Wednesday, March 28, 2012
អគ្គស្នងការនគរបាលជាតិ ដាក់ចេញអនុសាសន៍៦ចំណុច ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ផ្សាយថ្ងៃទី២៧-០៣-២០១២: ដកស្រង nokorwatnews
ខេត្តព្រះសីហនុ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំស្តីពីសុវត្ថិភាពដឹកជញ្ជូន ទំនិញនៅខេត្តព្រះសីហនុ ដែលពីធីនេះប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១២ ដោយមានវត្តមានលោក តូច ច័ន្ទកុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទូទាំង២៤ រាជធានី-ខេត្ត ព្រមទាំងមានតំណាងសមាគម និងក្រុមហ៊ុនដឹកជញ្ជូនទំនិញក្នុងប្រទេសសរុបមានចំនួន១៦៣នាក់។បន្ទាប់ពីបានស្តាប់របាយការណ៍ លទ្ធផលការងារចុះត្រួតពិនិត្យ រថយន្តដឹកជញ្ជូនទំនិញធុនធំ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរាជធានីភ្នំពេញក្នុងឆ្នាំ២០១១ របស់លេខាធិការដ្ឋានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោករួចមក ពិនិត្យជារួមឃើញថា នៅទូទាំងប្រទេសក្នុងឆ្នាំ២០១១កន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥.០៩៦លើក បណ្តាលអោយស្លាប់មនុស្ស១.៨៩៥នាក់ របួសធ្ងន់៤.៩៤៨នាក់ របួសស្រាល៣.៧៨៦នាក់។ លទ្ធផលនៃការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តធុនធំនៅទីលាន ដើមទីកំពង់ផែក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ រកឃើញរថយន្តមានកំហុសចំនួ៥.១៥៤គ្រឿង គឺស្មើ៩១%នៃរថយន្តចំនួន៥.៦៨៤គ្រឿង ដែលកំពុងធ្វើអាជីវកម្មក្នុងពេលបច្ចុប្បន្ន។លោក តូច ច័ន្ទកុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍លើកឡើងថា ដោយស្ថានភាពប្រទេសកម្ពុជាក្នុងគ្រាបច្ចុប្បន្នមានការរីកចំរើនលើ គ្រប់វិស័យ ដូចនេះវិស័យដឹកជញ្ជូន ក៏មានការរីកចំរើនផងដែរ ទន្ទឹមនឹងការរីកចំរើននេះ គ្រោះថ្នាក់ចរាចរណ៍បាននឹងកំពុងកើតឡើងញឹកញាប់រៀងរាល់ថ្ងៃ ដែលធ្វើអោយយើងមានការខាតបង់ក្នុង១ឆ្នាំៗធ្ងន់ធ្ងរបំផុត ទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិ ដែលបានបន្សល់នូវជនពិការស្ត្រីមេម៉ាយ និងក្មេងកំព្រា ដែលជាចំណុចមួយធ្វើអោយយើងមានការព្រួយបារម្មណ៍បំផុត។ ដូចនេះ បើយើងទាំងអស់គ្នារួមគ្នាគោរពអនុវត្តន៍ច្បាប់ទាំងអស់គ្នា យើងនឹងអាចការពារកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។
ឈរជើងតាមដងផ្លូវ ទី៣-បើកយុទ្ធនាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តនៅដើមទី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment