dap-news
កំពតៈ រថយន្ដដឹកសំពីងសំពោង ឆ្លងកាត់ខេត្ដកែប និងខេត្ដកំពត
ឃើញថា បាត់ស្រមោលមួយរយៈ ប៉ុន្ដែប៉ុន្មានថ្ងៃកន្លងទៅនេះបែរ ជាមាន
សារជាថ្មីម្ដងទៀត ដោយឆ្លងកាត់ខេត្ដខាងលើ ចេញពីប្រទេសវៀតណាម
តាមច្រក ព្រំដែនព្រែកចាក និងច្រករបៀងទាន់ហន់ ឆ្ពោះទៅខេត្ដព្រះសីហនុ
រថយន្ដទាំងនេះ ដឹកឥវ៉ាន់សំពីងសំពោងតាមអំពើចិត្ដ ដោយគ្មានខ្លាចរអែង
ពីផល ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈឡើយ ជាពិសេសសាធារណ
ជន ដែលធ្វើដំណើរទៅមក ហើយ ជួបប្រទះនូវរថយន្ដដឹកសំពីងសំពោង
ខាងលើ តែងតែព្រួយបារម្ភខ្លាចប៉ះពាល់កើតគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែង
តែងតែកើតមាននៅ ពេលយប់គ្រោះថ្នាក់ ជាយថាហេតុនៅពេល កន្លងមក។
យ៉ាងណាមិញនៅវេលាម៉ោង ៨និង៤៥ នាទីយប់ថ្ងៃទី២៦ ខែកក្កដា
ឆ្នាំ២០១១ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានជួបរថយន្ដ តួរីសដឹកឥវ៉ាន់
សំពីងសំពោងហួសមាឌ គ្មានពាក់ស្លាកលេខ នៅចំណុចផ្លូវបំបែកបូកគោ
ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្ដកំពត។ ដោយរថយន្ដលុច្ស
ស៊ីសកូនកាត់ មួយគ្រឿង អត់ពាក់ស្លាកលេខ ពណ៌ស្លែរបាន ស្គកពីមុខ
រថយន្ដដឹកសំពីងសំពោង២គ្រឿង ខាងលើនេះឆ្ពោះទៅក្រុងព្រះសីហនុ
យ៉ាង រំភើយ ដោយគ្មានសមត្ថកិច្ច ពាក់ព័ន្ធណាម្នាក់ ចាប់អារម្មណ៍ឡើយ។
បើយោងតាមនគរបាល សេដ្ឋកិច្ចម្នាក់ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា
រថយន្ដដឹក សំពីងសំពោងទាំង២ខាងលើនេះ ជារថយន្ដ របស់មន្ដ្រីនគរ
បាលម្នាក់ ដែលមិនសូវមានវត្ដមាន នៅក្នុងអង្គភាពរបស់ស្នងការខេត្ដកំពត ដោយអំណាចខាងអែបអបមេកើយ ចេញរក ស៊ីដោយសេរី ដោយប្រើឥទ្ធិ
ពលរបស់ខ្លួន ដែលមានលុយជះទៅលើសមត្ថកិច្ចពាក់ព័ន្ធ តាមដងផ្លូវរាប់
មិនអស់នៅពេលយប់ ដើម្បី ធានាឥវ៉ាន់របស់ខ្លួនដោយសុវត្ថិភាព។
ប្រភពដដែលបានបន្ដទៀតថា ការដឹកសំ ពីងសំពោងខាងលើនេះ មានបង្កប់ទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាម ទៅចែកចាយនៅ
ក្រុងព្រះសីហនុ និងខេត្ដកោះកុង ទៀតផង។
គួរបញ្ជាក់ផងដែរថា តាមស្មារតីសន្និបាត បូកសរុបការងារសណ្ដាប់ធ្នាប់
ប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០១១ កន្លងមក លោក ឧត្ដមសេនីយ៍ឯក
យុន ឈុន្នី អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា មិនឱ្យមាន
រថយន្ដដឹកសំពីងសំពោងទៀតនោះទេ ទោះបី ស្រាលក្ដីធ្ងន់ក្ដី ព្រោះវាប៉ះ
ពាល់ដល់សណ្ដាប់ធ្នាប់ សាធារណៈ ធ្វើឱ្យរំខានដល់ការធ្វើចរាចរដល់អ្នក
ដទៃ ជាពិសេសប្រជាជន៕
No comments:
Post a Comment