ផឹកស្រាតាំងពីព្រលឹមមកដល់ព្រលប់លុះស្រវឹងចាប់ក្រមុំសតិមិនគ្រប់លក្ខណៈរំលោភត្រូវប៉ូលិសចាប់វាយខ្នោះ
ផ្សាយថ្ងៃទី០៨-១១-២០១១: ដកស្រង kpt-news

កែប ៖ បុរសចំណាស់ល្មោភកាមម្នាក់ស្រវឹងស្រាពេញបន្ទុកក៏បានកើតមានតណ្ហាពុះកញ្ជ្រោលលុះឃើញស្រីក្រមុំសតិមិនល្អ
ដើរតែឯងក៏បានលួងលោមយកទៅរំលោភនៅក្នុងព្រៃតែពុំទាន់បានស៊ីជម្រៅផងស្រាប់តែម្ដាយក្មេងស្រីរូបនេះតាមទាន់ចាប់អូសក្បាលប្រគល់ឲ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់តែម្ដង។
ករណីនេះបានកើតឡើងនៅត្រង់ចំណុចទឹកលំហាចក្បែរសាលារៀនត្រពាំងឈូកស្ថិតនៅភូមិ ភ្នំលាវ ឃុំពងទឹកស្រុកដំណាក់ចង្អើរខេត្តកែបហើយកើតឡើងនៅកំឡុង
ពេលស្រីក្រមុំរូបនេះដើរតែម្នាក់ឯងកាលពីព្រលប់ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១១វេលាម៉ោង១៨និង២០នាទី។
លោក សែម បញ្ញាមន អធិការនគរបាលស្រុកដំណាក់ចង្អើរបានប្រាប់កម្ពុជាថ្មីថាស្ត្រី
នោះមានឈ្មោះ ស.ថ អាយុ២០ឆ្នាំ។ លោក បានបន្តថានៅមុនពេលកើតហេតុ
គេឃើញបុរសនេះដើរចេញពីកន្លែងផឹកស៊ីក៏បានជួបស្ត្រីរងគ្រោះហើយក៏បាននាំចូលទៅក្នុងព្រៃរំលោភតែម្ដង។ បុរសនោះមានឈ្មោះ សែស ស៊ុយ អាយុ៥១ឆ្នាំមានលំនៅដ្ឋានក្បែរផ្ទះគ្នាស្ថិតនៅភូមិកោះសោម ឃុំអង្កាលស្រុកដំណាក់ចង្អើរខេត្តកែប។
ដោយយោងទៅតាមចំលើយសារភាពព្រមទាំងពាក្យបណ្ដឹងរបស់អាណាព្យាបាលស្រីក្រមុំ រងគ្រោះជនសង្ស័យត្រូវបានសមត្ថកិច្ចបំពេញសំណុំរឿងទៅកាន់សាលាដំបូងចាត់ការបន្តតាមនីតិវិធី៕
No comments:
Post a Comment