Tuesday, November 8, 2011

វិស័យ​ទេសចរណ៍​ជា​កំណើនសេដ្ឋកិច្ច ៥ ភាគរយ​នៃ​ផលទុន​ជាតិ​សរុប​និង​៣០​ភាគរយ​នៃ​ការនាំចេញ​សេវាកម្ម​របស់​ពិភពលោក​

ផ្សាយថ្ងៃទី០៨-១១-២០១១: ដកស្រង nokorwatnews


ភ្នំពេញ​ ៖ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍​បានបញ្ជាក់​ថា វិស័យ ទេសចរណ៍​ដែល​ជា​កំណើនសេដ្ឋកិច្ច មួយ​ស្មើ​នឹង​៥​ភាគរយ​នៃ​ផលទុន​ជាតិ​សរុប (GDP) និង​៣០​ភាគរយ​នៃ​ការនាំចេញ សេវាកម្ម​របស់​ពិភពលោក ។ វិស័យ ទេសចរណ៍​ក៏​បាន​បង្កើត​ការងារ​មួយ​ក្នុង​ចំណោម​ការងារ​ទាំង​១២​នៅលើ​ពិភព លោក​ដែរ​។ ដោយឡែក​ក្នុង​រយៈពេល​៩​ខែ ដើមឆ្នាំ​២០១១​នេះ ភ្ញៀវទេសចរ អន្តរជាតិ​បាន​មក​ទស្សនា កម្ពុជា​មាន​ចំនួន ២.០៨៤.៧៨៩​នាក់​កើនឡើង ១៥,៦ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១០ ។ ព្រម​ជាមួយ​គ្នា​នោះ ចំនួន​ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល បាន​ទៅ​ទស្សនា​កំសាន្ត​តាម​តំបន់​ទេស ចរណ៍​រមណីយដ្ឋាន​និង​សហគមន៍​ទេសចរណ៍ នានា​ក៏​មាន​ការកើនឡើង​យ៉ាងច្រើន សន្ធឹកសន្ធាប់​ផងដែរ ។

​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ភោជនីយដ្ឋាន​ស្អាត អាហា​រដ្ឋា​ន​ស្អាត និង​សេវាល្អ​នៅ​ឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាល ពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​កន្លងមកនេះ​ដែល មាន​ការចូលរួម​ពី​មន្ត្រី​មកពី​ស្ថាប័ន​ពាក់ ព័ន្ធ​ហើយ​សិក្ខាសាលា​នេះ​គឺ​មាន​គោល បំណង​ដើម្បី​រៀបចំ​ចងក្រង​ជា​បទដ្ឋាន គតិយុត្តិ​ធ្វើការ​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព ពិសេស​គឺ​ផ្តល់​អាទិភាព​ឱ្យ​មន្ទីរ ទេសចរណ៍​រាជធានី​ខេត្ត​ទាំងអស់​ចាប់ពី ពេលនេះ​តទៅ​រហូត​ដល់​បណ្តា​ឆ្នាំ​ខាង មុខ​ត្រូវ​ចុះ​ណែនាំ​ឱ្យ​ភោជនីយដ្ឋាន និង អាហា​រដ្ឋា​ន​ទាំងអស់​នៅ​ទូទាំង​ប្រទេស ត្រូវមាន​ការកែប្រែ​ឥរិយាបថ​ថ្មី​។ នៅ​គ្រប់ ភោជនីយដ្ឋាន​ទាំងអស់​ត្រូវតែ​មាន​អនាម័យ សណ្តាប់ធ្នាប់​ល្អ បន្ទប់ទឹក បង្គន់ ស្អាត ម្ហូបអាហារ មាន​គុណភាព អ​នា ម័​យ​ល្អ​មាន​តម្លៃ​សមរម្យ​និង​មាន​សេវា​បម្រើ​គួរ​ជាទី​ពេញចិត្ត ពិសេស​មិន​មាន ការបោះ​សំរាម​ឬ​ដាក់​សំរាម​នៅ​ភោជនីយដ្ឋាន​ខ្លួន​ក្រៅ​កន្ត្រក​សំរាម​ឡើយ ។​

លោក​ថោង ខុន​បាន​បន្តថា តាម​ការ ព្យាករណ៍​របស់​យើង​នៅ​ឆ្នាំ​២០១១​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចណ៍​ជាតិ និង​អន្តរ ជាតិ​បាន​ប្រមាណ​២.៨​លាន​នាក់​ក្នុង​អត្រា​កំណើន​ប្រមាណ​១៥​ភាគរយ​ហើយ​ដល់​ឆ្នាំ​២០១៥​និង​ទទួលបាន​៤,៥​លាន​នាក់ ។ ក្រសួង​ទេសចរណ៍​មាន​គម្រោង​ផែនការ កំណត់​យក​ឆ្នាំ​២០២០​ជា​គោល ដើម្បី ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ចូល​មក​ទស្សនា​កម្ពុជា​ឱ្យបាន​៧​លាន​នាក់​។​

ជាមួយគ្នានេះដែរ លោក ថោ ខុន រដ្ឋ មន្ត្រី​ក្រសួង​ទេសចរណ៏ក៏​បាន​ណែនាំ​ឱ្យ ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៏​ទាំង​រដ្ឋ​និង​ឯកជន​ត្រូវ​គ្រប់គ្រង​ធ្វើ​ការទទួល ខុស​ត្រូវ​ដាក់ចេញ​នូវ​បទដ្ឋាន​គតិយុត្តិ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​យល់ដឹង​ពី​តួនាទី ភារកិច្ច​ហើយ​ត្រូវ​ប្តេជ្ញាចិត្ត​ខ្ពស់​គោរព​និង​ខិតខំ​ប្រឹងប្រែង​សំដៅ​ធានា​ភាព​ស្អាត ឱ្យមាន​អនាម័យ​នៅ​តាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន មណ្ឌល​កំសាន្ត​នានា ត្រូវ បង្តើន​ភាពស្អាត​ជានិច្ច​ហើយ​មន្ទីរ​ទេសចរណ៍​គ្រប់​ខេត្ត​ក្រុង​និង​ត្រូវ​ណែនាំ​ឱ្យ រាល់​ម្ចាស់​ភោជនីយដ្ឋាន​កំណត់​ស្តង់ដារ​សេវាកម្ម​មុខម្ហូប​នីមួយៗ​ឱ្យបាន​គ្រប់ ម្ចាស់​ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន​ផងដែរ ។​

លោក​បាន​បន្តថា​ការធ្វើ​ឱ្យ​វិស័យ​ម្ហូបអាហារ​នៅ​កម្ពុជា​កាន់តែ​ធានាបាន​ទាំង​គុណភាព​អនាម័យ​និង​មាន​លក្ខណៈ​ស្តង់ដារ​ព្រមទាំង​ផ្តល់​ការពេញចិត្ត​ដល់​ភ្ញៀវទេសចរ គឺ​ប្រាកដជា​ឆ្លើយតប​បាន​ទាន់ ពេលវេលា​ទៅ​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន និង​ទៅ​អាស៊ាន​ឆ្នាំ​២០១១- ២០១៥ ហើយ​ក៏​ឆ្លើយតប​ទៅនឹង​ការលើកកម្ពស់​សមត្ថភាព​ជំនាញ​ទេសចរណ៍​ទាំង​៣២ មុខ​ដែល​អាស៊ាន​បាន​ដាក់ចេញ​នូវ​ជំនាញ ផ្នែក​ការ​ផលិតកម្ម​ម្ហូបអាហារ និង​ផ្នែក សេវាកម្ម​អាហា​រដ្ឋា​ន​ភេសជ្ជៈ ។ លោក បញ្ជាក់ថា បច្ខុប្បន្ននេះ​ វិស័យ​ទេស ចរណ៍​បាន​ដើរតួរ​នាទី​ជា​សកម្មភាព​មួយ​ដ៏​សំខាន់​ក្នុង​សកម្មភាព​មនុស្ស និង​សេដ្ឋ កិច្ច​យ៉ាងច្រើន ។ នៅ​ឆ្នាំ​២០១០​ភ្ញៀវ ទេសចរ​អន្តរជាតិ​ប្រមាណ​៩៤០​លាន នាក់​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន អន្តរ ជាតិ​ដែល​បង្កើត​ចំណូល​បាន​១​ពាន់​កោដ​ដុល្លារ ។ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១១ នេះ​ទេសចរ​អន្តរជាតិ​ប្រមាណ​៤៤០​លាន​នាក់​បាន​ធ្វើដំណើរ​ពាសពេញ​ពិភពលោក ក្នុង​អត្រា​កំណើន​៥​ភាគរយ ។ ទេសចរ អន្តរជាតិ​នឹង​កើន​ឡើង​ក្នុង​ចំនួន​ប្រមាណ​៤៣​លាន​នាក់​ជា​រៀងរាល់ឆ្នាំ​សម្រាប់​រយៈពេល​ពី​រទស​វត្ស​ខាងមុខនេះ ។​

លោក​បាន​លើកឡើង​ថា​ពិភពលោក​ទាំងមូល​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ប្រមាណ​១​ពាន់​លាន​នាក់​និង​នៅ​ឆ្នាំ​២០២០ ទេសចរ​អាច​កើន​ដល់​១,៤០០​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០​ប្រមាណ​១,៨ ០០​លាន នាក់​នៅ​ក្នុង​នោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹង បន្ត​ដើរតួនាទី​ជា​គោលដៅ​ទេសចរណ៍ ដ៏​ចម្បង​របស់​សកលលោក​ពិសេស​ប្រទេស​ចិន គឺ​ជា​គោលដៅ​ទេសចរណ៏និងជាទី ផ្សារ​ផ្គត់ផ្គង់​ទេសចរណ៍​មួយ​ដ៏​សំខាន់​ក្នុង​តំបន់៕

No comments: