Tuesday, November 15, 2011

ប្រេង​ធ្លាក់​ថ្លៃ​ទាប​ពីរ​ថ្ងៃ​ជាប់​គ្នា​ដោយសារ​ក្ដី​បារម្ភ​ពី​វិបត្តិ​អឺរ៉ុប

ផ្សាយថ្ងៃទី១៥-១១-២០១១: អន្ដរជាតិដកស្រង postkhmer


ញូវយ៉កៈ ប្រេង​ត្រូវ​បាន​ទិញ​លក់​ក្នុង​តម្លៃ​ទាបក្នុង​​រយៈ​ពេល​ពី​រ​ថ្ងៃ​នៅ​ទីក្រុង​ញូវ​យ៉ក
ដោយ​សារ​ការ​ព្យាករ​ថា ​សហគមន៍​អឺរ៉ុប នឹងព្យាយាម​ទប់​ស្កាត់​វិបត្តិ​បំណុល​របស់​ខ្លួន ​ដែល​ជា​សញ្ញា​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​ស្តុក​ប្រេង​នៅ​អាមេរិក ដែល​ជា​ប្រទេស​ប្រើ
ប្រាស់​ប្រេង​ឆៅ​ធំ​ជាង​គេ​របស់​ពិភពលោក។

តម្លៃ​ប្រេង​ក្នុង​កិច្ច​សន្យា​អនាគត​ ប្រែ​ប្រួល​តិច​តួច បន្ទាប់​ពី​ធ្លាក់​ចុះ​ ០,៩​ភាគ​រយ​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​អត្រា​ការ​ប្រាក់​កម្ចី​របស់​អ៊ីតាលី បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​​ចាប់​តាំង​ពី​ខែ​មិថុនា​ ឆ្នាំ​១៩៩៧ ដោយ​ជំរុញ​ឲ្យ​មាន​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​ថា វិបត្តិ​របស់​អឺរ៉ុប មាន​សភាព​កាន់​តែ​អាក្រក់​។

របាយការណ៍​របស់​គណៈកម្មាធិការ​ពាណិជ្ជកម្ម​កិច្ច​សន្យាទិញ​លក់​​ទំនិញ​អនាគត បាន​បង្ហាញ​ថា សន្និធិ​ប្រេង​ឆៅ និង​ប្រេង​របស់​អាមេរិក អាច​ធ្លាក់​ចុះ​នៅ​សប្តាហ៍​ទី​ពីរ​នេះ នេះ​បើ​យោង​តាម​ការ​អង្កេត​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Bloomberg មុន​​ពេល​ក្រសួង​ថាមពល​អាមេរិក​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ស្អែក​នេះ។ មូលនិធិ​ការ​ពារ​ហានិភ័យ​ បានបង្កើន​សាច់​ប្រាក់​យ៉ាង​ច្រើន​លើ​ប្រេង​ ពោល​គឺ​កើន​ឡើង​ច្រើន​បំផុត​ចាប់​តាំង​ពី​ខែ​ឧសភា៕

No comments: