ថ្ងៃទី២៨-០៧-២០១១
everyday.com
ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទើបបញ្ចប់
កាលពីម្សិលមិញមានសកម្មភាពប្លែកៗកើតឡើងក្នុងពេលប្រឡង។
ក្នុងនោះមានបេក្ខជនប្រឡងខ្លះបានចាញ់បោកពួកអ្នកដើរលក់វិញ្ញាសា
ប្រឡងបេក្ខជនខ្លះជួបគ្រោះថ្នាក់ចរាចរនិងខ្លះទៀតមានជំងឺ។ បញ្ហាខាង
លើនេះបានកើតឡើង នៅតាមខេត្ដមួយចំនួនដូចជានៅខេត្ដតាកែវមានបញ្ហា
គ្រោះថ្នាក់ចរាចរ។ដោយឡែក គួរឱ្យសោកស្ដាយបេក្ខជនម្នាក់នៅខេត្ដ
កំពង់ឆ្នាំងទើបតែប្រឡងបានមួយថ្ងៃជួបគ្រោះថ្នាក់ចរាចរមិនអាចចូលរួម
ប្រឡងបានហើយ អ្វីដែលគួរឱ្យសោកស្ដាយទៀតនោះបេក្ខនារីម្នាក់ដែល
ជាជនសង្ស័យជាប់ពាក់ព័ន្ធ គ្រឿងញៀន មិនបានចូល ប្រឡង ដោយសារ
តុលាការ មិនអនុញ្ញាតឱ្យចេញក្រៅឃុំខណៈក្រសួងអប់រំបានអនុញ្ញាតឱ្យ
បេក្ខនារីរូបនោះចូលរួមប្រឡងហើយនោះ។
No comments:
Post a Comment