Friday, September 9, 2011

ថៃចាប់បានថ្នាំញៀនតម្លៃ៣៣លានដុល្លារដែលនាំចូលមកពីភូមា

ផ្សាយថ្ងៃទី០៩-០៩-២០១១: អន្ដរជាតិៈ ដកស្រង cen.com

​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បត៍ថា​អាជ្ញាធរ​ថៃ​បាន​ចាប់​បាន​ថ្នាំញៀន​ខុស​ច្បាប់​រួម​មាន​ហេ​រ៉ូ​អ៊ីន​និង​មេ​តាំ​ហ្វេ​តា​មីន​ដែល​មាន​តម្លៃ​ប្រមាណ​៣៣​លាន​ដុល្លារ​និង​ដែល​ត្រូវ​គេ​ជឿ​ថា​ត្រូវបាន​នាំ​ចូល​មក​ពី​ភូមា​។​

​កងកម្លាំង​យោធា​ព្រំដែន ដែល​បាន​បន្លំ​ជា​ឈ្មួញ​ថ្នាំញៀន​បាន​និយាយថា​ខ្លួន​បានដាក់​ចំណុច​ឆែកឆេរ​មួយ​នៅ​ខេត្ត​ឈៀង​រ៉ៃ​កាលពី​យប់​ថ្ងៃ​ពុធ​។​ទាហាន​បាន​ព្យាយាម​ឃាត់​រថយន្ត​ពិ​ក​អាប់​សង្ស័យ​មួយ​តែ​រថយន្ត​បាន​បើក​រត់​។​

​រថយន្ត​និង​ថ្នាំញៀន រួម​មាន​ម៉ា​ទឹកកក​៩៥​គីឡូក្រាម​និង​ហេ​រ៉ូ​អ៊ីន​៣,៤​គីឡូក្រាម ក្រោយមក​ត្រូវបាន​រកឃើញ​បោះបង់ចោល​និង​មិន​មាន​ចាប់បាន​ជនសង្ស័យ​ណា​ម្នាក់​ទេ​។​

​វា​ជា​ការ​ចាប់បាន​ថ្នាំញៀន​ច្រើន​មិន​ធម្មតា​ដែល​គេ​គិត​ថា​វា​មាន​តម្លៃ​ប្រមាណ​១.០០០​លាន​បាត​ឬ​៣៣​លាន​ដុល្លារ​។​

​ប្រទេស​ភូមា​ជា​អ្នក​ផលិត​អាភៀន​ធំ​បំផុត​ទី​២​ក្នុង​លោក​បន្ទាប់ពី​អា​ហ្វ​ហ្កានី​ស្ថាននិង​ពួក​ឧទ្ទាម​ជនជាតិភាគតិ​ច​នៅ​ខាងកើត​ប្រទេស​ត្រូវ​គេ​ជឿ​ថា​ជា​អ្នក​ជួញដូរ​ថ្នាំញៀន​ហេ​រ៉ូ​អ៊ីន​និង​មេ​តាំ​ហ្វេ​តា​មីន​ធំ​បំផុត​៕

No comments: