Tuesday, July 26, 2011

យុវជនវ័យ មានទេព្យកោសល្យអច្ឆរិយ

 ថ្ងៃទី២៦-០៧-២០១១
postkhmer.com
ការ​ធ្វើ​ដំណើរទៅ​កាន់​​​ ​ ភូមិ​តាភុល​ ឃុំ​​ស្នាយ​អញ្ជិត ស្រុក​ជុំ​គិរី ខេត្ត​កំពត ចម្ងាយ​ប្រមាណ​១២០​គីឡូម៉ែត្រ​ពី​រាជ​ធានីភ្នំពេញ ​ ត្រូវ​ចំណាយ​ពេល​ជិត​​​២​ម៉ោង​សម្រាប់​ក្រុម​ការងារ​ទូរទស្សន៍​អប្សរា​​​​។
គោល​បំណង​នៃ​ការ​ធ្វើដំណើរ​របស់​ក្រុម​ការងារ​របស់​ស្ថានីយ​ទូរទស្សន៍​នេះ​​ គឺ​ទៅ​ផ្ដិត​យក​រូបភាព​អស្ចារ្យ​នៃ​យុវជន​វ័យ​ក្មេង​ម្នាក់​ដែល​​អះអាង​ថា ខ្លួន​មាន​ទេព្យ​កោសល្យ​អច្ឆរិយ​​​។
យុវសិស្ស​ អ៊ីង កក្កដា​ សិស្ស​សាលា​វិទ្យាល័យ​​ហ៊ុនសែន​អង្គចក វ័យ​១៧​ឆ្នាំ បាន​ហៅ​ទូរស័ព្ទ​ទៅកាន់​ក្រុម​ការងារ​របស់​ស្ថានីយ​ទូរទស្សន៍​អប្សរា​កាលពី​ ​សប្ដាហ៍​មុន​​ដោយ​ថ្លែង​ប្រាប់​ពី​ទេព្យ​កោសល្យ​ជិះ​កង់​ឬក៏​​ម៉ូតូ​បែរ​ ក្រោយ​ ដើម្បី​ចាក់​ផ្សាយ​ក្នុង​កម្មវិធី​ «​ផ្ទះលេខ​១១» នារាត្រី​ថ្ងៃ​អាទិត្យ​។
លោក​សុខ ​សំណាង វ័យ​៣៦​ឆ្នាំ ពិធីករ និង អ្នក​ផលិត​កម្មវិធី​ផ្ទះ​លេខ​១១​ House Number 11» បាន​ថ្លែង​ថា មាន​ប្រជាពលរដ្ឋ​គ្រប់​ទឹក​ទី​ក្នុង​​ព្រះរាជា​ណាចក្រ​កម្ពុជា​ ហៅ​ទូរស័ព្ទ​មក​លោក​រៀង​រាល់​សប្ដាហ៍​ ដើម្បី​​ផ្ដិត​យក​រូបភាព​នៃ​ជំនាញ​ប្លែក​ៗ​​គួរ​ឲ្យ​ស្ញប់​ស្ញែង​ដូចជា វេទមន្ដ ភាព​អច្ឆរិយ ឬក៏​ថាមពល​ដ៏​ចម្លែក​ ហើយ​កម្មវិធី​ផ្ទះ​លេខ​១១​នេះ បាន​​ចាប់​ផ្ដើម​ដំណើរ​ការ​តាំង​ពី​ស្ថានីយ​ទូរទស្សន៍​អប្សរា​ក​កើត​ដំបូង​ ក្នុង​ឆ្នាំ​១៩៩៦ មេ្លះ​។

No comments: