ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែក ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយក្រសួងការងារនិងសុខមាល ភាពសង្គមឡាវ
ផ្សាយថ្ងៃទី០៧-១១-២០១១: ដកស្រង bayontv
ភ្នំពេញ៖ ឯកឧត្ដម វង សូត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវខណៈដែលបានដឹកនាំគណៈប្រតិភូមន្ត្រីក្រសួង អញ្ជើញទៅទស្សនៈកិច្ច
នៅសាធារណៈរដ្ឋប្រជាមានិតឡាវរយៈពេល៦ថ្ងៃបានវិលមកដល់មាតុភូមិវិញដោយសុវត្តិភាពកាលពីរសៀលថ្ងៃទី០៦ ខែវិច្ចិការ។ក្នុងដំណើរទស្សនៈកិច្ចនេះ គណៈប្រតិភូបានចូលរូមប្រជុំជាមួយថ្នាក់ដឹកនាំមន្រ្តីជាន់ខ្ពស់បច្ចេកទេសជាមួយក្រសួងការងារ និងសុខមាលភាពសង្គមឡាវលើកិច្ចសហប្រតិបត្តិការផ្នែកការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្នុងឱកាសស្នាក់នៅប្រទេសឡាវ គណៈប្រតិភូក្រសួងបានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម ធុងសីញ ថាមវង់ នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
ឯកឧត្ដម នាយករដ្ឋមន្រ្តីឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រសួងប្រទេសទាំងពីរ ហើយធ្វើយ៉ាងណាខិតខំជម្រុញវិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងផ្លាស់ប្ដូរបទពិសោធន៍ក្រសួងទាំងពីរឱ្យកាន់តែល្អប្រសើរ។ភាគីទាំងពីរបានឯកភាពឱ្យមានការផ្លាស់ប្ដូរទស្សនៈកិច្ចមន្រ្តីលើការងារបច្ចេកទេសក្នុង១ឆ្នាំម្ដងនិងផ្លាស់ប្ដូរថ្នាក់រដ្ឋមន្រ្តី២ឆ្នាំម្ដង។ ដោយប្រទេសឡាវបានមើលឃើញប្រទេសកម្ពុជាមានការរីកចំរើនច្រើនមានវិទ្យាស្ថាននិងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរហូតដល់៣៨កន្លែងមជ្ឈមណ្ឌលខ្លះឈានទៅមានស្តង់ដារត្រឹមត្រូវហើយ លោកជំទាវ អន ចាន់ថាមវង់ រដ្ឋមន្រ្តីក្រសួងការងារ និងសុខមាលភាពសង្គមឡាវបានសំណូមពរឱ្យមានការផ្លាស់បទពិសោធន៍រវាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរវាងប្រទេសទាំងពីរ។
ក្នុងដំណើរទស្សនៈកិច្ច ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងលើកំណត់ហេតុនៃការពិភាក្សាគ្នា ហើយនឹងឈានទៅចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងទាំងពីរនៅពេលក្រោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា៕
No comments:
Post a Comment