Wednesday, July 27, 2011

អភិបាលខេត្តកែប ចុះចែកស្រូវពូជ ជូនប្រជាកសិករ ១២៥គ្រួសារ

ថ្ងៃទី២៧-០៧-២០១
dap-news

កែប៖ ប្រជាកសិករ១២៥គ្រួសារមកពី ៥ភូមិ ក្នុងសង្កាត់ព្រៃធំ និង
ឃុំអូរក្រសារ បានទទួលអំណោយស្រូវពូជ២ប្រភេទ គឺស្រូវសែនពិដោរ 
និងជលសារ​ពីអភិបាល​ខេត្តកែប លោក ហាស់ សារ៉េត។



លោក ហាស់ សារ៉េត អភិបាលខេត្តកែប បានមានប្រសាសន៍ ប្រាប់
​ប្រជាកសិករទាំង ១២៥គ្រួសារនៅក្នុងពិធីប្រគល់ពូជស្រូវ នៅសាលា
សង្កាត់ព្រៃធំ ក្រុងកែប នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ថា ក្រោយ
ពីបានទទួល ស្រូវពូជនេះ ហើយសំណូមពរ ឲ្យប្រជាកសិករយកទៅប្រើ
ប្រាស់ចំគោលដៅ ធ្វើយ៉ាងណាអនុវត្តតាមបចេ្ចកទេស ធ្វើឲ្យស្រូវ បាន​
ទទួលផលខ្ពស់ សម្រាប់ បងប្អូន ប្រជាកសិករ ជាពិសេសការនាំចេញ 
ផលិតផលស្រូវ មានគុណភាព ទៅបរទេស តាមគោលនយោបាយ រាជ
រដ្ឋាភិបាល។ ហើយសល់ពីការនាំចេញ គឺការផ្គត់ផ្គង់ជីវភាពផ្ទាល់ គ្រួសារ
របស់បងប្អូនប្រជាកសិករ។

លោក ហាស់ សារ៉េត បន្តទៀតថា ខេត្ត កែបមានសក្តានុពលពីរផ្នែក
វិស័យទេសចរណ៍ និងវិស័យកសិកម្ម ក្នុងឆ្នាំនេះ មានអំណោយផលល្អ
ពីធម្មជាតិ គឺភ្លៀងដើមឆ្នាំ ប្រជាកសិករតែងតែ ធ្វើស្រែទាន់ពេលវេលា 
ថែមទាំងបង្កបង្កើនផល ដំណាំ ស្ទើរគ្រប់រដូវ ជួនកាលមានកន្លែងខ្លះធ្វើ
ស្រែហើយដាំដំណាំបន្តទៀត។ ម្យ៉ាងទៀតខេត្តកែប បច្ចុប្បន្នមានប្រព័ន្ធ
ទឹក គ្រប់គ្រាន់ សម្រាប់ប្រជាកសិករ បង្កបង្កើនផល។

លោក ហាស់ សារ៉េត បញ្ជាក់ទៀតថា ដោយឃើញខេត្តកែប មានការរីក
ចម្រើនគួរឲ្យកត់សម្គាល់ ទើបមានស្ថាប័ន ថ្នាក់ជាតិ នានា មានការកោត
សរសើរ ពីខេត្តកែប រហូតបញ្ជូនអ្នកបចេ្ចកទេស ខាងបង្កបង្កើនផល និង
ទេសចរណ៍ ពីខេត្តផ្សេងៗ មកសិក្សា ស្វែងយល់ពីទឹកដី ខេត្តកែបនេះ
ទៀតផង។

រហូតមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ ប្រជាកសិករខេត្តកែបធ្វើស្រែ
បាន ១០០ហិកតាហើយ លើសឆ្នាំមុន ២០ហិកតា បច្ចុប្បន្នប្រជាកសិករ
កំពុងតែមមាញឹកក្នុងការដកស្ទូង៕



No comments: