ប្រទេសកម្ពុជាឆ្លងកាត់ការលំបាកនិងវិបត្តិសេដ្ឋកិច្ចពិភពលោក កន្លងមកប្រទេសកម្ពុជាអាចគ្រប់គ្រង់នូវស្ថេរភាពសេដ្ឋកិច្ចបាន ល្អប្រសើរ
ផ្សាយថ្ងៃទី០៧-១១-២០១១: ដកស្រង TVK
កិច្ចប្រជុំសមាគមសហពន្ធ័ពាណិជ្ជកម្មកូរ៉េពិភពលោកលើកទី១៩តំណាងមូលនិធិ សហគមន៍សមាជជាតិកូរ៉េពិភពលោក ដែលត្រូវបានប្រារព្វធ្វើនៅកម្ពុជាព្រឹកថ្ងៃទី០៥ វិច្ឆិការ ក្រោមអធិបតីភាពឯកឧត្ដមគាត ឈន់ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្ដមទេសរដ្ឋមន្រ្តីម៉ុក ម៉ារ៉េតរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្ដមថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអ្នកវិនិយោគទុនកូរ៉េនៅកម្ពុជា។
លោកគីម ដឹករ្យ៉ុងអគ្គនាយកនៃមូលនិធិសហគមន៍ជនជាតិកូរ៉េសកលលោកបានឱ្យដឹងថា កាលពីចុងខែតុលា នៅទីក្រុងសេអ៊ូលមានប្រារព្ធកិច្ចប្រជុំរដ្ឋមន្ត្រីបរទេសនៃមហាអនុតំបន់ទន្លេមេគង្គ‑កូរ៉េ លើកទី១ ដែលមានប្រាំប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គចូលរួមមាន កម្ពុជា ភូមា ឡាវ វៀតណាម ថៃ និងកូរ៉េបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅពេលខាងមុខទៀត ដោយកំណត់៦វិស័យជាអាទិភាព ដូចជាហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន ព្រៃឈើ ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ការអភិវឌ្ឍធារាសាស្ត្រ ដើម្បីពង្រឹងប្រសិទ្ធិភាពនៃការអភិវឌ្ឍ។
មហាអនុតំបន់ទន្លេមេគង្គ មានធនធានមនុស្សជិត ៣០០លាននាក់ ព្រមទាំងធនធានធម្មជាតិជាច្រើន គឺជាតំបន់មួយដែលកំពង់តែរីកចំរើនលឿនបំផុតលើពិភពលោក។ ក្នុងចំណោមប្រទេសកូរ៉េកំពុងនាំមុខគេនៅប្រទេសកម្ពុជាលើ៨វិស័យ ដូចជាវិស័យវិនិយោគឯកជន ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មានវិទ្យា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ហិរញ្ញវត្ថុ សំណង់ អាកាសចរណ៍។ ប្រទេសកម្ពុជាដែលធ្លាប់មានមូលដ្ឋាននៃសេដ្ឋកិច្ច ជាកសិកម្ម កំពុងតែដំណើរការឈានទៅដល់មូលដ្ឋាននៃសេដ្ឋកិច្ចជាឧស្សាហកម្ម ដូច្នេះចាំបាច់ត្រូវការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រេចគោលដៅនេះ។
