ជម្ងឺរលាកតម្រងនោម
នៅពេលដែលលោកអ្នក មានអាការចង់បត់ជើងតូចឬធំនោះ គួរតែបញ្ចេញចោល មិនត្រូវប្រឹងទប់ជាញឹកញាប់នោះទេ ព្រោះវានាំឱ្យមានភាពមិនប្រក្រតីនៃប្រដាប់
បញ្ចេញចោល។ ភាពមិនប្រក្រតីនៃប្រដាប់បញ្ចេញចោលនេះក៏អាចជាហេតុនាំឱ្យ
មាននូវជម្ងឺមួយចំនួនដូចជា រលាកតម្រងនោម រលាកបំពងនាម ជម្ងឺឡើងឈាម
ដំបៅស្បែក ជម្ងឺសើស្បែក (កម រមាស់ ស្រែង ប្រទាលតាអាក) និងជម្ងឺទល់
លាមកជាដើម។
ទាក់ទងនិងបញ្ហាតម្រងនោមនេះ ឃើញថាវាគឺជាសរីរាង្គដែលស្ថិតនៅផ្នែកខាង
ក្នុង វាមានតួនាទីជាអ្នកបញ្ចេញចោល។ ប្រព័ន្ធនៃការបញ្ចេញចោលទឹកនោមនេះ
រួមមាន តម្រងនោម បំពង់នោម ប្លោកនោម និងចុងក្រោយគឺកន្លែងបញ្ចេញ
ចោលចេញមកក្រៅ ទៅតាមភេទប្រុស ភេទស្រី។ តាមប្រសាសន៍លោកវេជ្ជ
បណ្ឌិត នួន សំនៀងសត្យា វេជ្ជបណ្ឌិតផ្នែកជម្ងឺទូទៅ បន្ទីពេទ្យបង្អែកខេត្តកែប បានឱ្យដឹងថា នៅក្នុងផ្នែកនៃដំណើរការបញ្ចេញទឹកនោមនេះគឺ វាត្រូវឆ្លងកាត់ តំរង់នោម ចុះមកតាមបង្ហួរនោម និងបញ្ចេញតាមផ្លូវភេទ។
“តំរងនោមតាមពិតគឺថា វាមានរាងដូចគ្រាប់សណ្ដែកនៅខាងខ្នងរបស់យើង គេហៅជាផ្នែកមួយខាងខ្នងរបស់យើង នៅសងខាងឆ្អឹងរបស់យើងនឹង ប៉ុន្ដែខិត
មកខាងចង្កេះខាងក្រោមនិងវាថាមាន២ឆ្វេងមួយ ស្ដាំមួយ ខាងស្ដាំរាងទាបជាង
ខាងឆ្វេង ដោយសារខាងលើវា ថ្លើមសង្កត់វាតិច វាមាន៣ ដំណាក់កាលតាម
ពិតជាផ្លូវទឹកមូត្រ ផ្លូវទឹកនោម ទឹកនោមពេញហើយ បានវាមានរ៉េផ្លិចវាមួយ
សម្រាប់បញ្ចេញទឹកនោមតាមផ្លូវភេទរបស់យើង”។
តម្រងនោមជាប្រព័ន្ធបញ្ចេញចោល វាក៏អាចទទួលរងការប៉ះពាល់នូវជម្ងឺផ្សេងៗ
ផងដែរ។ មានចម្ងឺមួយចំនួនដែលកើតលើតម្រងនោម ដូចជារលាកតម្រងនោម គ្រួសក្នុងតម្រងនោម ជាដើម។ ជម្ងឺរលាកតម្រងនោម ជាជម្ងឺមួយដែលមានរង
ដូចគ្រាប់សណ្ដែកនោះ វាអាចកើតនៅខាងឆ្វេង ឬខាងស្ដាំ ឬកើតទាំងសងខាង
តែម្ដង។ តាមរយៈលោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ជម្ងឺរលាកតម្រងនោមចែក
ជា ២ គឺ ការរលាកតម្រងនោមស្រួចស្រាវ និងមួយទៀតនោះគឺការរលាក់
តំរងនោមរ៉ាំរ៉ៃ។
នៅពេលនេះសហគមន៍កែបសូមលើកយកពី ការរលាកតម្រងនោមស្រួចស្រាវ មកជំរាបជូនអ្នកអាន។ការរលាកតម្រងនោមស្រួចស្រាវ ជាជម្ងឺមួយប្រភេទដែល
កើតមកពីមេរោគមួយឈ្មោះ ស្រិបតូកូស។ ជម្ងឺនេះវាអាចកើតមាននៅលើមនុស្ស
គ្រប់វ័យ ចាប់ពីក្មេងលើសពី៣ឆ្នាំឡើងទៅ។ ក្រោយពីការទំនៅរបស់មេរោគហើ
នោះរយៈពេល ពី១ទៅ៥សប្ដាហ៍ ទើបវាចេញរោគសញ្ញាមួយតែប៉ុណ្ណោះ ។ ដូចនេះដែរ លោក វេជ្ជបណ្ឌិតបានឱ្យដឹងថា
“ វាគេចែកហៅថា រលាកតម្រងនោមស្រួចស្រាវ អានឹងវាក្លាំខ្លា មួយទៀតគេហៅ
ថាក្រូនិច អាហ្នឹងវារ៉ាំរ៉ៃ វាច្រើនតែពិបាកព្យាបាល។ ត្រឹមតែរោគសញ្ញាដែល
សង្ស័យ។ ជម្ងឺរលាកតម្រងនោមតាមពិតក្នុងនៅក្នុងការវិភាគវិទ្យាវាជា
អាណាតូមី របស់នោមហ្នឹងវាមានសមាសធាតុវាសំខាន់ដែល ហើយថាក្លូមេរីល និងទាល់តែរលាកអានិង ហើយមូលហេតុដែលធ្វើឱ្យវារលាកគឹវាមានពពួកមេរោគ
ស្រិបតូកូសជម្ងឺ និងយើងសង្កេតឃើញពីមុនៗអតីតកាលរបស់កុមារនិងអាច
មកពីការរលាកបំពង់ក និងមូលហេតុធ្វើឱ្យរលាកតម្រងនោម យើងឃើញពី ១
ទៅ៥ សប្ដាហ៍ឯណោះបានបង្កទោរលាតម្រងនោម មិនទៀងទាត់ទេណា”។
មេរោគស្រិបតូកូសក៏ជាមេរោគមួយដែលធ្វើឱ្យមានការលាកបំពង់កផងដែរ
ដូចនេះហើយទើបនៅពេលដែរក្មេងដែលតែងតែមានជម្ញឺរលាកបំពង់ញឹកញាប់
នោះអាចនិងមានឱកាសច្រើន ក្នុងការកើតមានជម្ងឺរលាកតំរងនោម។
ចំពោះអាការរោគ ឬរោគសញ្ញានៃការរលាកតំរងនោមនោះ លោកវេជ្ជបណ្ឌិត
មានប្រសាសន៍ថា នៅពេលបត់ជើងតូចមកមានឈាម មានអាការហើមភ្នែក
ជួនកាលអាចហើមខ្លូនប្រាណថែមទៀតផង រោគសញ្ញាទាំងពីរនេះជាការកត់
សំគាល់មួយ ។ ម្យ៉ាងវិញទៀតផងដែរ ដូចជាមានអាការនោមតិចៗ មានសំពាធ
ឈាមឡើងជាដើម។ ប៉ុន្តែសំខាន់បំផុតនោះនៅពេលដែរមានអាការរោគបែបនេះ
កើតឡើងហើយ ត្រូវប្រញាប់ប្រញាល់ទៅជួបគ្រូពេទ្យ ឬពិនិត្យទឹកនោម ឬឈាម
ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ ព្រោះបើត្រឹមតែអាការតែប៉ុណ្ណេះគឺមិនអាចច្បាស់
លាស់ប្រាកដនោះទេ។
“បត់ជើងតូចមកមានឈាមហើយ ហើយហើមភ្នែកជាពិសេសព្រលឹមឡើងហើម
ភ្នែកស្ពុល ហើមមុខរោគសញ្ញា២ដែលសំខាន់ក្រៅនឹងឈាមរាងឡើងពេលដែរ
យើងយកទឹកនោមទៅមើលវាឃើញមានជាតិប្រៃជាតិសាច់ប្រូតេអ៊ីននៅក្នុងទឹក
នោម ។ ជាទូទៅនោមចេញឈាមហើយហើមមុខអីអញ្ចឹងទៅវានោមតិច
គេហៅថានោមទាស់និងណាស់តិចៗនោម“។
ទោះបីជារយៈពេលនៃការបង្ករោគរបស់មេរោគ មានរយៈពេលវែងពី១សប្តាហ៍ ក៏ដោយ ក៏គួរប្រញាប់ប្រញាល់ទៅជួបពីគ្រោះជាមួយគ្រូពេទ្យផងដែរ ព្រោះ
ដើម្បីការពារបញ្ហាផ្សេងៗទៀតដែលនាំឱ្យកាន់តែលំបាកកាន់តែខ្លាំងថែមទៀត
ដោយអាចជួបប្រទះនូវជម្ញឺខ្វះឈាមអាចបាត់បង់សារធាតុចិញ្ចឹមរាងកាយ
មួយចំនួន។ មួយវិញទៀតនោះនៅពេលរលាកតំរងនោមស្រួចស្រាវនេះ
អូសបន្លាយរយៈពេលកាន់តែយូរ វានិងឈានការលាកតំរងនោមរ៉ាំរ៉ៃថែម
ទៀតផង។
“តាមរោគសញ្ញាមិញដែលខ្ងុំនិយាយកាលណាដែលឈាមនោមមកចេញឈាម
ច្រើនពេកយើងដឹកហើយណាស់យូរៗទៅវាទៅជាខ្វះឈាមស្លេកស្លាំងបាត់
បង់ឈាមហើយទី២ទៀតកាលណាហើយបានន័យថាបាត់បង់ជាតិនៅក្នុងខ្លួន
នៅក្នុងឈាមយើងជាតិប្រៃឬជាតិសាច់ជាតិអី ក៏វាបាត់បង់ទៅតាមនិង
ហើយទី២ទៀតកាលណាវានោមតិចតួចពេកអាតំរងនោមវាបាត់បង់មុខងារ
របស់វាវាធា្លក់តែប៉ុន្មានលីត្រប៉ុន្មានលីត្រអញ្ចឹងសាច់ដុំនិងវាខូចគេហៅថាមាន
រេផ្លិចមយយតិចៗខូចៗអានិងវាទៅជាអត់ល្អចាប៉ះពាល់”។
ជម្ញឺរលាកតំរងនោមបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិតបាននិយាយថាជាជម្ញឺ
ដែលពិបាកការពារប៉ុន្តែបើតាមមូលហេតុយើងអាចការពារបាន មួយចំនួនដោយ
យើងអាចព្យាបាលជម្ញឺរលាកបំពង់ក ឱ្យទាន់ពេលវេលា និងទៅជួបគ្រូពេទ្យសំរាក
ព្យាបាល ។ មិនតែប៉ុណ្ណោះក៏នៅមានឥរិយាបថងាយៗមួយចំនួនផងដែរ ដើម្បី
ឱ្យប្រដាប់បញ្ចេញចោលដំណើរការបានល្អ គឺត្រូវផឹកទឹកច្រើនរាល់ថែ្ងប្រសិន
បើរាគបត់ជើងតូច ឬបត់ជើងធំ ត្រូវជុះភា្លម កុំបរិភោគអាហារប្រៃពេក ត្រូវបរិភោគ
បន្លែនិងផ្លែឈើឱ្យច្រើន ហាត់ប្រាណជាប្រចាំ ងូតទឹកសំអាតខ្លួនរាល់ថ្ងៃ ដោយ
ប្រើសាប៊ូ ។ ការធ្វើដូចនេះគឺដើម្បីសុខភាពល្អ ៕
No comments:
Post a Comment