Wednesday, September 21, 2011

បំលែង Font Limon ទៅ Font Unicode

កាលណា កុំព្យូទ័រយើងប្រើ ប្រភេទ Font Unicode ហើយយើងមានឯកសារ ជា Limon ចង់ឱ្យវាទៅជា Unicode សម្រាប់ប្រើប្រាស់តាមតំរូវការជាចំបាច់។
សហគមន៍កែបយើងលើកយកនូវវិធីសាស្ត្រងាយ ដែលលោកអាចធ្វើវាបាន គឺកម្មនៅវិធី Microsoft word Add-ins ដែលហៅថា Khmer Conversion ដែលភ្ជាប់មកជាមួយ Khmer Unicode PAN សូមធ្វើដូចខាងក្រោម៖
យើងបើកឯកសារ Word ដែលមាន Font Limon ឱ្យដំណើរការ សូមមើលរូបខាងក្រោម
យើងចាប់ដើមបំលែងឯកសារ ចុច And-ins= Khmer Conversion សូមមើលរូប
នៅពេលយើងចុច Khmer Conversion វានឹងចេញផ្ទាំងមួយ ឱ្យយើងរក្សាទុក និងបំលែងវា
សិក្សាកន្លែងចុចនីមួយៗ
- ត្រង់ ប្រ៊ោវ សម្រាប់ឱ្យយើងនាំឯកសារមកបំលែង ប៉ុន្តែយើងបើកឯកសារដែលត្រូវបំលែង
ហើយ យើងបាច់ចុច ប្រ៊ោវ ទេ
- ត្រង់ សេវទៅ គឺសម្រាប់ឱ្យយើង រកកន្លែងរក្សាទុក ដែលបានបំលែង
- ត្រង់ ទៅជាយូនីកូដ សម្រាប់បំលែងពីឯកសារ Limon ទៅ Unicode

អីលូវនេះយើងត្រូវចុច សេវទៅ ព្រោះបើមិនចុចកន្លែងដាក់វាទេ វាមិនឱ្យទេបន្ទាប់មកចុចទៅជា
យូនីកូដ ហើយរងចាំបន្ទិចជាការស្រាច់
វានឹងឡើងផ្ទាំងមួយទៀតបង្ហាញឱ្យឃើញថា យើងបំលែងវាបានចប់ហើយ
យើងចុច OK យើងបើក word ដែលយើងsave ទៅ Unicode យើងអាចប្ដូរFont ទៅដាក់ font Khmer Unicode បានហើយ សូមមើលរូបខាងក្រោម

សរសេរដោយ រស់ ឌុល


No comments: