Wednesday, July 27, 2011

ចិន បង្ហោះផ្កាយរណប ដោយជោគជ័យ

អន្ដរជាតិ
ថ្ងៃទី២៧-០៧-២០១១
dap-news
ស៊ីចាង ៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចុះផ្សាយថ្ងៃទី២៧
ខែកក្កដា ឆ្នាំ២០១១ នេះថា ចិន បានបង្ហោះ ផ្កាយរណបឃ្លាំមើលការហោះ
ហើរ ក្នុងស្រុកទៅកាន់អវកាស ប្រកបដោយជោគជ័យ ។

ប្រភពព័ត៌មានពីមជ្ឈមណ្ឌលអវកាស នៅស៊ីចាង បានឱ្យដឹងថា នៅព្រឹក
ម៉ោង ៥និង៤៤នាទី ម៉ោងនៅទីក្រុងប៉េកាំង ក្រុមអ្នកវិទ្យាសាស្ដ្រចិន​បាន
បង្ហោះ​ផ្កាយរណបថ្មីមួយទៀត ដែលមានប្រតិបត្ដិការលើ ការឃ្លាំមើលអំពី
ការ ហោះហើរក្នុងស្រុក របស់ប្រទេសចិនទៅកាន់ទីអវកាសប្រកបដោយ
ជោគជ័យ ។

មជ្ឈមណ្ឌលអវកាសបានឱ្យដឹងថា ផ្កាយ រណបថ្មីនេះត្រូវបានគេស្គាល់ថា
បេឌូ “Beidou” ឬក៏ហៅថាប្រព័ន្ធ ត្រីវិស័យ ដែល អាចឃ្លាំមើលសភាព
ការណ៍នានាបានមុន និងក្រោយការហោះហើរ ។
អ្នកតារាវិទូ បាននិយាយថា ការបាញ់ បង្ហោះផ្កាយរណបថ្មីនេះផ្ដើម
ចេញពីមជ្ឈមណ្ឌលអវកាសនៅស៊ីចាង ភាគនីរតី ខេត្ដ ស៊ីឈួន ប្រទេស
ចិនដែលរុញច្រានឡើង ទៅកាន់ទីអវកាសដោយ គ្រាប់រ៉ុកែត
ឈ្មោះ “Long March-3A ”។
គួរបញ្ចាក់ថា ប្រទេសចិន បានចាប់ផ្ដើម បង្កើតផ្កាយរណបឃ្លាំមើល
ការហោះហើរ ដោយឯករាជ្យលើប្រព័ន្ធមុខងារ ពិភពលោក របស់សហរដ្ឋ
អាមេរិក ហៅកាត់ថា “GPS ” នៅក្នុងឆ្នាំ ២០០០ ។

គេបានដឹងច្បាស់ថា នៅចន្លោះខែតុលា ឆ្នាំ ២០០០ និងខែ ឧសភា ឆ្នាំ
២០០៣ ប្រទេសចិនបានរៀបចំបង្កើតផ្កាយ រណបឃ្លាំ មើលការហោះ
ហើរជាប្រព័ន្ធប្រចាំតំបន់ បន្ទាប់ពីបានបង្ហោះផ្កាយរណបចំនួន៣ ដែល 
ផ្ដោតលើការពិនិត្យ មើលភូមិសាស្ដ្ររួច ។

ចាប់ពីខែមេសា ឆ្នាំ ២០០៧ ដល់ ខែ មេសា ឆ្នាំ ២០១១ ប្រទេសចិនបាន
បង្ហោះ ផ្កាយរណបផ្សេងទៀតចំនួន៨ទៅ កាន់ដង តារាវិថី ដោយផ្ដើម
ពី “Beidou-2” នឹងមាន ផ្កាយរណបចំនួន៣៥ទៀតដែលបាន បង្ហោះទៅ
កាន់ ទីអវកាសរួចហើយដែរនោះ ។
គេបានដឹងច្បាស់ថា ប្រព័ន្ធផ្កាយរណប ខាងលើនឹងផ្ដល់នូវការឃ្លាំមើលការ
ហោះហើរ ដែលមានរយៈពេល និងការ ផ្ដល់សារខ្លី ដែលជាសេវាកម្ម បម្រើ
ដល់តំបន់អាស៊ី ប៉ាស៊ីហ្វិក នៅឆ្នាំ ២០១២ និងផ្ដល់សេវាកម្ម ពិភពលោក 
នៅឆ្នាំ ២០២០ ខាងមុខ ៕

No comments: