Tuesday, February 21, 2012

ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា-ចិន​ជម្រុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ និង​ការ​វិនិយោគ​មក​ពី​ចិន​ និង​ជួយ​ឲ្យ​មាន​នូវកំណើន​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​

ផ្សាយថ្ងៃទី២១-០២-២០១២: ដកស្រងwww.bayontv.com.kh
ភ្នំពេញ៖ទំនាក់​ទំនង​ទ្វេភាគី​រវា​ងព្រះ​រាជាណា​ចក្រ​កម្ពុជា ​និង​សាធារណ​រដ្ឋ​ប្រជា​មានិតចិន​
លើ​វិស័យ​ពាណិជ្ជ​កម្ម​ទេសចរណ៍​ និង​វិនិយោគកាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត​ និង​
ជួយ​បាន​ច្រើន​ដល់​វិស័យ​វិនិយោគទេស​ចរណ៍​ និង​ពាណិជ្ជ​កម្ម​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​
ឆ្នាំ​២០១១​កន្លង​ទៅ​ថ្មីៗ​នេះ​ ។ទីភ្នាក់​ងារ​សារ​ព័ត៌​មាន​ផ្លូវ​ការរ​ចិន​ឈ្មោះ​ស៊ីន ហួរ ដែល​ដក​
ស្រង់​ស្ថិតិ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ផ្សាយ​ឲ្យ​ ដឹង​ថា​ ក្នុង​ឆ្នាំ​២០១១​ ប្រទេស​កម្ពុ
ជា​ទាក់​ទាញ​បាន​ការ​វិនិយោគ​ពី​ប្រទេស​ចិន​តម្លៃ​១.១៩០លាន​ ដុល្លារ​អាមេរិក ​គឺ​កើន​ឡើង​

ចំនួន ​៧១ ភាគ​រយ​ពី​ចំនួន​ ៦៩៤ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១០។គម្រោង​វិនិយោគ​ចំនួន
​ ២២ ​គម្រោង​នៃ​ប្រទេស​ចិន ​កាល​ពី​ឆ្នាំ​មុន​នេះ​ គឺ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍន៍​អចលន​ទ្រព្យ ​អា
ជីវ​កម្ម​រ៉ែ ​រោង​ម៉ាស៊ីន​កិន​ស្រូវ ​និង​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ជា​ដើម ​។ដោយ​ឡែក​ទាក់​
ទិន​នឹង​ពាណិជ្ជ​កម្ម​ទ្វេភាគី​វិញ ​គឺ​មាន​តម្លៃ​សរុប​ចំនួន​ ២.៥០០​ លាន​ដុល្លារ​អាមេរិក​ គឺ​កើន​ឡើង
​ចំនួន​៧៣,៥​ភាគ​រយ​ក្នុង​ឆ្នាំ​ ២០១១ ​គឺ​ជា​អត្រា​កំណើន​ដ៏​ខ្ពស់​ បំផុត​ក្នុង​ចំណោម​ពាណិជ្ជកម្ម​ទ្វេ​
ភាគី​រវាង​ប្រទេស​ចិន​ជា​មួយ​បណ្តា​ ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​
កាត់​ថា ​អាស៊ាន​ដទៃ​ទៀត​ នេះ​បើ​យោង​តាម​ភ្នាក់ងារ​សារ​ព័ត៌​មាន​ ស៊ីនហួរ​ដដែល​ ដែល​បាន​
ដក​ស្រង់​ស្ថិតិ​របស់​ស្ថាន​ទូត​ចិន​ ។មន្រ្តី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ពុំ​អាច​ទំនាក់​ទំនង​សុំការ
​បញ្ជាក់​ ឬ​ អត្ថា​ធិប្បាយ​បន្ថែម​ណា​មួយ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២០ ​ខែកុម្ភៈ​នេះ​។លោក​គង់
សុភា​រ័ក្ស ​ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ ​និង​ព័ត៌​មាន​នៃ​ក្រសួង​ទេសចរណ៍​បាន​អះ​អាង​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន ​គឺ​ជាប់​លំដាប់​ទី ៣​ ក្នុង​ចំណោម​ភ្ញៀវ​អន្តរ​ជាតិ​ដែល​ចូល​មក​ កំសាន្ត​ក្នុង​ប្រទេស​
កម្ពុជា​ និង​មាន​កំណើន​ខ្ពស់​រហូត​ដល់​ទៅ​៣៩​ភាគ​រយ​។លោក​គង់ សុភា​រ័ក្ស ​បាន​រំឭក​ថា​ កាល
​ពី​ឆ្នាំ ​២០១០ ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​មាន​ចំនួន​តែ​១៨​ម៉ឺន​ នាក់​
លុះ​ដល់​ឆ្នាំ​២០១១ កើន​ឡើង​ដល់ ​២៥​ ម៉ឺន​នាក់ ​ហើយ​លោក​ព្យាករណ៍​ថា​ នៅ​ក្នុង​ឆ្នាំ​២០១២​
នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​អាច​នឹង​កើន​ឡើង​ដល់​៣០​ម៉ឺន​នាក់​។ជា​មួយ​គ្នា​នេះ ​លោក​គង់
សុភារ័ក្ស​ ក៏​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ក្រសួង​ទេសចរណ៍​មាន យុទ្ធ​សាស្រ្ត​ជា​ច្រើន​ដើម្បី​ទាក់​ទាញ
​ភ្ញៀវ​ទេសចរ​ចិន​ ​ឲ្យ​ចូល​មក​ទស្សនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ កាន់​តែ​ច្រើន​ថែម​ទៀត​នៅ
​ថ្ងៃ​អនា​គត។ប្រទេស​កម្ពុជា និង​ប្រទេស​ចិន ​មាន​ទំនាក់​ទំនង​យូរ​លង់​យ៉ាងជិ​ត​ស្និទ្ធ​បំផុត​
ដោយ​ប្រទេស​ចិន​បាន​ផ្តល់ ​ជំនួយ​មក​ឲ្យ​កម្ពុជា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ដើម្បី​ ជួយ​ដល់​ការអភិវឌ្ឍន៍​លើ​វិស័យ​ជា​ច្រើន ​ជា​ពិសេស​លើ​វិស័យ​ហេដ្ឋារចនា​សម័្ពន្ធ​ ដូច​ជា​ស្ពាន ​ផ្លូវ​
 ប្រព័ន្ធ​ធារា​សាស្រ្ត ​៕

No comments: