតវ៉ា។ កសិករនៅខេត្តយ៉ាងតិច៣៤ដែលទទួលរងគ្រោះពីទឹកជំនន់ខឹងនឹង គោលនយោ
បាយរបសរដ្ឋាភិបាលក្នុងការបូមបាចទឹកដែលលើសចូលក្នុងដីស្រែ របសគេជា
ហេតុនាំអោយពួកគេបង្ខំចិត្តប្រមូលផលទាំងស្រូវមិនទាន់ទុំ ល្អ។

អនុប្រធានសមាគមនេះបាននិយាយថាពួកកសិករខាតបង់យ៉ាង ធ្ងន់ធ្ងរដោយ
សារតែប្រមូលផលស្រូវមុនកំណត់កាលនិងសង្ស័យថា រដ្ឋាភិបាលមិនអាច
សងពួកគេអោយបានគ្រប់ចំនួន។

តំបន់ដាំ ស្រូវមួយភាគធំដែលគ្របដណ្តប់លើខេត្តស៊ូផាន ប៊ូរី,ឆៃ ណាត,ផាធូម ថានីនិងនគរ សាវ៉ាន់កំពុងជន់លិច ក្នុងពេលភ្លៀងច្រើនទៀតត្រូវគេព្យាករណ៍
ថានឹងធ្លាក់មកទៀតនៅ ពាសពេញតំបន់កណ្តាលនិងតំបន់ទំនាបឦសានចាប់ពី
ថ្ងៃអង្គារដល់ថ្ងៃ សុក្រ។

ក្នុងពេលជាមួយគ្នាចំនួនមនុស្សស្លាប់ដោយទឹកជំនន់និង ឧបទ្ទវហេតុពាក់ព័ន្ធនៅ
ថៃបានកើនដល់១១២នាក់នៅពេលខេត្តចំនួន២៦ នៅតែទទួលការជន់លិចដោយ
ធ្វើអោយប៉ះពាល់មនុស្ស១,៥លាននាក់នៅ១.៦៨៨ ភូមិ។

ប្រឈមនឹងស្ថានភាពដូច្នេះ នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រានឹងជួបប្រជុំ
ជាមួយអាជ្ញាធរពាក់ព័ន្ធនៅថ្ងៃ២១កញ្ញា ដើម្បីដាក់ចេញវិធានការការពារទីក្រុង
បាងកកនិងបណ្តាខេត្តជុំវិញ កុំអោយជន់លិច៕

No comments: