dap-news
ភ្នំពេញៈ រដ្ឋលេខាធិការ ក្រសួងការបរទេស កម្ពុជា លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍ថា កម្ពុជា នឹងបើកកិច្ចប្រជុំគណៈ កម្មការចំរុះ ជាមួយប្រទេសកូរ៉េខាងជើង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១១នេះ ដើម្បីជជែកគ្នា អំពីវិស័យ ពាណិជ្ជកម្ម ជាពិសេសគឺវិស័យ កសិកម្ម និងការអភិវឌ្ឍន៍ ប្រទេសទាំងពីរ។
លោក អ៊ុច បូរិទ្ធ បានមានប្រសាសន៍យ៉ាងដូច្នេះបន្ទាប់ លោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេស ហោ ណាំហុង បានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ចំពោះអនុរដ្ឋមន្ដ្រី ក្រសួងពាណិជ្ជកម្មកូរ៉េខាងជើង លោក រីមីយ៉ុង សាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១នៅទីស្ដីការក្រសួងការបរទេស ដែលលោកបានមក ដើម្បីចូលរួមកិច្ច ប្រជុំ
គណៈកម្មការចំរុះរវាងកម្ពុជា និងកូរ៉េខាងជើងហៅកាត់ថា (JC) ហើយក៏ដើម្បីរិតចំណងមិត្ដភាព រវាងប្រទេសទាំងពីរឱ្យ កាន់តែប្រសើរផងដែរ។ លោករដ្ឋលេខាធិការបានមានប្រសាសន៍បន្ដទៀតថាការប្រជុំ (JC)ស្អែកនេះ ដែលដឹកនាំដោយលោកផ្ទាល់ នឹងពិភាក្សាគ្នា រិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីរកផលប្រយោជន៍ ដល់ប្រជាជនទាំងពីរ និងរីកចំរើនប្រទេសជាតិ។ “សំខាន់ប្រជាជនទាំងពីរ គឺអភិវឌ្ឍន៍ប្រទេសរបស់យើង ដើម្បីមានការរីក ចំរើនជឿនលឿនទៅមុខ។”
លោក អ៊ុច បូរិទ្ធបានបន្ដទៀតថា កិច្ចប្រជុំ(JC)នេះ ជាលើកទីមួយហើយ បន្ទាប់ពីប្រទេសទាំងបានចុះហត្ថ លេខា ចាប់តាំងពីឆ្នាំ១៩៩៣។
កិច្ចជំនួបប្រហែលជិតមួយម៉ោង រវាងលោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ជាមួយអនុរដ្ឋមន្ដ្រីពាណិជ្ជកម្មកូរ៉េ ខាងជើង លោក រី មីយ៉ុងសាន់នេះ គឺផ្អែកទៅលើចំណងមិត្ដភាពរវាងប្រទេសទាំងពីរ ដែលបានទំនាក់ទំនងគ្នាជាយូរ ណាស់មកហើយ តាមរយៈ អតីតព្រះមហាវរៈក្សត្រ សម្ដេចព្រះបាទនរោតម្ដសីហនុ ។
កិច្ចជំនួបនេះ លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានស្វាគមន៍ចំពោះ ភាគីកូរ៉េខាងជើងដែលចង់រិតចំណងមិត្ដភាព និងធ្វើពាណិជ្ជកម្មជាមួយកម្ពុជាឱ្យបានកាន់តែប្រសើ ស្របទៅនឹងសុឆន្ទៈ របស់រដ្ឋាភិបាល កម្ពុជាកំពុងតែពង្រីកវិស័យទាំងនេះ ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួនជូនប្រ ទេសនីមួយៗនោះ។
លោក អ៊ុច បូរិទ្ធ បានបន្ដទៀតថា ចំពោះការប្រជុំ(JC)គណៈកម្មការចំរុះរវាងប្រទេសទាំងពីរនេះ គឺមានសារៈ សំខាន់ខ្លាំងណាស់ចំពោះ ប្រទេសទាំងពីរដើម្បីធ្វើឱ្យមានការ រីចចំរើនជឿនលឿនទៅមុខ។
No comments:
Post a Comment