Tuesday, February 21, 2012

វេទិការ​ថ្នាក់​ខេត្ត​ ស្តីពី​ការ​ផ្សព្ធ​ផ្សាយ​យុទ្ធសាស្រ្ត​ជាតិ​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​

ផ្សាយថ្ងៃទី២១-០២-២០១២: ដកស្រងwww.bayontv.com.kh
ព្រះសីហនុ​៖ វេទិការ​ថ្នាក់​ខេត្ត​ ស្តីពី​ការ​ផ្សព្ធ​
ផ្សាយ​យុទ្ធសាស្រ្ត​ជាតិ​គាំពារ​សង្គម​សម្រាប់​
ជន​ ក្រីក្រ​ និង​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​ ត្រូវ​
បាន​ប្រារព្ធ​ធ្វើ​នៅ​សាលា​ខេត្ត​ព្រះសីហនុ​
កាលពី​ព្រឹក​ថ្ងៃទី២០​ ខែ​កុម្ភៈ​ ២០១២​ ក្រោម
​អធិបតីភាព​ឯកឧត្តម​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្រ្តី​
ក្រសួង​សុខាភិបាល​។ ឯកឧត្តម​ ហៃ​ ហេង​
អគ្គលេខាធិការ​រង​ និង​លោក​វេជ្ជបណ្ឌិត​ សយ​ អ៊ីង​ អនុប្រធាន​នាយកដ្ឋាន​សុខាភិបាល​
សន្តិសុខ​ស្បៀង​ និង​អាហារ​រូបត្ថម្ភ​នៃ​ក្រុម​ប្រឹក្សា​ស្តារ​ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ និង​
ជន​បទ​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​បក​ស្រាយ​នូវ​ខ្លឹមសារ​សង្ខេប​គោល​បំណង​ និង​
គោល​ដៅ​នៃ​យុទ្ធសាស្រ្ត​ជាតិ​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ​ និង​ជន​ងាយ​រង​គ្រោះ​ទទួល​
បាន​ការ​គាំទ្រ​មាន​ស្បៀង​ អនាម័យ​ទឹក​ និង​ជម្រក​។ល។​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់
​ពួក​គាត់​ក្នុង​ដំណាក់​កាល​មាន​គ្រោះ​ អាសន្ន​ និង​វិបត្តិ​ ទទួល​បាន​ប្រយោជន៍​ពី​សំណាញ់​
សុវត្ថិភាព​សង្គម​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​សន្តិសុខ​ស្បៀង​ និង​ពង្រឹង​ការ​អភិវឌ្ឍ​
មូលធន​មនុស្ស​ តាម​រយៈការ​បង្កើន​គុណភាព​ អាហារ​រូបត្ថម្ភ​ សុខភាព​មាតា​ ទារក​ និង​
កុមារ​ ការ​លើក​កំពស់​ការ​អប់រំ​ និង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ ជាពិសេស​ទម្រង់​ធ្ងន់​ធ្ងរ​។
ឯកឧត្តម​ ម៉ម​ ប៊ុនហេង​ បាន​សង្កត់​ធ្ងន់​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​រៀបចំ​បង្កើត​យុទ្ធ
សាស្រ្ត​ជាតិ​ គាំពារ​សង្គម​ សម្រាប់​ជន​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ ដោយ​មាន​ទស្សន​វិស័យ​
អោយ​ប្រជាជន​កម្ពុជា​គ្រប់​រូប​ ពិសេស​ជន​ក្រីក្រ​ និង​ជន​ងាយ​រង​គ្រោះ​នឹង​ទទួល​បាន​ផល​
ប្រយោជន៍​ពី​សំណាញ់​សុវត្ថិភាព​សង្គម​ និង​របប​សន្តិសុខ​សង្គម​ អោយ​កាន់​តែ​ប្រសើរ​
ឡើង​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​ជាតិ​ គាំពារ​សង្គម​ដ៏​មាន​ប្រសិទ្ធភាព​ សម​ស្រប​
ដែល​អាច​អនុវត្តន៍​ និង​មាន​និរន្តរភាព​៕

No comments: