ជម្ញឺរលាកទងសួត
ប្រទេសកម្ពុជាជាប្រទេសមួយដែលមានអាកាសធាតុក្ដៅហើយសើម។ ប្រទេស
នេះចែកចេញជាពីររដូវធំៗគឺរដូវប្រាំងនិងរដូវវស្សា។ ដោយបច្ចុប្បន្ននេះអាកាស
ធាតុមានការប្រែប្រួលញឹកញាប់ជួនក្ដៅជួនត្រជាក់នោះ ធ្វើឱ្យសុខភាពរបស់
មនុស្សក៍ មានការប្រែប្រួលទៅតាមនឹងដែរជាពិសេសនោះគឺសុខភាព របស់កុមារ
ព្រោះកុមារមិនទាន់មានភាពសុំាគ្រប់គ្រាន់និងបំរែបំរួលទាំងនេះ។
អាកាសធាតុត្រជាក់ឬក្ដៅនេះអាចធ្វើឱ្យកុមាររឺមនុស្សចាស់កើតមានអាការៈក្អកឬ
ផ្ដាសាយ។
អាការៈទាំងនេះជារោគសញ្ញានៃជម្ញឺរលាកទងសួត។ រលាកទងសួតជាជម្ញឺមួយ
ដែលភាគច្រើនកើតនៅរដូវត្រជាក់ព្រោះមេរោគនៃជម្ញឺនេះវាចូលចិត្តរស់នៅក្នុង
អាកាសធាតុត្រជាក់។ ហេតុដូច្នេះ បើកុមារមា្នក់មានអាការៈក្អក ផ្ដាសាយមាតាបិតា
គួរតែឱ្យកុមារផឹកទឹកឱ្យបានច្រើនជាងពេលធម្មតាក្រោយពេលបាយរួច ធ្វើយ៉ាង
ណារក្សាកម្ដៅក្នុងខ្លួនកុមារឱ្យនៅក្ដៅឧណ្ហៗជាដរាបតែមិនមែនក្ដៅពេកទេ។ សម្អាតរន្ធច្រមុះបើទារកអ្នកត្រូវដាក់ទឹកក្នុងមាត់អ្នករួចបឺតរន្ធច្រមុះរបស់ទារកនោះ
ព្រោះច្រមុះណែនស្ទះធ្វើឱ្យពិបាកដកដង្ហើមឬបំបៅ។ ដាក់ខ្នើយកល់ក្រោមខ្នងកុមារ
ឱ្យខ្ពស់បន្តិចនៅពេលវាដេកដើម្បីស្រួលដកដង្ហើម ។ កុំអោយកុមារនៅជិតផ្សែង
ភ្លើងឬផ្សែងបារី។
ជម្ញឺរលាក់ទងសួតចែកចេញជាពីរគឺរលាកទងសួតស្រួចស្រាវនិងរលាកទងសួត
រុំារ៉ៃ ។ ចំពោះរលាកទងសួតស្រួចស្រាវ គឺជាជម្ញឺមួយដែលកាចសាហាវគឺវាកើត
ឡើងភា្លមៗគឺ ក្រោយមួយអាទិត្យហើយបើព្យាបាលមិនទាន់ពេលទេ គឺអ្នកជម្ញឺ
អាចស្លាប់បានហើយជាពិសេសច្រើនកើតទៅលើកេ្មងៗ ប៉ុន្តែងាយស្រួលក្នុងការ
ព្យាបាល។ ចំណែកឯរលាកទងសួតរ៉ាំរ៉ៃ គឺភាគច្រើនកើតទៅលើមនុស្សចាស់
ដែលពិសាបារីយូរឆ្នាំ រលាកទងសួតរ៉ាំរ៉ៃនេះ គឺពិបាកក្នុងការព្យាបាលត្រូវប្រើប្រាស់
ពេលវេលាយូរការព្យាបាល។ លោកវេជ្ជបណ្ឌិត នួន សំនៀងសត្យា វេជ្ជបណ្ឌិត
ខាងជម្ញឺទូទៅ និងពិគ្រោះជម្ញឺនៅមន្ទីរពេទ្យបង្អែកខេត្តកែបបានមានប្រសាសន៍
ឱ្យដឹងថា តាមពិតជម្ញឺរលាកទងសួតវាចែកចេញជាពីរ មួយគឺគេហៅស្រួចសា្រវ
ភ្លាមៗ ធ្ងន់ធ្ងរ ហើយមួយទៀតវាទៅជារ៉ាំរ៉ៃ អ្នកដែលរលាកស្រួចស្រាវគេឃើញ
ច្រើនតែក្មេង។ តែមនុស្សចាស់គេសំដៅទៅលើអ្នកដែលពិសាបារី២០ទៅ៣០ឆ្នាំវាទៅជារ៉ាំរ៉ៃឬ
មហារីកទងសួតអាចស្រួចស្រាវច្បាស់ជាស្រួលព្យាបាលជាអារ៉ាំរ៉ៃវាជាជម្ញឺដែល
អាចព្យាបាលបាន។
អ្នកជម្ញឺរលាកទងសួតមានរោគសញ្ញាដំបូងគឺក្ដៅខ្លួនហៀរសំបោររហក់ពិបាកដក
ដង្ហើមក្អកផ្ដាសាយដកដង្ហើមញាប់ជាប់ធម្មតាចំពោះកុមារមាន ចំនួនដង្ហើម៥០ដង ឬលើសពីនេះក្នុងមួយនាទី ចំពោះទារកអាយុតិចជាង២ខែ មានចំនួនដង្ហើម ៦០ដង
ក្នុងមួយនាទី។ ផ្នែកចុងដង្ហើមនៅពេលដកដង្ហើមចូលសម្រាប់
ពេលធម្មតាត្រូវប៉ោងឡើង។ ពេលដកដង្ហើមសូរមិនឃ្លានអ្វីទាំងអស់ លែងបំបៅ ។
រោគសញ្ញាដំបូងគឺវាចៀសមិនផុតពីក្ដៅខ្លួនហៀរសំបោរដំបូងវារលាកអាលើហើយ
ហត់ ពិបាកដកដង្ហើមជាក្អកមានស្លេសពេលដកដង្ហើមលឺសូរសំលេងង៉េតង៉ត
ស្វាយមុខសា្វយអីអាហ្នឹងដល់ពេលខ្លាំងមែនទែន ដកដង្ហើមលែងកើតត្រូវ
អុកស៊ីសែន ត្រូវការថ្នាំសំរាប់ពង្រីកទងសួតអោយវាបើកធំងាយដកដង្ហើម។ ទាំងនេះជារោគសញ្ញាដែលលោកវេជ្ជបណ្ឌិតបានលើកឡើង។
រលាកទងសួតជាជម្ងឺមួយដែលយើងអាចការពារនិងព្យាបាលបាន។ ដូច្នេះគ្រួសារ
នីមួយៗអាចការពារកុមារឱ្យចៀសផុតពីជំងឺរលាកទងសួតបាន ដោយបំបៅដោះ
ទារកឱ្យបានយ៉ាងតិច៦ខែ ឱ្យតែទឹកដោះម្ដាយតែមួយមុខគត់ គ្មានអាហារផ្សេង
ទៀតទេ ហើយបន្តការបំបៅឱ្យបាន២ឆ្នាំយ៉ាងតិច។ បនែ្ថមអាហារឱ្យកុមារចាប់
ពីអាយុ ៦ខែឡើងទៅ ប្រើទឹកស្អាត ត្រូវនាំកុមារទៅចាក់ថ្នាំការពារមុនអាយុបាន
១ខួប ត្រូវមានអនាម័យជានិច្ចខ្លួនទារកត្រូវក្ដៅឧណ្ហៗជានិច្ច ពិសេសទារកអាយុ
តិចជាង២ខែត្រូវប្ដូរសម្លៀកបំពាក់ និងកំណាត់រុំពោះជានិច្ច ។ នៅពេលយប់ ចៀស
វាងការមុជទឹកឬទុកឱ្យកុមារទទឹកខ្លួនយូរកុំឱ្យកុមារនៅជិតផ្សែងត្រូវរស់នៅកន្លែង
ដែលមានខ្យល់បរិសុទ្ធ។ យើងអាចការពារបានទីមួយប្រសិនបើយើងមានអាការ
បែបនឹងហើយ យើងត្រូវតែមកមន្ទីរពេទ្យលេបថ្នាំ ប៉ុន្តែនៅពេលដែលយើងមិន
ទាន់មាននឹងវាពិបាកនឹងការពារនិយាយឱ្យចំ គឺអនាម័យក្នុងការរស់នៅ អនាម័យ
ខ្លូងប្រាណដូចជាពេលមានអាកាសធាតុយើងត្រូវប្រយ័ត្ននឹងអាកាសធាតុនេះមែន
ទែនយើងត្រូវពាក់ម៉ាស់ ការពារធូលីព្រោះថាធូលីវាជាមេរោគបង្កឱ្យមានជម្ញឺហើយ
ទីពីរទៀតបើមានរោគសញ្ញាខ្លាំងមានទែនត្រូវតែប្រញាប់មកមន្ទីរពេទ្យ។
សមាជិកគ្រួសារ ពិសេសកុមារអាចចៀសផុតពីជម្ញឺរលាកទងសួត បានបើសមាជិក
គ្រួសារទាំងអស់យល់ដឹងពីវិធីបង្ការព្យាបាលថែរក្សាអ្នកជម្ញឺរលាកទងសួតនេះ។ ការយល់ដឹងទាំងនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នកទៅលើការ
ព្យាបាលសមាជិកគ្រួសារដែលមានជម្ញឺនេះពិសេសទារកនិងកុមារ។ អ្នកត្រូវ
អនុវត្តតាមពាក្យស្លោក”ការពារប្រសើរជាងព្យាបាល”៕
No comments:
Post a Comment