Tuesday, July 26, 2011

ឃាតករ​ដែល​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​នៅ​ន័រវែស ចង់​បាន​ឱកាស​ឡើង​តុលាការ​ដើម្បី​ប្រាប់​ពី​មូល​ហេតុ

អន្ដរជាតិ
ថ្ងៃទី២៦-០៧-២០១១
postkhmer.com

ក្រុង​អូស្លូៈ មេ​ធាវី​របស់​​លោក អាន់​ឌើរ បឺរីង ប្រេវីក ​បាននិយាយ​ថា លោក ចង់​ប្រាប់​ប្រទេស​ន័រវែស និង​ពិភព​លោក​​ថា​ហេតុ​អ្វី បាន​ជា​លោក​ ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៩៣​នាក់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ គ្រាប់បែក​មួយ​ និង​ការ​​ប្រហារ​ពាស​វាល​ពាស​កាល​​នៅ​ពេល​ដែល​លោក បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​
ចន្ទ ។​
ដោយ​ហៅ​ខ្លូន​ឯង​ថា​ជា​អ្នក​ធ្វើ​សង្គ្រាមសាសនា​ប្រឆាំង​នឹង​ការ​កើន​​ឡើង​ នៃ​ក្រុម​អ៊ិស្លាមនៅ​ក្នុង​ការ​និយាយ​ឥត​មានក្បាល​កន្ទុយ​ ​​ឯក​សារ​១៥០០​ទំព័រ​ដែល​គេ​បាន​ផ្សាយ​​នៅតាម​ប្រព័ន្ធ​អុីន​ធឺណិត​ ឃាត​ករ​​ដែល​សម្លាប់​មនុស្ស​យ៉ាង​​ច្រើន​វ័យ​៣២​នាក់​ ចង់​​មាន​ឱកាស​ដើម្បី​ពន្យល់​ពី​ចំណាត់​​ការ​ជា​ច្រើន​ដែល​លោក បាន​​ទទួល​ស្គាល់​ថា​«​ជា​អំពើ​ឃោរ​ឃៅ ប៉ុន្តែ​«​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​»​។ លោក​មេ​ធា​វី​ Geir Lippestad បាន​​និយាយ​ថា កូន​ក្តី​របស់​លោក បាន​ទទួល​​ស្គាល់​​ជុំ​វិញ​ការ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​សុក្រ​​នៅ​ឯ​ជំរំ​ យុវជន​របស់​គណ​បក្ស​ការងារ​ ​ហើយ​គ្រាប់​បែក​មួយ​គ្រាប់​ បាន​សម្លាប់​មនុស្ស​៧​នាក់​​នៅ​​ខណ្ឌ​មួយ​​របស់​ក្រុង​អូស្លូ ប៉ុន្តែ​ថា លោក បាន​បដិសេធ​ថា​មិនមាន​កំហុស​ព្រហ្មទណ្ឌ​ទេ​៕

No comments: