Wednesday, March 28, 2012

ជំហាន​ទី​១​នៃ​ការ​សាងសង់​លំនៅ​ឋាន​នៅ​ខេត្ដ​ព្រះ​សីហ​នុ​

ផ្សាយថ្ងៃទី២៧-០៣-២០១២:  ដកស្រងnokorwatnews


ខេត្ដ​ព្រះ​សីហ​នុ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែមីនា​ ឆ្នាំ​២០១២​ មាន​ប្រារឰ​ពិធី​ សម្ពោធ​ជា​ផ្លូវការ​ជំហាន​ទី​១​នៃ​ការ​សាង​ សង់​លំនៅ​ឋាន​នៅ​កោះ​មរកត​(​កោះ​ ពស់​)​ ក្រោម​អធិបតីភាព​លោក​ស្បោង​ សា​រ៉ាត់​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​ និង​ ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​នៅ​ កម្ពុជា​ ។​តំណាង​ឱ្យ​ក្រុមហ៊ុន

​កោះពស់​(​ខេ​ម​ បូ​ ឌា​)​ អិន​វេស​មេន​គ្រូ​ប​ខូ​អិ​ល​ធី​ឌី​ បាន​ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ជំហាន​ទី​១​ នៃ​ការ​សាងសង់​អចល​ទ្រព្យ​ ជា​លំនៅ​ឋាន​នៅ​កោះ​មរកត​ គឺ​ភូមិ​គ្រឹះ​ មាត់សមុទ្រ​មរកត​ ថា​មាន​ប្រជា​ពល​ រដ្ឋ​ជា​ច្រើន​បាន​មក​កាន់​ខេត្ដ​ព្រះ​សី​ ហ​នុ​ដើម្បី​មើល​ឱ្យ​ឃើញ​នូវ​និមិត្ដរូប​ថ្មី​ នៃ​ទីក្រុង​នេះ​ គឺ​ស្ពាន​តេ​ជោ​មរកត​។​ ជា​ រឿយៗ​មនុស្ស​ម្នា​ទាំងឡាយ​តែងតែ​ លើក​ឡើង​ថា​ ហេតុ​អ្វី​បានជា​សង់ស្ពាន​ ឆ្លង​ឆ្ពោះទៅ​កោះ​ទទេ​ដែល​គ្មាន​អ្វី​សោះ​។​ការ​កសាង​ស្ពាន​តេ​ជោ​មរកត​នេះ​ គឺ​ ដើម្បី​ភ្ជាប់​ទីក្រុង​ទៅ​កាន់​តំបន់​ដែល​ មាន​អនាគត​ប្រកបដោយ​សក្កា​នុ​ពល​។​​កិច្ចព្រមព្រៀង​សាងសង់​ត្រូវ​បាន​ចុះ ​ ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ឆ្នាំ​ ២០១១​ 

ហើយ​ការ​បើក​ការដ្ឋាន​សាង​ សង់​វីឡា​មាត់សមុទ្រ​មាន​៣៦​ខ្នង​ ដែល​ ដំណាក់កាល​ទី​១​នៅ​ថ្ងៃ​ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១២​ នឹង​បញ្ចប់​គម្រោង​សាងសង់​ នៅ​ឆ្នាំ​២០១៣​ ។​ការ​សាងសង់​

ជំហាន​ដំបូង​នៃ​ការ​ អភិវឌ្ឍ​រមណីយដ្ឋាន​នេះ​មិន​ត្រឹមតែ​ជា​ការ​រួមចំណែក​ការ​វិនិយោគ​ជា​សារ​វ័ ​ន្ដ​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ដ​ព្រះ​សីហ​នុ​ និង​ប្រទេស​កម្ពុជា​ទូទៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​វា​ថែម​ទាំង​ជា​ជំហាន​ដំបូង​ឆ្ពោះ​ ទៅ​កាន់ការ​បង្កើន​នូវ​សោភណភាព​ ដ៏​មហិមា​ដែល​ជា​គម្រោង​អភិវឌ្ឍន៍​ តំបន់​មាត់សមុទ្រ​ធំ​ជាងគេ​បំផុត​នៅ​ ក្នុង​ប្រវត្ដិសាស្ដ្រ​កម្ពុជា​គឺ​កោះ​មរកត​។​ នៅ​ពេល​ដែល​សាងសង់​រួចរាល់​គំរោង​ នេះ​នឹង​ផ្ដល់​ឱ្យ​ខេត្ដ​ព្រះ​សីហ​នុ​នូវ​រម​ ណី​យ​ដ្ឋា​ន​សណ្ឋាគារ​លំនៅ​ឋាន​កន្លែង​ កម្សាន្ដ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​បែប​ទី​ ក្រុង​ទំនើប​ប្រកបដោយ​គុណភាព​ល្អ​ បំផុត​លើ​ដី​ទំហំ​រាប់រយ​ពាន់​ម៉ែត្រការ៉េ​ នេះ​។​​ការ​ចាប់ផ្ដើម​នៃ​ការ​សាងសង់

លំនៅ​ ឋាន​ផ្ដល់​ឱ្យ​គម្រោង​របស់​យើងខ្ញុំ​នូវ​ក្ដី​ សង្ឃឹម​ថ្មី​មួយ​ឆ្ពោះទៅ​កាន់​អនាគត​យូរ​ អង្វែង​។​ អ្នកទេសចរ​ ក៏​ដូច​ជា​ប្រជា​ពល​ រដ្ឋ​ក្នុងស្រុក​អាច​រីករាយ​ជាមួយនឹង​ជីវ​ ភាព​រស់នៅ​លើ​កោះ​ដែល​សិ​ិ្ថ​ត​នៅ​ជិត​ បង្កើយ​នៃ​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ ដែល​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា​ និង​ មាន​សន្ដិសុខ​គ្រប់ពេលវេលា​ ការ​ភ្ជាប់​ ការ​ដឹក​ជញ្ជូន​ដ៏​ងាយស្រួល​ទៅ​នឹង​ដែន​ កោះ​នេះ​ ។​ គម្រោង​កោះ​មរកត​នឹង​ប្រែ​ ក្លាយ​ខេត្ដ​ព្រះ​សីហ​នុ​ឱ្យ​មាន​ជីវភាព​ លំដាប់​ខ្ពស់​និង​ជា​គោលដៅ​ទេសចរណ៍​ នៃ​តំបន់​អាស៊ី​អាគ្នេយ៍​តាម​រយៈ​ការ​ទាក់​ ទាញ​ប្រជាពលរដ្ឋ​ វិនិយោគិន​អ្នក​ទេស​ ចរមក​ពី​គ្រប់​ទិស​ទី​នៃ​ពិភពលោក​។​ ការ​ អនុវត្ដ​គម្រោង​និង​ការ​បង្កើត​ឱកាស​ ការងារ​ថ្មីៗ​ជា​ច្រើន​ពាន់​ដល់​ប្រជា​ពល​ រដ្ឋ​កម្ពុជា​នៅ​ក្នុង​តំបន់​ ។​
​យើង​មាន​សេចក្ដី​សោមនស្ស​រីក​ រាយ​ណាស់​ ដែល​ថ្មីៗ​នេះ​ព្រ​លាន​យន្ដ​ ហោះ​អន្ដរជាតិ​ខេត្ដ​ព្រះ​សីហ​នុ​បាន​បើក​ឱ្យ​មាន​ដំណើរការ​ហោះហើរ​។​ យើង​ប្រា​ ក​ដ​ណាស់​ថា​ ការណ៍​នេះ​នឹង​ទាក់ទាញ​ រលក​ថ្មី​មួយ​នៃ​វិស័យ​ទេសចរណ៍​និង​ សណ្ឋាគារ​ប្រកបដោយ​គុណភាព​ ៕

No comments: