អន្ដរជាតិ
dap-news
មេបញ្ជាការទ័ពហាន ជើងគោក បានដាក់បទបញ្ជា ឲ្យឧទ្ធម្ភាគចក្រប្រភេទ ប៊ែល ២១២ ផ្អាកការហោះហើរ បណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យ គ្រឿងយន្ត និង បើកឱកាសឲ្យគ្រប់មជ្ឈដ្ឋាន ធ្វើការស៊ើបអង្កេតនៃការទិញ ឧទ្ធម្ភាគចក្រ គ្រប់កំណាក់កាល ថែមទាំងបញ្ជាក់ថា ផ្តល់ការឧបត្ថម្ភដល់ ក្រុមគ្រួសារទាហាន បាត់បង់ជីវិតក្នុងហេតុការ ឧប្បត្តិហេតុឧទ្ធម្ភាគចក្រ។
យោងតាមព័ត៌មានទូរទស្សន៍ជាតិថៃ នៅថ្ងៃ អង្គារ៍ ទី ២៦ ខែ កក្កដា នេះបានឲ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ឧឆា មេបញ្ជាការកងទ័ពជើងគោកថៃ បានសម្តែងភាពសោកស្តាយចំពោះ ឧប្បតិ្តហេតុធ្លាក់ ឧទ្ធម្ភាគចក្រ
៣ គ្រឿងក្នុងរយៈពេល បន្តបន្ទាប់ ធ្លាក់នៅក្នុងស្រុក កេងក្រចាន ខេត្ត ភេជបុរី បណ្តាលឲ្យ ទាហាន ១៧ ស្លាប់ និង ម្នាក់របួសធ្ងន់ ព្រមគ្នានោះដែរខាងកងទ័ពបាន បាត់បង់យុទ្ធូបរណ៍ តែមិនអាចធៀបនឹង អាយុជីវិតដែលបានបាត់បង់នោះទេ ដោយកងទ័ពសន្យាថានឹង ជួយឧបត្ថម្ភក្រុមគ្រួសារដែលបាន ពលីជីវិតក្នុងការបម្រើ ប្រទេសជាតិ យ៉ាងពេញទំហឹង។លោក ប្រាយុទ្ធ បានដាក់បញ្ជាមិនឲ្យឧទ្ធម្ភាគចក្រប្រភេទ ប៊ែល២១២ ប្រមាណ ២០គ្រឿងផ្អាកធ្វើការហោះហើរបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យសម្ថភាពគ្រឿងយន្ត ជៀសវាងការជួបគ្រោះថា្នក់ដោយយថាហេតុ។
ចំណែកអ្នកវិភាគមួយចំនួន បានរិៈគន់ចំពោះការទុច្ចរិតនៃការទិញឧទ្ធម្ភាគចក្រ លោក ប្រាយុទ្ធ បាន ប្រតិកម្មថា ការរិៈគន់ដែលគ្មានហេតុផល និង បង្កឲ្យមានការប៉ះពាល់ដល់ស្ថាប័នកងទ័ព និង មានការបើកឱកាសឲ្យសង្គមស៊ីវិលចូលរួមស៊ើបអង្កេតនៃគ្រប់ដំណាក់កាលស្វែងរកទិញឧទ្ធម្ភាគចក្រនាពេលកន្លងមក។
No comments:
Post a Comment