ថ្ងៃទី២៧-០៧-២០១១
everyday.com
មន្ដ្រីក្រសួងអប់រំបានចាប់ខ្លួនគ្រូអនុរក្សមួយចំនួនដែលប្រមូលប្រាក់
សិស្សក្នុងមណ្ឌលប្រឡងបាក់ឌុបទាំងនៅរាជធានីភ្នំពេញនិងតាម
បណ្ដាខេត្ដ។លោកអ៊ូអេងអគ្គនាយកនៃអគ្គនាយកដ្ឋាន អប់រំក្រសួង
អប់រំយុវជននិងកីឡាបានឱ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី ២៦កក្កដា
ថាមន្ដ្រីក្រសួង បានចាប់គ្រូ អនុរក្សប្រមាណ ១០នាក់បន្ទាប់ពី
ឃើញពួកគេប្រមូល ប្រាក់ពីសិស្សក្នុង បន្ទប់ប្រឡង ដែលការចាប់
នេះធ្វើឡើងនៅតាមមណ្ឌលប្រឡងមួយចំនួនទាំងនៅរាជធានីភ្នំពេញ
និងតាមបណ្ដាខេត្ដ។លោកមិនបញ្ជាក់ពីឈ្មោះគ្រូដែលត្រូវចាប់ដោយ
សារប្រមូល ប្រាក់ពីសិស្សនោះទេ។លោកបន្ដថាក្រៅពីនេះមន្ដ្រីក្រសួង
ក៏ចាប់បានសិស្សដែលនិយាយ ទូរស័ព្ទឆ្លើយឆ្លងទៅអ្នកនៅក្រៅមណ្ឌល
ប្រឡងផងដែរដែលអ្នកទាំងនោះនឹងត្រូវធ្វើ កំណត់ហេតុហើយបើតាម
ច្បាប់អប់រំពួកគេនឹងត្រូវប្រឡងធ្លាក់ជាស្វ័យប្រវត្ដិ។
No comments:
Post a Comment