Tuesday, July 26, 2011

ទ័ពខ្មែរដកពីតំបន់ប្រាសាទព្រះវិហារ

ថ្ងៃទី២៦-០៧-២០១១
everyday.com
កងទ័ពកម្ពុជាបានដកចេញពីតំបន់ប្រាសាទព្រះវិហារជាលក្ខណៈទ្រង់ទ្រាយ
ធំត្រឡប់ទៅកាន់ទីតាំងដើមរបស់ខ្លួនវិញនៅព្រឹកថ្ងៃទី២៦ខែកក្កដា
នេះ។
លោកឧត្ដមសេនីយ៍ទោស្រីឌឹកមេបញ្ជាការកងពលធំ លេខ៣ប្រាប់កា
សែតកម្ពុជាថ្មី ថាកងវរសេនាធំភូមិភាគ១ត្រូវបានដកចេញពី ចំណុចអូរ
ជុញនៅព្រឹកថ្ងៃទី២៦កក្កដានេះហើយ ។ សេចក្ដីរាយការណ៍ថាការដកកង
ទ័ពជាលក្ខណៈទ្រង់ទ្រាយធំនេះបានធ្វើឡើងក្រោមអធិបតីភាពលោកនាយ
ឧត្ដមសេនីយ៍គន់គីមនិងលោកនាយឧត្ដមសេនីយ៍ជាតារាអគ្គមេបញ្ជា
ការរងកងយោធពលខេមរភូមិន្ទ។ លោកឧត្ដមសេនីយ៍ស្រីឌឹកនិយាយ
ថាការដកកងទ័ពក្នុងវរសេនាធំភូមិភាគ១ចេញពីតំបន់ព្រំដែននេះដោយ
សារតែស្ថានការណ៍តាមព្រំដែនមានភាពធូរស្រាលជាបណ្ដើរៗហើយ។

No comments: