Thursday, July 28, 2011

ចង់ឱ្យ​កូន​ខ្ពស់​-​កំហិត​ការបរិភោគ​ប៊ីចេង​

ថ្ងៃទី២៨-០៧-២០១១
សុខភាព
cen.com
           ភ្នំពេញ: ​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​អាមេរិក បាន​ដំណើរការ​ស្រាវ
ជ្រាវ​និង​សង្កេតឃើញថា ការបរិភោគ​ប៊ីចេង​ច្រើន នឹង​ធ្វើឱ្យ​កុមារ​មិន​អាច
​រីកចម្រើន​កម្ពស់ទាំងស្រុង​បាន​ទេ ។​
​    ​ប៊ីចេង ជា​ប្រភេទ​គ្រឿងទេស តែង​ត្រូវបាន​ស្ត្រី​មេផ្ទះ​ប្រើប្រាស់​ដើម្បី 
បង្កើន​រសជាតិ​អាហារ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ មនុស្ស​ជាច្រើន​នៅ​ចាត់ទុក
ថា ប៊ីចេង​ជា​ប្រភេទ​គ្រឿងទេស​អាចធ្វើឱ្យ​កើន​សមត្ថកិច្ច​ខួរក្បាល ។​

​    ​ក៏ប៉ុន្តែ​ពួក​ជំនាញការ​ជីវជាតិ​ឱ្យដឹងថា ក្នុង​ប៊ីចេង​មាន​ផ្ទុក glutamate 
​សារជាតិ​នេះ​ក្រោយ​ពេល​ចូល​ក្នុង​សរីរាង្គ​នឹង​ធ្វើ​កាតាលីកម្ម​ជាមួយអង់​ 
ហ្ស៊ី​ម​ដែលមាន​ក្នុង​ជាលិកា​ខួរក្បាល ដើម្បី​ក្លាយជា  aminobutyric 
acid ។ នេះ​ជា​សារជាតិ​មួយ​បង្ក​ការរារាំង​សរសៃប្រសាទ ហើយ​ប្រសិន
បើ​សារជាតិ​នេះ​មាន​ក្នុង​សរីរាង្គ​ច្រើន អាច​ជះឥទ្ធិពល​ទៅដល់​ប្រព័ន្ធ​សរ
សៃប្រសាទ​មជ្ឈិម បង្ក​ជា​ប្រតិកម្ម ដូចជា​កន្ត្រាក់ ។​

​    ​ប្រសិន​បរិភោគ​អាហារ​មាន ដាក់​ប៊ីចេង​ច្រើនពេក នឹង​មិន​ល្អ​សម្រាប់

សុខភាព​ឡើយ។ មនុស្ស​ជាច្រើន​ក្រោយពេល​បរិភោគ​រួច​អាចមាន
អារម្មណ៍​វិលមុខ ងេងងោង​ក្បាល  ចង្វាក់បេះដូង​លោត​ញាប់ និង​ចង់​ក្អួត
នេះ​ជា​ប្រតិកម្ម " ពុល​អាហារ​"  ។​


​     ​យើង​ដឹង​ថា ការ​ស្រូបយក​ប៊ីចេង​ច្រើន​ហួស​ចូល​ក្នុង​សរីរាង្គ អាចនាំ​
ដល់​ការរារាំង​សរសៃប្រសាទ​។ ពេល​សរីរាង្គ​ទទួល​សារជាតិ​នេះ​ច្រើន​ជ្រុល
អាច​បង្ក​ឥទ្ធិពល​ទៅ​ដល់​ផ្នែក​ដទៃទៀត​ជាច្រើន​ក្នុង​សរីរាង្គ ។ ដើម្បី​ស្វែង
យល់ល្អិតល្អន់​ជាង​អំពី​រឿង​នេះ ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​មួយ​ក្រុម​បាន
​ចាក់ប៊ីចេង​ក្នុង​បរិមាណ​មួយ​ ទៅក្នុង​សរីរាង្គ សត្វ​កណ្តុរ ។ ក្រោយ​មួយ
​រយៈពេលពួក​គេ​សង្កេតឃើញ​រ៉េ​ទីន​និង​ប្រព័ន្ធ​សរសៃប្រសាទ​មជ្ឈិម​ 
របស់​សត្វកណ្តុរទាំងនេះ​ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ ។ បន្ថែម​ទៅលើ​នោះ សត្វ​
កណ្តុរ​ត្រូវ​បាន​ចាក់​ថ្នាំ នៅ​ត្រូវ​ទ្រុឌទ្រោម​សមត្ថកិច្ច​ផ្លូវភេទ​មួយ​ចំនួន​នៅ​
មាន​គ្រោះថ្នាក់​កើត ​ជំងឺធា​ត់​។​ប្រការ​សំខាន់​ជាង​នេះ​គឺ​ប្រើប្រាស់​ប៊ីចេង​
ច្រើន​ជ្រុល អាច​បណ្តាល​ឱ្យ​ថយចុះ​កម្រិត​រំអិល​ក្នុង​ឈាម នាំ​ដល់​ការ
​ស្រូបយក​កាល់ស្យូម​របស់​សរីរាង្គ​ខ្សោយ បង្ក​ជា​សភាព​ស្ពោត​ឆ្អឹង ។ 
នៅ​កុមារ​ក្នុង​វ័យ​រីកចម្រើន ប្រការ​នេះ​នៅ រារាំង​លទ្ធភាព​រីកចម្រើន​
កម្ពស់​មិន​បាន​ពេញលេញ ។ ជាងនេះទៅទៀត ការ ស្រាវជ្រាវ​នៅ​
បង្ហាញថា កុមារ​ដែល​បរិភោគ​ប៊ីចេង​ច្រើន​ពេក​នឹង​បណ្តាល​ឱ្យបង្កើត​
ជា​សារជាតិ  aminobutyric យ៉ាងច្រើន​ក្នុង​ខួរក្បាល បង្ក​ការរារាំង​
ការ​បញ្ចេញ​អ័រម៉ូន  thyrotropin-releasing  ធ្វើឱ្យ​កុមារ​ជួបប្រទះ​នូវ
បញ្ហា​ខាង​សរសៃឈាម​បេះដូង និង​រងគ្រោះ​កើត​ជំងឺមហារីក​ខ្ពស់​។​

​    ​អាស្រ័យហេតុនេះ ប្រសិន​ចង់ឱ្យ​កូន​មាន​រាងកាយ​រឹងមាំ​ល្អ និង​រីក
ចម្រើន​កម្ពស់​ពេញលេញ មាតា​ទាំងឡាយ​គួរ​យកចិត្តទុកដាក់​កុំឱ្យ​ក្មេង
បរិភោគ​ប៊ីចេង​ច្រើនពេក ៕

No comments: