ថ្ងៃអង្គារ ស្អែក ដុំអាចម៍ផ្កាយ ដ៏ធំមួយ នឹងធ្លាក់មក ឆ្លងកាត់ កៀកភពផែនដី
ផ្សាយថ្ងៃទី០៧-១១-២០១១: ព័ត៌មានអន្ដរជាតិដកស្រង dap-news
ប៉េកាំងៈ យោងតាម ទីភ្នាក់ងារព័ត៌មាន
ចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី ០៧ ខែ
វិច្ឆិកា ឆ្នាំ ២០១១ ថា ដុំអាចម៍ ផ្កាយ
ដ៏ធំមួយ នឹងធ្លាក់ពីលំហ ឆ្លងកាត់កៀក
ភពផែនដី ជាងភពព្រះចន្ទ នៅថ្ងៃអង្គារ
ស្អែកនេះ ។
ក្រុមអ្នកជំនាញការមួយចំនួន បាន
លើកឡើងថា ថ្វីត្បិតតែដុំអាចម៍ផ្កាយ
ដែលមានទ្រង់ទ្រាយធំ ធ្លាក់ពីលំហ និងឆ្លង កាត់កៀកភពផែនដី ជាងភពព្រះចន្ទ
មែន តែមិនមានផលប៉ះពាល់ និងក្ដីបារម្ភអ្វីឡើយ នៅថ្ងៃអង្គារស្អែកនេះ ។
គេបានដឹងថា ដុំអាចម៍ផ្កាយ ដែលមានទ្រង់ទ្រាយធំ មានឈ្មោះថា “Asteroid 2005 YU 55 ” នឹងឆ្លងកាត់ភព ផែនដីក្នុងរយៈចម្ងាយ ប្រមាណ ៣០០ពាន់ គីឡូម៉ែត្រ ។ ដុំអាចម៍ផ្កាយយក្សនេះ មានរង្វាស់មាឌ ៤០០ម៉ែត្រ នៃខ្នាត ដាយយ៉ាម៉ែត្រ ។
ការធ្លាក់មកនេះ ក្នុងអំឡុងពេលម៉ោងប្រមាណ ២៣និង២៨នាទី ។ ក្នុងអំឡុងពេលជាង ១០០ឆ្នាំ មកហើយ ដែលការធ្លាក់ចុះនៃដុំអាចម៍ផ្កាយពីទីលំហ មិនមាន ផលប៉ះពាល់ដល់ភពផែនដីឡើយ ។
ផ្អែកតាមការសិក្សា នៅគ្រាដំបូង បានឱ្យដឹងថា ដុំអាចម៍ផ្កាយនេះ មានឈ្មោះថា “ C-type ” ដែលបានបង្កើតឡើង ដោយសារធាតុកាបូន និងសិលា រួមផ្សំនឹង រ៉ែជាច្រើនប្រភេទទៀត ទើបបង្កើតបានជា ដុំផ្ទាំងអាចម៍ផ្កាយនេះឡើង៕
No comments:
Post a Comment