Friday, November 25, 2011

មូលហេតុនៃការលូតកូន

ថ្ងៃទី២៥-១១-២០១១: សុខភាព kepcommunity 


សុខភាពស្រ្តីសព្វថ្ងៃនេះកំពុងត្រូវបានរាជរដ្ធាភិបាលយកចិត្តទុកដាក់យ៉ាង
ខ្លាំងមិនថានៅទីណា រឺនៅកនែ្លងនោះទេហើយត្រូវបានមនុស្សនៅក្នុងសង្គមឱ្យ
តំម្លៃខ្លាំងថែមទៀតផងជាពិសេសស្រ្តីដែលមានពោះតែម្តង គឺត្រូវបានក្រសួងសុខ
ភិបាលបានផ្តល់ព័ត៌មានតាមរយៈទូរទស្សន៍ វិទ្យុ និងតាមការប្រការផ្សេងៗ
ដើម្បីឱ្យទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យក៏ដូចជា នៅតាមមណ្ឌលសុខភាព
ជាដើម។ ការធ្វើបែបនេះ គឺអាចជួយឱ្យស្រ្តីដែលមានផ្ទៃពោះ រួចផុតពីព្រោះគ្រោះ
ថ្នាក់ណាមួយ ដែលការកើតមានឡើងដោយមិនដឹងជាមុនដូចជាការបណា្តល
ឱ្យកើតមានជម្ងឺ កូនកើតមកមានអវជីវមិនគ្រប់លក្ខណៈ កូនកើតមកមិនគ្រប់ខែ
និងការរលូតជាដើមហើយបើសិនជាមិនបានយល់ដឹងជាមុនអាចធ្វើឱ្យមានគ្រោះ
ថ្នាក់ ដល់អាយុជីវិតថែមទៀតផង។



ក្នុងនោះផងដែរការរលូតកូនក៏ជាបញ្ហាមួយយ៉ាងសំខាន់បំផុតសំរាប់មនុស្សស្រី្តគ្រប់រូប ព្រោះថាការរលូតកូនអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពស្រី្ត
ហើយកត្តានេះអាចកើតមានឡើងបណ្តាលមកពីស្រ្តីមួយចំនួនមិនបានបរិភោគ
ឱ្យគ្រប់គ្រាន់ បរិភោគអាហារមិនមានសារជាតិចិញ្ចឹម សំរាកមិនបានច្រើនធ្វើការ
ធ្ងន់ធ្ងរ ហើយមួយវិញទៀតនោះបណា្តលមកពីការរៀបការនៅអាយុក្មេងពេក
ដែលជាហេតុធ្វើឱ្យស្រ្តីនោះពុំទាន់មានផៃ្ទពោះគ្រប់គ្រាន់ក្នុងការពារពោះកត្តាទាំងនេះ ហើយដែលជះឥទ្ធិពលដល់សុខភាពអ្នកដែលមានផ្ទៃពោះបានដោយ
ងាយ។


ទាក់ទងនឹងបញ្ហាខាងលើនេះអ្នកគ្រូពេទ្យ រត្ន័ គឹមអាន ធ្វើការនៅមណ្ឌល
សុខភាពឃុំពងទឹកបានមានប្រសាសន៍ឱ្យដឹងយ៉ាងដូច្នេះថា
“សំខាន់គឺស្រ្តីនិងឱ្យដឹងថាគាត់កំពុងមានគភ៌ ចឹងពេលគាត់ធ្វើអ្វីមួយគាត់ប្រុង
ប្រយ័ត្ន សំខាន់សុខភាពគាត់ត្រូវថែទាំសុខភាព ហើយគាត់ត្រូវស្តាប់តាមការ
ណែនាំរបស់គ្រូពេទ្យ វាជាដែលមិនឱ្យរលូតកូនបានដែរគាត់ត្រូវសំរាកឱ្យបាន
ច្រើន ហូបអាហារណាដែលមានជីវជាតិដែក និងសំរាកឱ្យបានច្រើនហូប
អាហារមានដូចជាបន្លែអីចឹងទៅណាស់នឹងវាអាចធ្វើឱ្យកូនកើតមករឹងមាំ”។

មូលហេតុដែលបណ្តាលឱ្យលូតកូនអាចបណា្តលមកពីកត្តាជាច្រើនយ៉ាង ចំពោះ
ស្រី្តដែលមិនបានយកចិត្តទុកដាក់អំពីបញ្ហានេះ បើតាមការដកស្រងអត្ថបទចេញ
ពីទស្សនាវដី្តសុខភាពយើងនូវបញ្ហារលូតកូននេះបានបញ្ជាក់ឱ្យដឹងថាៈ
- ស្រ្តីដែលមានកស្បូនខ្លីពីកំណើតមិនផ្តល់លទ្ធភាពឱ្យទារកធំធាត់បានរហូត
ដល់ពេលសម្រាល។ ស្រ្តីដែលមានលក្ខណៈបែបនេះមិនមានសមត្ថភាព

ពីពោះអស់មួយជីវិត
- ស្រី្តដែលធ្លាប់មានប្រវត្ថិរលាដៃស្បូនរ៉ាំរ៉ៃរលាកអាងត្រគាតនិងរលាកតួស្បូន
ដែលមិនបានព្យាបាលឱ្យជាសះស្បើយទាន់ពេលវេលា
- ស្រី្តដែលមានផ្ទៃពោះធ្វើការហួសកម្លាំងជាហេតុធ្វើឱ្យស្រី្តនោះមិនមាន
ថាមពលគ្រប់គ្រាន់សម្រាប់ការលូតលាស់របស់ទារក
- ស្រី្តដែលមានផ្ទៃពោះទទួលការប៉ះទង្គិចដូចជាដួលធ្ងន់ធ្ងរក៏ធ្វើឱ្យមានការរលូត
កូនដែរ
- ស្រី្តដែលមិនមានអាហាររូបត្ថម្ភគ្រប់គ្រាន់ ធ្វើឱ្យទារកមិនអាចលូតលាស់បាន
- ការប្រើបា្រស់ថ្នាំមួយចំនួនដែលគ្មានវេជ្ជបញ្ជាក៏អាចធ្វើឱ្យទារករលូតបានដែរ។


