Thursday, July 28, 2011

ទេសចរបរទេស២៣នាក់ក្រឡាប់ទូក

ថ្ងៃទី២៨-០៧-២០១១
everyday.com
 ទូកទេសចរណ៍ឯកជនមួយគ្រឿងជួបហេតុការណ៍គ្រោះថ្នាក់ដោយក្រ
ឡាប់ផ្ងារពោះខណៈពេលកំពុងបើកបរដឹកភ្ញៀវបរទេសចម្រុះជាតិ
សាសន៍ចំនួន២៣ នាក់ក្នុងព្រែកកំពង់បាយត្រង់ចំណុច មុខមន្ទីរពេទ្យខេត្ដ


កំពតស្ថិតក្នុងទឹក ដីសង្កាត់កំពង់ បាយក្រុងកំពត។ហេតុការណ៍ នេះកើត
ឡើងនាវេលាម៉ោង៤ និង១៥ នាទីល្ងាច ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១១។ មិន
មានទេស ចរណាម្នាក់រងគ្រោះ ថ្នាក់ដល់អាយុជីវិតទេតែការបាត់បង់សម្ភារៈ
មិនទាន់ដឹងច្បាស់នៅឡើយ។ករណីនេះ សមត្ថកិច្ចបានបន្ទោសចំពោះអ្នកនាំ
ភ្ញៀវដើរកម្សាន្ដដែលបច្ចេកទេសនៅមានកម្រិតនិងមានការធ្វេសប្រហែស។

No comments: