Wednesday, September 21, 2011

គណៈកម្មាធិការ សេដ្ឋកិច្ច អាយប៉ា ប្ដេជ្ញារួមគ្នា ដោះស្រាយបញ្ហា​ បម្រែបម្រួល អាកាសធាតុ

ផ្សាយថ្ងៃទី២១-០៩-២០១១: ដកស្រង dap-news

ភ្នំពេញ ៖ សមាជិក គណៈកម្មាធិការសេដ្ឋ កិច្ចសភា
អាស៊ាន(អាយប៉ា) បានប្ដេជ្ញាចិត្ដ រួមគ្នា ដើម្បីដោះស្រាយ
បញ្ហាបម្រែបម្រួល អាកាសធាតុដែលប៉ះពាល់ដល់សេដ្ឋ
កិច្ចក្នុងតំបន់ ។


ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច អាយ ប៉ា លោក ឈាង វុន និងជាតំណាងរបស់ កម្ពុជា បានប្រាប់ក្រុមអ្នកព័ត៌មាន បន្ទាប់ពី កិច្ចប្រជុំថា គណៈកម្មាធិការសេដ្ឋកិច្ច អាយប៉ា ពិភាក្សាផ្ដោតលើសំណើដាក់បញ្ហាប្រែ ប្រួលអាកាសធាតុ ហើយគណៈកម្មាធិការ ក៏បានយល់ព្រមរួមគ្នាដើម្បីដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ។ ហើយថា ប្រទេសកំពុងអភិវឌ្ឍន៍ទាំង ៤ មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក៏យល់ព្រមរួមមចំណែកដោះស្រាយបញ្ហាការប្រែប្រួល អាកាសធាតុនេះផងដែរ ។

តាមលោក ឈាង វុន គណៈកម្មាធិការ សេដ្ឋកិច្ចអាយប៉ា បានឯកភាពគ្នាថា នឹងចូល រួមចំណែកដោះស្រាយ និងធ្វើឱ្យរីកចម្រើន សេដ្ឋកិច្ចរបស់អាយប៉ា ព្រមទាំងសម្រេចឱ្យ បានតាមគោលដៅរបស់អាស៊ាន នៅឆ្នាំ ២០១៥ ។

បញ្ហាបម្រែបម្រួលអាកាសធាតុជាបញ្ហា ចម្បងមួយ ដែលប្រទេសនៅក្នុងតំបន់ ក៏ដូច ជានៅ
ទូទាំងពិភពលោកកំពុងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង និងនាំគ្នារកដំណោះស្រាយ ដោយបញ្ចៀប
ចំណេះដឹងអំពីបញ្ហានេះ។ ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ និងងាយរងគ្រោះបំផុត
អំពីការប្រែប្រួល អាកាសធាតុដោយសារកម្ពុជាពឹងផ្អែកលើវិស័យ កសិកម្ម ។

កាលពីចុងខែសីហាកន្លងទៅនេះ កម្ម វិធីអភិវឌ្ឍន៍សហប្រជាជាតិ ហៅកាត់ថា UNDP ប្រចាំ
កម្ពុជា បានប្រកាសផ្សព្វផ្សាយ របាយការណ៍អភិវឌ្ឍន៍មនុស្សកម្ពុជា ឆ្នាំ ២០១១ ដោយបាន
រកឃើញថា ការប្រែ ប្រួលអាកាសធាតុ ជាការគំរាមកំហែងមួយ មកលើសមិទ្ធផល
នៃការអភិវឌ្ឍន៍មនុស្ស និងជាប្រភពធ្វើឱ្យអ្នកក្រ និងអ្នកដែលជិត ធ្លាក់ក្នុងភាពក្រីក្រ កាន់តែងាយរងគ្រោះ ថែមទៀត ។

របាយការណ៍ដែលកម្រាស់១៨៦ទំព័រ នោះបានបន្ដថា នៅក្នុងនោះ រដូវវស្សាដែល មានរយៈ
ពេលកាន់តែខ្លី និងមានភ្លៀងធ្លាក់ កាន់តែច្រើន រួមផ្សំជាមួយរដូវប្រាំង ដែល មានរយៈពេល
កាន់តែវែង និងកាន់តែស្ងួត ហែងជាងមុន ត្រូវគេរំពឹងថា ធ្វើឱ្យប្រែប្រួលយ៉ាងច្រើននូវស្ថាន
ភាព នៃការដាំដំណាំនៅក្នុងប្រទេសកម្ពុជា។ កំណើនសីតុណ្ហភាពដែល គេបានព្យាករណ៍ អាចមានឥទ្ធិពលដ៏មហន្ដ រាយមកលើដំណាំស្រូវ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការចិញ្ចឹម
ជីវិតរបស់ប្រជាពលរដ្ឋ នៅជនបទ ៕

No comments: