Tuesday, November 15, 2011

រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា ទាំង​ហិរញ្ញប្បទាន និង​ទាំង​បច្ចេកទេស​

ផ្សាយថ្ងៃទី១៥-១១-២០១១: ដកស្រង nokorwatnews


ភ្នំពេញ៖ ​លោក Chang Ho-Jin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា បាន​ថ្លែងថា រដ្ឋា ភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នឹង​បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា ទាំង​ខាង​ហិរញ្ញប្បទាននិង​ខាង​បច្ចេកទេស ។​

​លោក​ឯកអគ្គរដ្ឋទូត Chang Ho-Jin បាន​ថ្លែង​យ៉ាងនេះ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​រសៀល ថ្ងៃទី ១៤ វិច្ឆកា ២០១១ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្រោម​ការដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ
មន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ដែល​មាន​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍន៍​ត្រឹមត្រូវ ដែល​ផ្តល់​មក​នូវ​ស​មិទ្ធ ផល និង​ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច​គួរឲ្យកត់សំ
គាល់ ។

​នៅក្នុង​ឱកាស​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ ក៏​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​នីហរ័ណ​-​អាហរ័ណ​កូរ៉េ និង​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែល​ផ្តល់​ឥណទាន​សម្បទាន​ជា​បន្តបន្ទាប់ រួមវិភាគទាន​ដល់​ការស្តារ និង​កសាង​ហេ​ដ្ឋា​រ​ច នា​សម្ព័ន្ធ​រួបវ័ន្ត​ជា​ច្រើន​នៅ​កម្ពុជា ។ ការផ្តល់​ហិរញ្ញប្បទាន​ដ៏​ថ្លៃថ្លា​នេះ គឺជា​សក្ខីភាព​នៃ​ការ ពង្រឹង និង​ពង្រីក​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ
កម្ពុជា​-​កូរ៉េ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ។​

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​ថា គិត​ចាប់ ពី​ឆ្នាំ​២០០១ រហូតមកដល់​បច្ចុប្បន្ន រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តល់​ជូន​រាជ​
រដ្ឋា​ភិ បាល​កម្ពុជា នូវ​ឥណទាន​សម្បទាន​មាន​ទឹកប្រាក់​សរុប​ចំនួន ៣៤១,៤៣
លាន​ដុល្លា​រអា​មេ រិក សម្រាប់​អនុវត្ត​គម្រោង​ចំនួន​១២ ដែល​ក្នុងនោះ​គម្រោង​
ចំនួន ៥ បានបញ្ចប់ និង​គម្រោង ចំនួន ៧​ទៀត​កំពុង​ដំណើរការ។

ជាមួយគ្នានេះ សម្រាប់​កិច្ចសហប្រតិបត្តិការ​នា​ពេល​អ​នា គ​ត រាជរដ្ឋាភិបាល​កម្ពុជា​នៅ​មាន​បេក្ខភាព​គម្រោង​ចំនួន ១០ ទៀត​សម្រាប់​ស្នើ​ឥណទាន​ពី រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​តម្រូវការ​ឥណទាន​ប្រមាណ ៤៩០ លាន​ដុល្លា​រ
អាមេរិក ។ ការ​ផ្តល់​ឥណទាន​សម្បទា​ន​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ឆ្លើយតប ទាន់ពេលវេលា និង​ចំ​ទិសដៅ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិ សេស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​នៅក្នុង​រយៈពេល វែង បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ ដែល​ជា​គោលដៅ​ប្រកបដោយ​មហិច្ឆតា​របស់ រាជរដ្ឋាភិបាល​កម្ពុជា ៕

No comments: