Friday, September 9, 2011

ឆ្កែ​ដែល​អត់​អាហារ​ខាំ​ស៊ី​ម្ចាស់​នៅ​ឥណ្ឌូនេស៊ី​

ផ្សាយថ្ងៃទី០៩-០៩-២០១១: អន្ដរជាតិៈ ដកស្រង cen.com

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​ប៉ូលិស​នៅ​ឥណ្ឌូនេស៊ី​បាន​បាញ់សម្លាប់​ឆ្កែ​៣​ក្បាល​ក្នុង​ចំណោម​ឆ្កែ​៧​ក្បាល​ដែល​គេ​សង្ស័យថា​បាន​ខាំ​ម្ចាស់​វា​ស៊ី​បន្ទាប់​ពី​សត្វ​ទាំង​៧​ក្បាល​នេះ​ត្រូវ​ម្ចាស់​វា​ទុកចោល​អោយ​អត់​អាហារ​អស់​២​សប្តាហ៍​។

​កាសែត​បាន​និយាយ​ថា​បងប្អូន​ម្នាក់​បាន​ឃើញ​ផ្នែក​នៃ​សាកសព​របស់​អង់​ដ្រេ លុម​បូ​ហ្គា​នៅ​ផ្ទះបាយ​នៃ​ផ្ទះ​របស់​គាត់​នៅលើ​កោះ​បា​តាំ​កាលពី​ថ្ងៃ​អង្គារ​នៅពេល​នាង​បាន​មកលេង​អង់​ដ្រេ លុម​បូ​ហ្គាប​ន្ទា​ប់​ពី​ការហៅ​ទូរស័ព្ទ​គ្មាន​នរណា​ទទួល​។​

​កាសែត​បន្តថា​"​ឆ្កែ​ទាំងនេះ​មិន​ដែល​អោយ​ចេញ​មក​ខាងក្រៅ​ទេ​។​ពីព្រោះ​ពួក​វា​ត្រូវ​បង្ខាំង​អោយ​តែ​ក្នុង​បរិវេណ​ផ្ទះ ពួក​វា​មិន​អាច​ចេញ​មក​រក​ចំណី​បានទេ​"​។​

​លុម​បូ​ហ្គា​អាយុ​៦០​ឆ្នាំ​បាន​ចាកចេញ​ពី​ផ្ទះ​កាលពី​ពាក់កណ្តាល​ខែ​សីហា​ដើម្បី​ទៅ​ដើរលេង​នៅ​កោះ​ស៊ូ​ឡាវេ​ស៊ី​និងបាន​វិល​មក​វិញ​នៅ​ថ្ងៃ​៣០​សីហា​។​នៅ​ពេល​គាត់​វិមល​មកវិញ គាត់​អាច​ត្រូវ​ឆ្កែ​ខាំ​
ស៊ី​។​

​កាតា​ប​ឥ​វ៉ាន់​របស់​គាត់​ជ្រុះ​នៅមុខ​ផ្ទះ​។​

​ប៉ូលិស​បាន​សម្លាប់​ឆ្កែ​៣​ក្បាល​នៅ​ពេល​ពួក​វា​បាន​ព្យាយាម​ខាំ​ប៉ូលិស​នៅ​ពេល​ពួកគេ​បាន​ទៅដល់​ផ្ទះ​នេះ​កាលពី​ថ្ងៃ​អង្គារ​។​

​អ្នកជិតខាង​បាន​និយាយថា​ពួកគេ​មិន​មាន​ការសង្ស័យ​អ្វី​ទេ​ទោះជា​ធុំក្លិន​ស្អុយ​ចេញពីផ្ទះ​នេះ​ក្តី​ពីព្រោះ​គិតស្មាន​ថា​ជា​ខ្មោច​កណ្តុរ​៕

No comments: