Tuesday, July 26, 2011

ផលិតករនៅក្នុងស្រុកព្រួយបារម្ផបញ្ហាទីផ្សារនិងការប្រកួតប្រជែងពេលកម្ពុជាបើកទីផ្សារជាមួយអាស៊ាន

ថ្ងៃទី២៦-០៧-២០១១
everyday.com
បញ្ហាទីផ្សារនិងការប្រកួតប្រជែងគឺជាក្ដីបារម្ភមួយរបស់ផលិត
ករនៅក្នុងស្រុកពេលដែលផលិតករប្រទេសកម្ពុជានិងបណ្ដា
ប្រទេសនៅក្នុងតំបន់អាស៊ានបានឈានដល់កិច្ចព្រមព្រៀង

បើកទីផ្សារជាមួយនឹងអាស៊ាននៅក្នុងឆ្នាំ២០១៥ខាងមុខនេះ។
មន្ដ្រីម្នាក់ដែលសុំមិនបញ្ចេញអត្ដសញ្ញាណបានអះអាងថាកាល
ណាដែលកម្ពុជា និងបណ្ដាប្រទេសអាស៊ានទាំងអស់ឈាន

ដល់ការបើកព្រំដែននៅក្នុងឆ្នាំ២០១៥ខាងមុខទំនិញបរទេស
ដែលមកពីអាស៊ាននឹងហូរចូលទីផ្សារនៅក្នុងប្រទេសដោយ
សេរីដោយគ្មានរបាំងនៅពេលនោះផលិតផលនៅក្នុងស្រុកណា
ដែលគ្មានលទ្ធភាពនៅក្នុងការប្រកួតប្រជែងទេនោះនឹងស្លាប់ ។
លោកបានបញ្ជាក់ថា“ខ្ញុំកំពុងតែបារម្ភមែនទែន ពី
ព្រោះផលិតករនៅក្នុងស្រុកយើងទុនក៏តិចគុណភាព
ក៏នៅមានកម្រិតការវេចខ្ចប់ក៏នៅមិនទាន់ល្អ “ ។ តាមការអះអាងរបស់មន្ដ្រីម្នាក់នោះនៅក្នុងឆ្នាំ២០១៥
ខាងមុខនេះបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាននឹងប្រែ
ក្លាយអាស៊ានទាំងមូលឱ្យទៅជាតំបន់ពាណិជ្ជ
កម្មសេរីមានន័យថាប្រទេសនានានៅក្នុងតំបន់អាចនឹង
យកផលិតផលរបស់ខ្លួនទៅលក់នៅប្រទេសណាក៏បាន
នៅក្នុងតំបន់ដោយមិនមានរបាំងគយ ។

ជុំវិញបញ្ហានេះផលិតករនៅក្នុងស្រុកម្នាក់បានអះអាងថា
នេះគឺជាការព្រួយបារម្ភមួយដែរ ពីព្រោះទី
ផ្សារផលិតផលរបស់យើងនៅក្នុងពេលនេះកំពុង
តែមានកម្រិតហើយបើទីផ្សារដែលកំពុងតែមានត្រូវ
គេដណ្ដើមបាត់ទៀតនោះគឺយ៉ាប់ហើយ ។

