វិធីសាស្ត្រពិនិត្យអក្ខរាវិរុទ្ធ អក្សរខ្មែរនៅលើ Firefox
កម្មវិធី Khmer Spelling Checker នេះគឺមាន
អត្ថប្រយោជន៍ណាស់សម្រាប់កូនខ្មែរ សម្រាប់ឱ្យយើងពិនិត្យអក្ខរាវិរុទ្ធខ្មែរ។ កម្មវិធីនេះសម្រាប់ពិនិត្យ នៅពេលណាយើង
សរសេរអក្សរខ្មែរនៅលើ Firefox ខុសកែរមកត្រូវ
វិញ ។ សម្រាប់សរសេរខ្មែរនៅ E-mail, comment...។
សហគមន៍កែបសូមបង្ហាញវិធីសាស្ត្រប្រើកម្មវិធីនេះដោយយើង ទាញយកកម្មវិធី Khmer SBBIC Spelling Checker 1.2 រួចហើយចេញផ្ទាំងមួយសម្រាប់ឱ្យយើងចុច Voeg by Firefox ដើម្បីទាញយកសូមមើលរូប
នៅពេលទាញរួចហើយ សូមចុច Restart Now ដើម្បីឱ្យដំណើរការកម្មវិធី
សូមបើក Internet Firefox ម្ដងទៀតសរសេរអក្សរខ្មែរនៅ E-mail ឬ Comment
សូមចុច Mouse ស្ដាំយកពាក្យ Languages យក Khmer/Cambodia។ សូមមើលរូប
យើងសរសេរអក្សរខ្មែរខុសវាចេញបន្ទាត់ក្រហមបញ្ជាក់ថាវាពាក្យខុស ហើយចុច Mouse ស្ដាំយកពាក្យត្រូវជាការស្រេច សូមមើលឧទាហរណ៍ ។
ពេលចង់ឱ្យពិនិត្យអក្សអង់គ្លេសវិញសូមចុច Mouse ស្ដាំយកពាក្យ Languages ចុច English វិញ។
ចំណាំ កម្មវិធីពិនិត្យអក្ខរាវិរុទ្ធនេះ ពិនិត្យបានតែមួយពាក្យទេ៕
No comments:
Post a Comment