Tuesday, March 13, 2012

ឃើញនាងខារ៉ាអូខេ ចេញពីហាងចាប់ដាក់​ ម៉ូតូយកទៅរំលោភ បានសម្រេច២នាក់

ផ្សាយថ្ងៃទី១២-០៣-២០១២: ដកស្រងdap-news.com

ខេត្តព្រះសីហនុ : យុវជនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាល សង្កាត់

លេខ៤  ធ្វើការចាប់ខ្លួន ក្រោយពីពួក គេទាំងបីនាក់ បានចាប់ស្រ្តីបំរើការងារ នៅក្នុងហាងខារ៉ាអូខេម្នាក់ ដាក់ម៉ូតូយកទៅរំលោភ នៅក្នុងផ្ទះគ្មាន មនុស្ស

រស់នៅមួយកន្លែង ខណៈដែល រូបនាងចេញពីហាងខារ៉ាអូខេ មួយមានយីហោ ស្រីពៅ មានទីតាំងជាប់ របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ចំការចេក) ស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។តាមសម្តីស្រ្តីរងគ្រោះ អាយុ២៦

 ឆ្នាំ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា នៅវេលាម៉ោង១ រំលងអធ្រាត្រ ថ្ងៃទី១១ ឈានចូល១២ រូបនាងបានចេញពីហាងខារ៉ាអូខេដែលខ្លួនបម្រើ

ការក្នុងបំណងដើរទៅផ្ទះ ក៏ស្រាប់តែត្រូវយុវជនបីនាក់ ជិះម៉ូតូមួយគ្រឿង

បានចាប់បីត្រកង នាងដាក់លើម៉ូតូរួចបើកទៅតាមផ្លូវបាឌីស្កូអិលវី ឆ្ពោះទៅកាន់ផ្ទះមួយកន្លែងដែលគ្មានមនុស្សនៅ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ រួចពួកគេទាំងបីនាក់ បានចាប់ដោះខោអាវ រួចពួកគេពីរនាក់

បានរំលោភនាងជាបន្តបន្ទាប់ និងម្នាក់ទៀតបានយកដៃលេងប្រដាប់ ភេទនាង ធ្វើអោយនាងមានការឈឺចុកចាប់យ៉ាងខ្លាំង ហើយក្រោយមកក៏ត្រូវបាន

សមត្ថកិច្ចទៅធ្វើ ការចាប់ ខ្លួនជនដៃដល់នោះតែម្តង ។តាមមន្ត្រីនគរបាល

ខេត្តព្រះសីហនុបានអោយដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ១- ឈ្មោះ យិន  សុវណ្ណសាគ (ហៅក្តាម) អាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុបមានទីលំនៅ

កន្លែងកើតហេតុ ២- ឈ្មោះ ប៊ុន ចក់(ហៅរាជ) អាយុ២២ឆ្នាំមុខរបរកម្មករ

សំណង់ទីលំនៅភូមិ១ សង្កាត់លេខ២ ។ ជនទាំងពីររូបបានសារភាព នៅចំពោះមុខសមត្ថកិច្ចថា ពួកគេពិតជាបានចាប់នារីខារ៉ាអូខេខាងលើ យកទៅរំលោភមែន ដោយសារតែនារី ខារ៉ាអូខេរូបនេះ កន្លងមកចេះ

តែឌឺដងដៀងភ្នែកដាក់ពួកគេ ធ្វើឲ្យពួកគេខ្នាញ់ទ្រាំពុំបាន ។ដោយឡែក

ជនសង្ស័យទី ៣មានឈ្មោះ ថាវ៉ាន់ ដូណា អាយុ២០ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិ៤ សង្កាត់៤ បានសារភាពថារូបគេពុំបានរំលោភនាងនោះទេ គឺគ្រាន់តែយកម្រាមដៃលេងរបស់របរនាង រួចដេកបានមួយ សន្ទុះក៏ត្រូវ

បានកម្លាំងនគរបាលចាប់ខ្លួនតែម្តង ។បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ ធ្វើការសួរចម្លើយដើម្បី

ចាត់ការ តាមនីតិវិធីច្បាប់ ៕

No comments: