Wednesday, July 27, 2011

កម្ពុជាគ្រោងបង្កើតវិទ្យាស្ថានស្លឹករឹត

ថ្ងៃទី២៧-០៧-២០១
everyday.com
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាវិទ្យាស្ថានស្លឹក

រឹតដែលជាមជ្ឈមណ្ឌលឯកសារ ដ៏ធំមួយគ្រោងនឹងបង្កើតឡើងនា ពេល

ខាងមុខដើម្បីបំរើដល់អ្នកសិក្សានិងអ្នក ស្រាវជ្រាវពាក់ព័ន្ធទៅនឹងឯកសារ

លោកស្រីទន់សាអ៊ីមអនុរដ្ឋលេខា ធិការក្រសួង អប់រំយុវជន

និង កីឡាបាននិយាយ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលសាស្ដ្រាចារ្យកាលពីថ្ងៃ


ទី២៥ខែកក្កដាឆ្នាំ២០១១នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថាក្រោមអនុសាសន៍

ដ៏ ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែននៅពេលខាងមុខនេះយើងនឹងមាន

វិទ្យាស្ថានស្លឹករឹតដែលជាមជ្ឈមណ្ឌលឯកសារដ៏ធំមួយមានមុខងាររក្សាទុក

នូវឯកសារ ប្រវត្ដិសាស្ដ្រដ៏ កម្រដែលមិនត្រឹម តែអាចបំរើដល់ និស្សិតអ្នក

សិក្សានិងអ្នកស្រាវ ជ្រាវក្នុងស្រុកទេ វាក៏អាចជាមជ្ឈ មណ្ឌលមួយសំរាប់


អ្នកស្រាវជ្រាវនៅក្នុងតំបន់អាស៊ីផងដែរ។

No comments: