ប្រជុំពិគ្រោះយោបល់ក្នុងភូមិ ស្ដីពីបញ្ជីព្រាងគ្រួសារក្រីក្រលើកដំបូង
ផ្សាយថ្ងៃទី២០-០៩-២០១១: ដកស្រង kepcommunity
ប្រជាពលរដ្ឋចំនួន ៩៩គ្រួសារមកពីភូមិភ្នំលាវ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ក្នុងភូមិ ស្ដីពីបញ្ជីព្រាងគ្រួសារក្រីក្រលើកដំបូង ដែល
ប្រព្រឹត្ដិឡើងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១១ ស្ថិតនៅ
អង្គការគ្រួសារពិភពលោក នៅភូមិភ្នំលាវឃុំពងទឹក
ស្រុកដំណាក់ចង្អើរ ខេត្ដកែប។
លោក សួន រ៉េន ប្រធានការិយាល័យផែនការ នៃស្រុកដំណាក់ចង្អើរបានឱ្យដឹងថា ការប្រជុំពិគ្រោះយោបល់ក្នុងភូមិ ស្ដីពីបញ្ជី
ព្រាងគ្រួសារក្រីក្រលើកដំបូងនេះមានគោលបំណង ៣ គឺគោលបំណងទី១ ផ្ដល់
ទិន្ន័យអំពីគ្រួសារតាមភូមិនីមួយៗ ដើម្បីសំរួលដល់ការផ្ដល់សេវា និងជំនួយផ្សេងៗ ដល់គ្រួសារក្រីក្រ ហើយសេវាទាំងអស់នេះអាចមាន ដូចជា សេវាសុខភាពអត់
គិតថ្លៃ ឬក៏ចុះថ្លៃអាហាររូបកណ៍សម្រាប់សិស្សក្រីក្រ ការចែកដីសម្បទានសង្គម
កិច្ច ការផ្ដល់សេវាផ្នែកកសិកម្មនិងការលើកលែងមួយផ្នែកឬទាំងស្រុងនូវការ
ចំណាយបរិភាគ។

គោលបំណងទី២ គឺផ្ដល់ទិន្ន័យអំពីកំរិតនៃភាពក្រីក្រ ដើម្បីកំណត់ឱ្យស្រុក ឃុំ និងភូមិអទិភាពសម្រាប់ការ
អភិវឌ្ឍន៍។ និងគោលបំណងទី៣ គឺផ្ដល់ទិន្ន័យថ្មីជា
ប្រចាំ ដែលអាចប្រើប្រាស់សម្រាប់វាស់វែងការប្រែ
ប្រួល នៃកំរិតភាពក្រីក្រនៅក្នុងមូលដ្ឋាន។
លោកបានបន្តទៀតថា ការកំណត់អត្ដញ្ញាណកម្មគ្រួសារក្រីក្រ គឺមាន៦ដំណាក់
កាល ដំណាក់កាលទី១ គឺការសម្ភាសន៍តាមគ្រួសារ ដំណាក់កាលទី២ បូកសរុប
ពិន្ទុកពិចារណាស្ថានភាព ពិសេសនៃគ្រួសារនិងដាក់ចំណាត់ថ្នាក់គ្រួសារក្រីក្រ
ទី ៣ ពិនិត្យចំណាត់ថ្នាក់គ្រួសារនៅថ្នាក់ឃុំ ទី៤ បិទផ្សាយបញ្ជីព្រាងគ្រួសារ
ក្រីក្រលើកដំបូង ទី៥ ប្រជុំពិគ្រោះយោបល់នៅក្នុងភូមិ និងផ្ដល់មតិជំទាស់និង
ដំណាក់កាលទី៦គឺ ពិចារណាមតិជំទាស់ កែសម្រួលបញ្ជីព្រាងគ្រួសារក្រីក្រ និងបញ្ជូលទៅក្រុមប្រឹក្សាឃុំដើម្បីនិងអនុម័ត។
ដោយឡែកការកំណត់អត្ដញ្ញាណកម្មគ្រួសារក្រីក្របានធ្វើដល់ដំណាក់កាលទី៥
ហើយ គឺទី១ ២ ៣ ៤ យើងធ្វើរួចអស់ហើយ។ គួឱ្យដឹងថា ក្នុងបញ្ជីព្រាងគ្រួសារក្រី
ក្រ ក្នុងកម្មវិធីគឺប្រភេទគ្រួសារក្រីក្រកំរិត១ មានចំនួន ២៩ គ្រួសារ និង ប្រភេទ
គ្រួសារក្រីក្រកំរិត២ មាន៧០ គ្រួសារ នៅក្នុងភូមិភ្នំលាវ ៕
No comments:
Post a Comment