ជនជាតិកូរ៉េ មានអនិកជនចំនួន ៧៥០ម៉ឺននាក់ដែលមានសមត្ថភាពប្រកួតប្រជែង លើទូទាំងពិភពលោក ចំនួន ១៩០ប្រទេស។ ប្រទេសកូរ៉េបានរីកចំរើន ជាប្រទេសជឿនលឿនលើវិស័យសេដ្ឋកិច្ចដែលមានចំណាត់ថ្នាក់លេខ១០លើពិភពលោក ក្នុងរយៈពេលកន្លះសតវត្ស ដោយងើបឡើងវិញពីភាពបំផ្លិចបំផ្លាញ របស់សង្គ្រាម និងកាកសំណល់នៃសម័យអាណានិគម។ ប្រទេសកូរ៉េដែលធ្លាប់បានទទួលជំនួយពីគេបានក្លាយជាប្រទេសផ្តល់ជំនួយទៅគេវិញ ជាលើកដំបូងលើពិភពលោក។ ប្រទេសកូរ៉េបានធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូល G20 កាលពីឆ្នាំ២០១០ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលការពារនុយក្លេអ៊ែរឆ្នាំ២០១២។
ឯកឧត្តមគាត ឈន់មានប្រសាសន៍ថា កិច្ចប្រជុំនេះជាវេទិការដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយឱកាសធ្វើពាណិជ្ជកម្មដ៍ល្អបំផុត និងជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្ដលសមាគមពាណិជ្ជកម្មកូរ៉េនៅ បរទេសទាំងអស់។ ប្រទេសកូរ៉េជាឧបករណ៍មួយដ៍មានប្រសិទ្ធភាពក្នុងការជម្រុញការអភិវឌ្ឍនៅកម្ពុជាជាប្រភពនៃការវិនិយោគបរទេសផ្ទាល់។ នៅឆ្នាំ២០១០រហូតមកដល់ខែកញ្ញា២០១១អ្នកវិនិយោគកូរ៉េមានចំនួន១៤៦គម្រោងដែលមានដើមទុនចុះបញ្ជីប្រមាណ២២៣លានដុល្លា និងមានទ្រព្យថេរប្រមាណ៤០០០លានដុល្លា។ ពាណិជ្ជកម្មក្រៅប្រទេសរវាងកម្ពុជា និងកូរ៉េកើនឡើងរហូតដល់១៤៩.៣លានដុល្លាសរុបចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០កើនឡើងជាង៨២%។
ជាមួយគ្នានេះដែរការនាំចេញពាណិជ្ជកម្មទៅកាន់ប្រទេសកូរ៉េបានកើនឡើងរហូតដល់៣.២លានដុល្លាទៅ២៤.៥លានដុល្លាមានការកើនឡើងរហូតដល់៦៦៥%ខណៈការនាំចូលពាណិជ្ជកម្មពីប្រទេសកូរ៉េខាងត្បូងកើនឡើង១៤៦.១លានដុល្លាទៅ២៤៧.៨លានដុល្លាក្នុងកំណើន៦៩%។ ទាក់ទងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នឯកឧត្ដមគាត ឈន់បានលើកឡើងថា នៅឆ្នាំ២០១០វិសយ័កាត់ដេរកើនឡើងពី -៩%ទៅ១៨.៥%វិសយ័ទេសចរណ៍ពី៣%ទៅ៧%ទោះបីស្ថិតក្នុងដំណាក់កាលងើបឡើងវិញនៃវិសយ័សំណង់ក៍ដោយ។ នៅឆ្នាំ២០១១យើងរំពឹងថាវិសយ័ទាំងនោះ នឹងកើនឡើងរហូតដល់៦%វិសយ័ឧស្សាហកម្ម៨.៥%វិសយ័កាត់ដេរ១១.២%កសិកម្ម៣.៦%សេវាកម្មកំណើនថេរ៦.៧%រូបីយប្រាក់រៀលនៅថេរសំរាប់អតិថរណាប្រចាំឆ្នាំជាមធ្យម គឺនៅតែស្ថិតកំរិត៥.៥%ប៉ុណ្ណោះ។ ជានេះទៅទៀតទុនបំរ៉ុងអន្តរជាតិបានបន្តកើនឡើងរហូតដល់៣០០០លានដុល្លាគិតត្រឹមតែខែកក្កដា។ក្នុងឆ្នាំ២០១២នេះនឹងកើនរហូតដល់៦.៥%និងសំរាប់អតិថរណាមាន៥%។ប្រទេសកម្ពុជាឆ្លងកាត់ការលំបាកនិងវិបត្តិសេដ្ឋកិច្ចពិភពលោកកន្លងមកប្រទេសកម្ពុជាអាចគ្រប់គ្រង់នូវស្ថេរភាពសេដ្ឋកិច្ចបានល្អប្រសើរ៕
No comments:
Post a Comment