ចំពោះរោគសញ្ញានៃការរលូតកូននេះចំពោះស្រ្តីដែលមានផ្ទៃពោះចាប់តាំង
ពីសប្តាហ៏៍ដំបូងដល់សប្តាហ៍ទី២៤សូមចាប់អារម្មណ៍នូវសញ្ញាមួយចំនួន ដែលបញ្ជាក់បានថាកូនរបស់លោកអ្នកកំពុងចាប់ផ្តើមគំរាមកំហែងលូតដែល
មានដូចជាការធ្លាប់ឈាមតិចៗ ក្តៅខ្លាំងឈឺអាងត្រគាកបែបធ្ងន់ចុះមកក្រោម
បន្តិចឈឺចង្កេះអស់កំលាំងល្ហិតល្ហៃជាដើម។មានពេលខ្លះអ្នកជាមិនបាន
ចាប់អារម្មណ៍ពីម្រែបម្រួលទាំងនេះទេហើយទុកទាល់តែទារកបាត់បង់ជីវិតក្នុងផ្ទៃ
ពោះដែលត្រូវបានគេហៅថាកូនស្លាប់ក្នុងពោះហើយអាចបង្ករជាគ្រោះថា្នក់
ដល់ជីវិតស្រ្តីជាម្តាយទៀតផង។
ចំពោះផលវិបាកនៃការរលូតកូននេះវិញគឺវាអាចបង្ករគ្រោះថ្នាក់ដល់ស្រី្តដែលកំពុងធា្លក់ឈាមច្រើនពេករហូតដល់ធ្វើឱ្យស្រ្តីស្លេកសាំ្លងបើករណីធ្ងន់ធ្ងរអាច
ធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតទៀតផង។ទាក់ទងនឹងទិននឹងបញ្ហាគ្រោះថ្នាក់បណ្តាលមកពីការរលូតកូននេះផងដែរអ្នកស្រីរត្ន័ គឹមអាន បានបងា្ហញប្រាប់យ៉ាង
ដូច្នេះថាៈ
“ទីមួយវាឈឺចាប់ក្រោមពោះហើយធា្លក់ឈាមខ្លាំងនឹងហាស់ ជួនអីអ្នកជំងឺស្លេក
ស្លាំងចឹងទៅស្លេកស្លាំងដោយសារបាត់បង់ឈាមច្រើនពេកទៅណាស់ហើយពេល
ធ្លាក់ឈាមខ្លាំងអីចឹងទៅវាត្រូវការបាត់បង់ឈាមវាអាជាសន្លាប់ ឬក៏អាចបាត់បង់
ជីវិតណាស់ បើសិនជាគាត់មកពេទ្យអត់ទាន់ពេលវេលានិងធ្លាក់ឈាមធ្លាក់មាំ
ហាណាស់ មិនមែនធម្មតាទេណាធា្លក់ដុំខណ់ៗតែម្តង ការលូតពិបាកណាស់ សុខចិត្តកុំឱ្យរលូតល្អជាង”។



វិធីដ៏មានប្រសិទ្ធភាពសម្រាប់ទប់ស្កាត់ការរលូតកូននោះគឺការតាមដានគភ៌
ជាប្រចាំ។ ចាប់តាំងពីពេលដែលដឹងថាមានផ្ទៃពោះ (បាត់រដូវ) សូមទៅមន្ទីរ
ពេទ្យ ឬមណ្ឌលសុខភាពដើម្បីពិគ្រោះពិភាក្សាអំពីប្រការគួរប្រតិបត្តិមួយចំនួន
របស់ស្រី្តមានផ្ទៃពោះរហូតដល់ពេលសម្រាល។ អ្នកម្តាយទាំងឡាយគប្បីដឹង
ថាជីវិតរបស់ទារកក្នុងផ្ទៃត្រូវពឹងផ្អែកទាំងស្រុងទៅលើអ្នកជាម្តាយ។ បន្ថែមពី
នេះអ្នកគ្រូពេទ្យ រ័ត្ន គឹមអាន បានណែនាំដល់ស្រ្តីដែលកំពុងមានផ្ទៃពោះទាំង
អស់ឱ្យដឹងផងដែរថា។
” ស្រី្តដែលកំពុងតែមានផ្ទៃពោះត្រូវទៅមណ្ឌលសុខភាពដើម្បីជួបគ្រូពេទ្យ
ឱ្យបានញឹកញាប់នឹងស្តាប់តាមការណែនាំរបស់គ្រូពេទ្យគូរតែហូបអាហារ
ណាដែលសំបូរដោយជីវជាតិធ្វើបែបនេះអាចជួយឱ្យកូនក្នុងផ្ទៃកើតមករឹងមាំ
បានល្អ”។

ប្រសិនបើស្រី្តទាំងឡាយចង់បានកូនដែលកើតមកប្រកបដោយសុខភាព
ល្អ និងមានបា្រជ្ញាលោកស្រី អ្នកនាងចាំបាច់ត្រូវថែទាំសុខភាព ដោយការ
ទៅពិនិត្យផ្ទៃពោះជាទៀងទាត់យ៉ាងហោចណាស់ឱ្យបាន៤ដង និងបរិភោគ
អាហារ ដែលមានជីវជាតិគ្រប់គ្រាន់ សម្រាប់ការលូតលាស់របស់កូន៕

No comments: