Wednesday, July 27, 2011

តម្រូវការអង្ករវៀតណាមថ្មី ជំរុញឱ្យតម្លៃកើនឡើង

អន្ដរជាតិ
ថ្ងៃទី២៧-០៧-២០១១
cambodiawindow.com
សារព័ត៌មានរដ្ឋវៀតណាម បានរាយការណ៍ឱ្យដឹង កាលពីថ្ងៃអង្គារ ថា
វៀតណាមដែលជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក 
បន្ទាប់ពី ប្រទេសថៃរំពឹងថា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មលក់អង្ករ 
ចំនួន ៣ ៥ពាន់តោន ជាមួយប្រទេសម៉ាឡេស៊ី និងប្រទេសទីម័រខាងកើត
ចាប់ពីបច្ចុប្បន្ន រហូតដល់នៅចុងឆ្នាំនេះ។ សារព័ត៌មាន Vietnam 
Economic Times បានឱ្យដឹងបន្ដថា តម្រូវការ

អង្ករថ្មីបានកើនឡើងដោយសារអតិថិជនមកពីក្រុមហ៊ុនឯកជននានារបស់
ប្រទេសចិន និងប្រទេសហ្វីលីពីនមកស្វែងរកទិញអង្ករក្នុងប្រទេសវៀត
ណាម ដែលធ្វើឱ្យតម្លៃអង្ករនៅសបា្ដហ៍នេះកើនឡើង។ សារព័ត៌មានដដែល
នេះបានឱ្យដឹងថា កិច្ចព្រមព្រៀងលក់អង្ករទៅឱ្យប្រទេសម៉ាឡេស៊ី នឹងមាន
ចំនួន សែនតោន ហើយអង្ករចំនួន ១៥ ពាន់តោនទៀតនឹងលក់ទៅឱ្យ
ប្រទេសទីម័រខាងកើត បន្ទាប់ពីប្រទេសវៀតណាម បានឈានដល់កិច្ចព្រម
ព្រៀងពាណិជ្ជកម្មដ៏ធំមួយនៅក្នុងការលក់អង្ករចំនួន សែនតោន ទៅឱ្យ
ប្រទេសឥណ្ឌូនេស៊ី។ កិច្ចព្រមព្រៀងលក់អង្ករនេះបានជួយឱ្យប្រទេស
វៀតណាម អាចនាំចេញអង្ករ បានក្នុងបរិមាណខ្ពស់បំផុតពី ៧លានតោន
ទៅ , លានតោន នៅឆ្នាំនេះបន្ទាប់ពីបាននាំចេញចំនួន , ៨៣ លាន
តោន កាលពីឆ្នាំ២០១០។

No comments: