ប្រេងកាតនឹងក្លាយ ទៅជាវិស័យសំខាន់ នៅកម្ពុជា
ផ្សាយថ្ងៃទី០៩-០៩-២០១១: ដកស្រង dap-news
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានថ្លែង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រឡប់មកពីចូលរួមកិច្ចប្រជុំ បក្សនយោបាយនៅអាស៊ី ហៅកាត់ថា ( អាយប៉ា) នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១នេះថា បន្ទាប់ពីវិស័យកសិកម្ម និងកាត់ដេរ បានដើរតួនាទីសំខាន់នៅកម្ពុជានោះ គឺប្រេងកាត់ក៏នឹងដើរតួសំខាន់ផងដែរ ។
លោកនឹងធ្វើការប្រជុំពិភាក្សាជាមួយភាគីថៃ ផ្តោតសំខាន់ទៅលើ វិស័យប្រេងកាតបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រជាពលរដ្ឋកម្ពុជា ឲ្យមានជីវភាពរីកចំរើនបន្ថែមទៀត៕
No comments:
Post a Comment