លោកជួរ ឆេង ប្រធានក្រុមហ៊ុនគីស៊ីឆេង ប្រូតេអ៊ីន
ហ្វ៊ូដបានអះអាងកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ
នេះថាផលិតផលនៅក្នុងស្រុកយើងសព្វថ្ងៃនេះ
វាដូចជាពាក្យតំណាលដែលខ្មែរយើងតែងតែនិយាយហូរ
ហែមកអ្នកមានពាក់របស់កាឡៃក៏គេនៅតែថាមាសដែរតែ
បើអ្នកក្រទោះបីខំរកពាក់មាសដូចជាអ្នកមានប៉ុន្ដែមជ្ឈ
ដ្ឋានទូទៅគេថានៅតែជារបស់កាឡៃដដែលខណៈដែល
ផលិតផលរបស់យើងទោះបីជាគុណភាពយ៉ាងណាក៏
នៅជាប់ឈ្មោះដូចពាក្យតំណាលខាងលើអ៊‌ីចឹងដែរ ។ លោកបានបន្ដទៀតថាសព្វថ្ងៃនេះបើនិយាយអំពីគុណ
ភាពគឺមិនមែនជាបញ្ហាចោទទេ ប៉ុន្ដែយើងចោទរឿង
ដើមទុន រឿងជំនាញទីផ្សារ និងរឿងបញ្ហាវេចខ្ចប់ជាដើម។
លោកជួរ ឆេង បានឱ្យដឹងថាសិប្បកម្មរបស់លោក
បាន
ចាប់ផ្ដើមបើកដំណើរការដំបូងជាមួយនឹងផលិតផលតែ
មួយមុខទេគឺសាច់ងៀតជាមួយ នឹងបរិមាណ
ផលិតតិចតួចបំផុត ។ ការកាលពីឆ្នាំ១៩៩៩ជាមួយ
នឹងដើមទុនត្រឹមតែ១៥០០ដុល្លារហើយធ្វើតែ
នៅក្នុងសមាជិកគ្រួសារតែប៉ុណ្ណោះហើយបានបន្ដពង្រីក
ជាបន្ដបន្ទាប់រហូតដល់សព្វថ្ងៃនេះដោយមានកម្មករចំនួន
៥នាក់ហើយទីផ្សារគឺនៅតាមផ្សារទំនើបនានានៅក្នុង
ទីក្រុង និងតាមទីផ្សារ ។ លោកបានឱ្យដឹងថាសព្វថ្ងៃនេះសិប្បកម្មនេះមានផលិត
ផលមួយចំនួនដូចជាសាច់ងៀត ដំណាប់ល្ហុង និងដំណាប់
ស្វាយ ត្រសក់និងឆៃប៉ូវគ្រឿងជាដើម ។
លោកបានឱ្យដឹងថាជាមួយនឹងផលិតផលប៉ុណ្ណឹងនៅក្នុង
មួយឆ្នាំលោកអាចនឹងស្រូបយកផលិតផលកសិកម្មនៅក្នុង
ស្រុកទាំងសាច់ ផ្លែឈើនិងបន្ថែមផ្សេងៗប្រមាណ
២០តោនដែរ ។

លោកបានឱ្យដឹងថាបើសិនជាទីផ្សារសិប្បកម្មនេះដំណើរការ
និងកាន់តែមានការគាំទ្រពីប្រជាពលរដ្ឋទៀតនោះ រោងសិប្ប
កម្មរបស់លោកអាច នឹងស្រូបយកវត្ថុធាតុដើមដែលជាផលិត
ផលកសិកម្មរបស់ប្រជាកសិករថែមទៀត ។ មន្ដ្រីខាងលើនោះបានឱ្យដឹងថាផលិតករនៅក្នុងស្រុកនៅក្នុង
ពេលបច្ចុប្បន្ននេះសឹងតែមួយរយភាគរយគឺជាសិប្បករដែល
មានកម្មករ៤ទៅ៥នាក់តែប៉ុណ្ណោះចុះបើសិប្បករទាំងនោះ
ដួលរលំដោយសារតែកង្វះខាតលទ្ធភាពនៅក្នុងការប្រកួត
ប្រជែងតើវាមានអ្វីកើតឡើងសម្រាប់កម្មករដែលកំពុងតែធ្វើ
ការនៅសិប្បកម្មទាំងនោះហើយតើបានអ្វីដែលស្រូបយក
ផលិតផលកសិកម្មនៅក្នុងស្រុក ។
លោកបានបញ្ជាក់ថា“នេះគឺជាបញ្ហាដែលយើងគួរ
តែសិក្សានឹងរកដំណោះស្រាយឱ្យហើយ“ ។ យោងទៅ តាមតួលេខរបស់សមាគមសហគ្រាស ធុនតូច និង
មធ្យមកម្ពុជាបានឱ្យដឹងថារហូតមក ដល់ពេលនេះ
បណ្ដាសហគ្រាសខ្នាតតូច និងមធ្យម ដែលផ្ដល់ការងារ
ធ្វើដល់មនុស្សពីម្នាក់ទៅដល់១០នាក់គឺមានចំនួន៣០៧.០០០
សហគ្រាសហើយសហគ្រាសដែលផ្ដល់ការងារដល់មនុស្ស
ធ្វើការពី១១នាក់ទៅដល់១០០នាក់មានចំនួន១៣.១២៣សហ
គ្រាស ។ សរុបទៅកម្លាំងពលកម្មដែលកំពុងតែបម្រើការងារ
នៅក្នុងផ្នែកនេះគឺមានចំនួនប្រមាណជា១,៤លាននាក់ ។

No comments: