តាមសេចក្ដីជួនដំណឹង របស់ក្រសួងធនធានទឺក និងឧតុនិយម
ចុះថ្ងៃទី២៥ កក្ដដា ២០១១ ជម្រាបជួនដំណឹងដល់សាធារណ
ជនឱ្យបានជ្រាបថា បន្ទាប់ពីបានធ្វើការសង្កេត និងតាមដានលើ
ស្ថានភាពអាកាសធាតុរួចមក ឃើញថាៈ ចាប់ពីថ្ងៃទី២៦ ដល់
ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ ព្រះរាជាណាចក្រកម្ពុជានិងទទូល
ឥទ្ធិពលពីប្រព័ន្ធសម្ពោធទាប (ITCZ)។ ស្ថានភាពបែបនេះបង្ក
- តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ខ្លាំង និងអាចបង្កឱ្យមាន
ជំនន់ទឹកភ្លៀងនៅផ្នែកខ្លះខេត្ដ កោះកុង ព្រះសីហនុ និងកំពត
ព្រមទាំងកំណាត់ផ្លូវជាតិ៤។
- តំបន់ខ្ពងរាបភាគឦសាន មានភ្លៀងធ្លាក់ខ្លាំង និងអាច
បង្កឱ្យមានទឹកជំនន់នៅផ្នែកខ្លះនៃខេត្ដ ស្ទឹងត្រែង ក្រចេះ
រតនគិរី និងមណ្ឌលគិរី
- តំបន់វាលទំនាបកណ្ដាល មានភ្លៀងធ្លាក់ក្នុងកម្រិត
មធ្យម។
ដូចនេះក្រសួងធនធានទឹក និងឧតុនិយម សម្រាបជូនដំណឹងដល់
អាជ្ងាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ
និងតាមបណ្ដាខេត្ដដូចបានជម្រាបជូនខាងលើ សូមបង្កើនការ
យកចិត្ដទុកដាក់ប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវគ្រោះថ្នាក់
ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
No comments:
Post a Comment