Thursday, July 28, 2011

ព្រៃឈើនៅឧទ្យាន ជាតិ បូកគោ អាច រលាយ ក្រោមស្នាដៃ លោក ប្រធាន យ៉ង ភារម្យ

ថ្ងៃទី២៨-០៧-២០១១
dap-news

        កំពត ៖ ការកាប់បំផ្លាញព្រៃ ឈើនៅជើង ភ្នំកំចាយ ភ្នំដោះក្រមុំ
ដែលស្ថិតនៅក្នុង បរិវេណឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ ពីមួយ ថ្ងៃទៅមួយ
ថ្ងៃកាន់តែមានភាពធ្ងន់ធ្ងរទៅៗ សម្រាប់ព្រៃឈើនៅក្នុងឧទ្យានជាតិមួយនេះ
ប្រសិនបើលោក ទេស រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង បរិស្ថាន ម៉ុក ម៉ារេត មិន


ប្រញាប់ចាត់វិធាន ការឱ្យបានតឹងតែង លើអ្នកគ្រប់គ្រងឧទ្យាន ជាតិទេ ព្រៃឈើនៅទីនោះប្រាកដជា នឹង ត្រូវរលាយជាមិនខាន។ ព្រោះថាបច្ចុប្បន្ន
នៅជើងភ្នំកំចាយ និងភ្នំដោះក្រមុំ គឺមាន ឈ្មួញគ្រាក់ៗជាច្រើនបានជួលកម្មករ
ឱ្យយក ម៉ាស៊ីនត្រង់សឺន័រ រាប់សិបគ្រឿងទៅអារកាត់ ផ្ដួលរំលំដើមឈើ រួចគេ
បាន យកម៉ាស៊ីនរ៉ៃ អារជ្រៀក ទើបគេដឹកឈើទាំងនោះចេញ មកខាងក្រៅ។ 


ចំណែកមន្ដ្រីឧទ្យានជាតិ វិញ គឺមិនសូវរវល់ បញ្ហានេះទេ ដោយពួក គេគិត

តែដើរយកប្រាក់ពីឈ្មួញ នៅពេលនាំ ឈើចេញ ដោយឈើមួយរទេះគោ ២០
ទៅ៣០ម៉ឺន រៀល គឺចប់។

បញា្ហនេះត្រូវបានគេ ធ្វើការស្ដីបន្ដោស ទៅលោក យ៉ង ភារម្យ ប្រធាន
ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ព្រោះថាបញ្ហានេះ ប្រសិន បើគ្មានការបើក
ភ្លើងខៀវពីសំណាក់លោក យ៉ង ភារម្យ ទេនោះមន្ដ្រីក្រោមឱវាទរបស់
គាត់មិនអាចហ៊ាន ប្រព្រឹត្ដផ្ដេសផ្ដាសបាន ទេ។

តាមប្រភពព័ត៌មានពីខេត្ដកំពតបានឱ្យ ដឹងថា លោកយ៉ង ភារម្យ មុនពេល
មកកាន់ តំណែងជាប្រធានឧទ្យានជាតិ គឺគាត់ មិនសូវ មានទ្រព្យធនប៉ុន្មាន
ទេ តែក្រោយពីគាត់បាន ឡើងធ្វើជាប្រធានឧទ្យានជាតិមកទ្រព្យធន របស់
គាត់ហាក់បី ដូចជាមានការកើនឡើង យ៉ាងសំបើម ដែលគេនឹកស្មានមិនដល់ ។ 


នៅពេលថ្មីៗនេះលោក យ៉ង ភារម្យ បានចេញ មុខបកស្រាយ តាមសារព័ត៌មាន
ក្នុងស្រុក មួយថា សកម្មភាពបទល្មើសព្រៃឈើក្នុង ឧទ្យានជាតិ គឺបានកើត
ឡើងដោយ សារតែ អង្គភាពលោក មានគ្នាតិចដីមានទំហំធំធេង ខ្វះមធ្យោ
បាយក្នុងការបង្ក្រាបបទល្មើស។

ប៉ុន្ដែអ្វីដែល លោក យ៉ង ភារម្យ បានអះ អាងនោះ គ្រាន់តែជាលេសមួយ
របស់គាត់ សំរាប់រាយការណ៍ទៅ ជូនថ្នាក់ដឹក នាំក្រសួង បរិស្ថានយករួចខ្លួន ព្រោះថាបន្ទាប់ពីដើម អម្ពិលធ្វើការលាតត្រដាងរឿងខាងលើថ្នាក់ ដឹកនាំក្រ
សួងបរិស្ថាន បានធ្វើការព្រមានយ៉ាង ចាស់ដៃ ដល់រូបគាត់ដូច្នោះ ដើម្បីយក
រួចខ្លួន គឺគាត់ត្រូវតែឆ្លើយតាម បែបនេះ។

សកម្មភាពការកាប់បំផ្លាញព្រៃឈើ នៅ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ
ត្រូវបាន គេរាយការណ៍ថា មិនមែនកើត នៅជើងភ្នំ កំចាយ និងភ្នំដោះក្រ
មុំនោះទេ គឺមាននៅ តំបន់អន្លង់ក្រពើស្រុកព្រៃនប់ផងដែរ។

សុំបញា្ចក់ថា ឈើដែលគេកាប់ បំផ្លាញ នៅក្នុងឧទ្យានជាតិ គឺគេបានដឹក
ពាសពេញ ដែនដីខេត្ដកំពត ចំណែកខណ្ឌ រដ្ឋបាលព្រៃ ឈើខេត្ដកំពត ផ្នែក
រដ្ឋបាលព្រៃឈើកែប ផ្នែករដ្ឋបាលព្រៃឈើឈូក មិនសូវឃើញ ធ្វើការ
បង្ក្រាបទេ ក្រៅតែពីក្រុមមន្ដ្រីជំនាញ ទាំងនោះស្ទាក់ហៅរថយន្ដ ម៉ូតូរ៉ឺម៉ក
ឬរទេះ គោឱ្យបង់ប្រាក់នោះ៕


No comments: