Monday, November 7, 2011

វៀតណាម ចំណាយប្រាក់​៦០០​លាន​ដុល្លារ ដើម្បីទាមទាររក​កេរ្ដិ៍​​ឈ្មោះផលិត​ផលកាហ្វេ​របស់ខ្លួន

ផ្សាយថ្ងៃទី០៧-១១-២០១១:  ព័ត៌មានអន្ដរជាតិដកស្រង dap-news


វៀតណាម ​៖ យោងតាមគេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយកាលពីពេល
ថ្មីៗនេះថា វៀតណាម នឹងចំណាយ ប្រាក់រហូតដល់៦០០លានដុល្លារ ដើម្បីទាមទារ​រក​កេរ្ដិ៍ឈ្មោះផលិតផលកាហ្វេដែលខ្លួនបានផលិតឡើង និងចែក ចាយលើទីផ្សារ ។

លោក ទ្រិញ ម៉ិញ ឌុក “Trinh Minh Duc ” អនុប្រធាននាយកដ្ឋានវិទ្យា​សាស្ដ្រ និង
បច្ចេកវិទ្យា ដាក់ ឡាក់ “ ឌាក ឡាក ”បានលើកឡើងថា វៀតណាម នឹងចំណាយ​ប្រាក់​ចំនួន៦០០លានដុល្លារសហរដ្ឋអាមេរិក ដោយប្ដឹងយកកេរ្ដិ៍ ឈ្មោះផលិតផល​កាហ្វេរបស់ខ្លួន ដែលមានឈ្មោះល្បី “Buon Ma Thuot ” ។

សូមបញ្ជាក់ថា ស្លាកយីហោដែលមាន​ប្រជាប្រិយភាពឈ្មោះ “ Buon Ma Thuot ” នេះជាឈ្មោះល្បីល្បាញមួយ ដែលវៀតណាមជា​អ្នកផលិតកាហ្វេ​ចែកចាយ​នៅ​ក្នុង​តំបន់ និងនៅ​បរទេស ដោយឈ្មោះនេះកើតចេញពីការផលិត កាហ្វេនៅភូមិភាគ
កណ្ដាលនៃប្រទេសវៀតណាម នៅដាក់ឡាក់ ហើយមាន​ចុះចូលក្នុងបញ្ជី​នៅក្នុង​ប្រទេស​​ចិន ដែលបានអភិរក្សាក្នុងអំឡុងពេល១០ឆ្នាំ ហើយពេលនេះបែរជាមាន
ចុះបញ្ជី​ក្នុងប្រទេសបារាំងវិញ និងមានក្រុម ហ៊ុនខុសគ្នាជាង​១០ក្រុមហ៊ុន​បានផ្សព្វ​ផ្សាយគិតចាប់ពីឆ្នាំ១៩៩៧មកម្ល៉េះ ។

ទឹកប្រាក់សរុប៦០០លានដុល្លារនេះ ជាមូលនិធិបដិភាគរបស់សមាជិក សមាគមកាហ្វេ “Buon Ma Thuot” បាន ស្នើប្ដឹង​តវ៉ាយកកេរ្ដិ៍ឈ្មោះមកវិញតាម​រយៈក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ដ្រ ។

គួរបញ្ជាក់ផងដែរថា តំបន់ខាងលើ ជាតំបន់ដែលផលិត​កាហ្វេនៅក្នុងប្រទេស
វៀតណាមបាន៣០០ពាន់តោនជា រៀងរាល់ឆ្នាំ ហើយអាចធ្វើការ​នាំចេញកា
ហ្វេជាច្រើន​តោនទៅកាន់បណ្ដាប្រទេសជាង​៦០នៅលើពិភពលោក ៕

No comments: