Thursday, July 28, 2011

នៅខេត្តកំពត មេធាវីជួបជាមួយដើមបណ្តឹងរដ្ឋប្បវេណីសំណុំរឿង០០២ មកពីខេត្តចំនួន ៥

ថ្ងៃទី២៨-០៧-២០១១

cen.com
         កំពត: ដើមបណ្តឹង​ចំនួន ៤៥០​នាក់ មកពី​ខេត្ត​កំពត កំពង់ស្ពឺ 
កោះកុង ព្រះសីហនុ និង ខេត្ត​កែប សម្រាប់​សំណុំរឿង​០០២ ដែល​ទើប​
ត្រូវបាន​ទទួលស្គាល់​ពី​សំណាក់​អង្គ​បុរេ​ជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ
​កម្ពុជា មាន​ឱកាស​ជួប​ជាមួយ​សហ​មេធាវី​របស់​ខ្លួន នៅក្នុង​វេទិកា​ថ្នាក់​
តំបន់ ដែល​ប្រព្រឹត្តិ​ឡើង​នា​ក្រុង​កំពត កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា 
ឆ្នាំ​២០១១​។
​    ​នេះ​ជា​ជំហាន​រីកចម្រើន​មួយ​ថ្មី​ទៀត​នៃ អ​.​វ​.​ត​.​ក ក្នុង​ដំណើរការ​របស់
​ខ្លួន ចំពោះ​បេសកកម្ម​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​អំឡុង​ពេល​កាន់កាប់ 
អំណាច​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩​
ដោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ នេះ​បើ​តាម​ការកត់សម្គាល់រ​បស់​មន្ត្រី​សា
លាក្តី​ខ្មែរក្រហម​។​

​    ​ក្នុង​វេទិកា ដែល​ចូលរួម​ដោយ​អភិបាលរង​ខេត្ត​កំពត មន្ត្រី​សាលាក្តី​ខ្មែរ
ក្រហម និង​ដើម​បណ្តឹងរដ្ឋប្បវេណី​, សំណួរ និង​ចម្លើយ​ជាច្រើន ត្រូវបាន​លើក
ឡើង ដើម្បី​បង្កើន​ការ​យល់​ដឹង​ចំពោះ​ដើម​បណ្តឹងរដ្ឋប្បវេណី ដែល​ជា​ជនរង
គ្រោះ​ក្នុង​សំណុំរឿង​០០២ ដើម្បី​ឱ្យ​ពួកគាត់ មាន​ឱកាស​ចូលរួម​សម្រាប់​ដំ
ណើរការ​នៃ​អង្គ​សវនាការ​នៅពេល​ខាងមុខ ។​

​    ​លោក អ៊ឹម សុភា ប្រធាន​កម្មវិធី​ផ្សព្វផ្សាយ​របស់​អង្គការ​គាំពារ​ជនរង
គ្រោះ នៃ​ដើមបណ្តឹង​សំណុំរឿង​០០២ បាន​លើកឡើង​ថា ការរៀបចំ​វេទិកា​
ថ្នាក់​តំបន់​នេះ បាន​ធ្វើឡើង​ក្នុង​បំណង​លើកកម្ពស់​ការចូលរួម​របស់​ជនរង
គ្រោះ ដែល​ជា​ដើម​បណ្តឹងរដ្ឋប្បវេណី ទើប​ត្រូវបាន​ទទួលស្គាល់​ថ្មី មាន
លទ្ធភាព​ជួបពិភាក្សា និង​ស្តាប់​មេធាវី​របស់​ខ្លួន ក៏ដូចជា​ផ្តល់ជូន​នូវ​ព័ត៌
មាន​ថ្មីៗ​អំពី​ដំណើរការ​នៃ​ការកាត់ក្តី និង​ការវិវត្តន៍​នានា ទាក់ទិន​នឹង​
សាលាក្តី​ខ្មែរក្រហម​ដល់​ជនរងគ្រោះ ព្រមទាំង​ស្តាប់​យោបល់​របស់​ពួក
គាត់​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​ការកាត់ក្តី ​មេ​ខ្មែរក្រហម​។ 

​    ​ទាក់ទិន​នឹង​សំណុំរឿង​០០២ លោក​ប្រធាន​កម្មវិធី​ផ្សព្វផ្សាយ បាន
បញ្ជាក់​ថា សំណុំរឿង​នេះ មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​សំណុំរឿង ០០១
ដោយ​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​នោះ​ចំនួន ៤​រូប កំពុង​នៅ​មាន​ជីវិត​ត្រូវ
បាន​ចោទប្រកាន់​ពី​បទល្មើស​នានា ហើយ​ត្រូវបាន​អះអាងថា ជា​សំណុំ
រឿង ដែល​មាន​លក្ខណៈ​សំខាន់​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​យុត្តិធម៌​អន្តរជាតិ​។

​     ​សំណុំរឿង​០០២ មាន​អ្នក​ដាក់​ពាក្យបណ្តឹង​ធម្មតា​ចំនួន ៤.១២៨​នាក់
និង​អ្នកដាក់ពាក្យសុំ​តាំងខ្លួន​ជាដើម​បណ្តឹងរដ្ឋប្បវេណី​សរុប​ចំនួន ៣.៩៨៥ នាក់​៕

 

No comments: