Tuesday, February 21, 2012

រដ្ឋា​ភិបាល​ បើក​យុទ្ធ​នាការ​ បំផ្លាញ​ដំណាំ​អាភៀន​២១២៥៦​ហិកតា​ចោល​ នៅ​ប្រទេស​មីយ៉ានម៉ា​

ផ្សាយថ្ងៃទី២១-០២-២០១២: អន្ដរជាតិដកស្រងwww.bayontv.com.kh

មីយ៉ាន​ម៉ា​៖​ រដ្ឋា​ភិបាល​របស់​

ប្រទេស​មីយ៉ានម៉ា​ បាន​បើក

​យុទ្ធ​នាការ​ដ៏​ធំ​មួយ​ នៅ​ថ្ងៃ​

ចន្ទ​នេះ​ ដើម្បី​បំផ្លាញ​ចំការ

​ដំណាំ​អាភៀន​របស់​ប្រជា​ពល​

រដ្ឋ​ចំនួន​ ២១២៥៦ ​ហិកតា​ ក្នុង​កំណែរ​ទម្រង់​ថ្មី​ ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​

សាយ​នៃ​ផលិត​ផល​ថ្នាំ​ញៀន​ នៅ​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​នេះ​។
       ប្រជា​កសិករ​ដាំ​ដំណាំ​អាភៀន​ នៅ​ក្នុង​តំបន់​នោះ​ បាន​សំដែង​នូវ​

ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ដំណាំ​អាភៀន​របស់​ពួក​គេ​ ដែល​

ត្រូវ​បាន​កង​កម្លាំង​របស់​រដ្ឋា​ភិបាល​ បាន​បើក​យុទ្ធ​នាការ​បំផ្លិច​បំផ្លាញ

​ស្ទើរ​តែ​ទាំង​ស្រុង​ ខណៈ​ដែល​ដំណាំ​អាភៀន​ទាំង​នេះ​ បាន​នឹង​កំពុង​

អោយ​ផល​ហើយ​នោះ​។ប្រធាន​អាជ្ញា​ធរ​គ្រឿង​ញៀន​របស់​រដ្ឋា​ភិបាល​ 

បាន​អោយ​ដឹង​ថា​ យុទ្ធនា​ ការ​បំផ្លាញ​គ្រឿង​ញៀន​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​

ស្រប​ទៅ​តាម​កំណែរ​ទម្រង់​ថ្មី​ របស់​រដ្ឋា​ភិបាល​ ក្នុង​ការ​លុប​បំបាត់​គ្រឿង

ញៀន​ អោយ​អស់​ពី​ក្នុង​ប្រទេស​នេះ​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

No comments: